រដ្ឋាភិបាលស្រីលង្កា ប្រកាសថា គ្មានលទ្ធភាពក្នុងការសងបំណុលបរទេស ៥០ពាន់លានដុល្លារ
ជាក់ស្តែង ប្រទេសដែលស្ថិតនៅអាស៊ី ខាងត្បូងមួយនេះ កំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីទទួលបានឯករាជ្យពេញលេញពីប្រទេសអង់គ្លេស នៅឆ្នាំ ១៩៤៨ ជាមួយនឹងកង្វះខាតយ៉ាងធ្ងន់ធ្ងរ ចំពោះទំនិញសំខាន់ៗជាច្រើន រួមទាំងការដាច់ចរន្តអគ្គិសនីជាប្រចាំ ដែលបង្កឱ្យមានផលលំបាកដល់ប្រជាជនជាទីបំផុត ។ ក្នុងនោះដែរ ចិនជាម្ចាស់បំណុលដ៏ធំបំផុតរបស់ប្រទេសស្រីលង្ហា និងទី ២ គឺបំណុលឥណ្ឌា ។ ក្នុងឆ្នាំ ២០១៧ ដោយសារការជំពាក់បំណុលធំបំផុតពីប្រទេសចិន ស្រីលង្ហាបានកាត់កំពង់ផែឲ្យក្រុមហ៊ុនចិនជាអ្នកគ្រប់គ្រងដើម្បីដោះបំណុល ។ មូលហេតុដែលធ្វើឲ្យប្រទេសស្រីលង្ហាធ្លាក់ក្នុងវិបត្តិហរិញ្ញាវត្តុធ្ងន់ធ្ងនបែបនេះ គឺដោយសារការបរាជ័យគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិ វិស័យកសិកម្ម និងវិបត្តិកូវីដ១៩ ដែលធ្វើឲ្យបំណុលបរទេសកើន ។ ទន្ទឹមនឹងនេះ អាជ្ញាធរ កំពុងតែទទួលរងនូវភាពខឹងសម្បារយ៉ាងខ្លាំង ពីសាធារណ:ជន ដោយថែមទាំងផ្ទុះការតវ៉ា…