Breaking News :

nothing found

Ford F-150 ស៊េរី ២០២១ បំពាក់មុខងារពិសេសសម្រាប់អ្នកចូលចិត្តចូលព្រៃបោះតង់

សល់ពេលមិនយូរប៉ុន្មានឡើយ រថយន្ត Ford F-150 ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការ។ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត រថយន្តភីកអាប់លក់ដាច់បំផុតរបស់ក្រុមហ៊ុន Ford នេះ នឹងផ្តល់ជម្រើសម៉ាស៊ីន Plug-in Hybrid និង ប្រភេទដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ផងដែរ។ ប៉ុន្តែវានឹងមិនមែនជារបស់ពិសេសតែមួយគត់ ដែល Ford នឹងផ្តល់ឲ្យជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ F-150 ឡើយ។

Advertisement
Advertisement

យោងតាមគេហទំព័រ Muscle Car and Truck បានឲ្យដឹងថា Ford F-150 ថ្មី នឹងមានបំពាក់ម៉ាស៊ីនភ្លើង (onboard electricity generator) មកស្រាប់ ដែលអាចប្រើដើម្បីដោតភ្លើងប្រើនៅឯការដ្ឋានសំណង់ ឬដោតឧបករណ៍អេឡិចត្រូនិចប្រើនៅពេលបោះតង់ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពខាងលើមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ពាក់ព័ន្ធនឹងមុខងារពិសេសនេះឡើយ ដូច្នេះយើងនៅមិនទាន់ដឹងថា វានឹងត្រូវបំពាក់មកស្តង់ដារ ឬជា Option ឡើយ។ យ៉ាងណាមិញ វានឹងផ្តល់ឲ្យតែលើ F-150 ម៉ូដែលប្រើសាំង និង Plug-in Hybrid ប៉ុណ្ណោះ ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

Ford គ្រោងចេញលក់រថយន្ត F-150 ប្រើអគ្គិសនី ដើម្បីប្រជែងក្នុងទីផ្សារ

Read Next

ចង់រកស៊ី​ជោគជ័យ មកស្គាល់យុទ្ធសាស្រ្តរបស់អ្នកលក់អនទ្បាយសព្វថ្ងៃ

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments