នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Google មហាសេដ្ឋី Sundar Pichai បង្ហើបពីគន្លឺះជោគជ័យដ៏ធំសម្បើមរបស់ Google
មហាសេដ្ឋីវ័យ ៤៧ឆ្នាំ អ្នកជំនួញជនជាតិឥណ្ឌា-អាមេរិក លោក Sundar Pichai នាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្ស Google និងក្រុមហ៊ុន alphabet បានបង្ហើបពីគន្លឺះជោគជ័យដ៏ធំសម្បើមរបស់ Google សព្វថ្ងៃនេះ ពីគន្លឹះទាំង ៥ ដែលបានអនុវត្តន៍ក្នុងក្រុមហ៊ុន៖ ១.គិតពីអ្វីដែលនឹងកើតឡើងនាពេលអនាគត៖ លោក Sundar បាននិយាយថា ប្រសិនបើអ្នកមិនគិតអំពីពេលអនាគតទេនោះ អ្នកនឹងត្រូវមនុស្សជំនាន់ក្រោយទាត់ចេញពីសង្វៀនជាក់ជាមិនខាន ឬនិយាយម្យ៉ាងទៀតថា មនុស្សជំនាន់ក្រោយនឹងមកដណ្តើមការរកស៊ី និងការងារដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ននេះ។ ឧទាហរណ៍ដូចជាក្រុមហ៊ុន Yahoo និងក្រុមហ៊ុន Nokiaជាដើម ក្រុមហ៊ុនទាំងពីរនេះ សុទ្ធតែជាក្រុមហ៊ុនយក្សកាលពីប៉ុន្មានឆ្នាំមុន តែដោយសារមិនបានខ្វល់ពីពេលអនាគត ទើបទទួលការបរាជ័យងើបមុខមិនរួច។ លោក Sundar…