

ចំណេះដឹងថែទាំរថយន្តមួយចំនួនអាចជារឿងដដែលៗ ដែលម្ចាស់រថយន្តបានដឹងរួចមកហើយ ប៉ុន្តែក៏មានរឿងមន្ទិនសង្ស័យខ្លះៗ ដែលមិនទាន់យល់ ឬមិនបានចាប់អារម្មណ៍ និងអាចជាការក្រើនរំលឹកដល់អ្នកមានរថយន្តមិនទាន់បានដឹងពីមុន! ។ តើអ្នកគួរធ្វើអ្វីខ្លះក្នុងការថែទាំរថយន្ត ដើម្បីចៀសវាងបញ្ហា ដែលអាចកើតមានឡើងពេលបើកបរ ? ។ យានដ្ឋានជួសជុលរថយន្តស៊ីឌីធី(CDT) ដែលមានទីតាំងនៅភ្នំពេញ ម្តុំអង់តែនទួលគោក ផ្លូវ 516 បានប្រាប់គន្លឹះលម្អិតខ្លីៗ ៦ចំណុច ដែលម្ចាស់អាចត្រួតពិនិត្យក្នុងការថែទាំរថយន្តដោយខ្លួនឯងបាន មិនចាំបាច់រកជាងជំនាញ ៖
១. ការជ្រើសរើសប្រេងម៉ាស៊ីនល្អ និងការផ្លាស់ប្តូរប្រេងម៉ាស៊ីនទៅតាមការកំណត់
ម៉ាស៊ីនរថយន្តគឺពឹងផ្អែកលើប្រេងម៉ាស៊ីនសម្រាប់រំអិល ដូច្នេះអាយុកាលរបស់គ្រឿងម៉ាស៊ីនគឺអាស្រ័យទៅលើប្រេងម៉ាស៊ីនផងដែរ បើប្រេងមិនល្អវាជាហេតុនាំឲ្យម៉ាស៊ីនកើតមានកំដៅ សំឡេងខ្លាំង រំញ័រ ឬខូចម៉ាស៊ីនតែម្តង។ រីឯការផ្លាស់ប្តូរប្រេងម៉ាស៊ីនទៅតាមការកំណត់ចាប់ពី ៥ ០០០គីឡូម៉ែត្រ ឬ ៣ខែ វាអាស្រ័យលើការបើកបររបស់អ្នកជិតឬឆ្ងាយ ពីព្រោះប្រេងម៉ាស៊ីនជាផ្នែកមួយដែលជួយរំអិលផ្នែកខាងក្នុងទាំងអស់របស់ម៉ាស៊ីន ។ សម្រាប់បងប្អូនចង់ផ្លាស់ប្តូរប្រេងម៉ាស៊ីនដែលមានគុណភាពអាចប្រើប្រេងម៉ាស៊ីនម៉ាក SINO , EXN , Motul Tech… ដែលអាចមកយានដ្ឋានស៊ីឌីធី(CDT) ដែលមានបទពិសោធន៍ជួសជុល និងប្តូរប្រេងម៉ាស៊ីនរថយន្តយូរឆ្នាំមកហើយ ។
២. ត្រួតពិនិត្យប៊ូស៊ី ដោយសំគាល់លើការស៊ីប្រេងឥន្ធនៈ និងរំញ័រខាងក្នុងម៉ាស៊ីនខុសពីធម្មតា
ប៊ូស៊ី វាជាមានតួនាទីជាអ្នកបង្កើតផ្កាភ្លើង ដើម្បីដុតល្បាយខ្យល់-សាំង ដូច្នេះយើងត្រូវត្រួតពិនិត្យ ឬផ្លាស់ប្តូរប៊ូស៊ីទៅតាមពេលកំណត់ បើប៊ូស៊ីមានបញ្ហា ធ្វើឲ្យរថយន្តរបស់អ្នកស៊ីប្រេងឥន្ធនៈខុសធម្មតា ឬកើតមានរំញ័រខាងក្នុងម៉ាស៊ីន។ តាមបច្ចេកទេសប៊ូស៊ីត្រូវបានផ្លាស់ប្តូរនៅចម្ងាយ ១៦ ០៩៣គីឡូម៉ែត្រ (១០ ០០០ម៉ាយ៍) -៣២ ១៨៦(២០ ០០០ម៉ាយ៍) ។
៣. ត្រួតពិនិត្យផ្នែកខ្សែពានរថយន្ត
ខ្សែពាននៅក្នុងម៉ាស៊ីន រថយន្តជាអ្នកជំរុញ ឲ្យដំណើរការនូវ សមាសធាតុផ្សំ ដូចជាខំប្រេស័រ ម៉ាស៊ីនត្រជាក់ ថាមពល នៃចង្កូតរថយន្ត ឌីណាម៉ូនិង ទុយោទឹកជាដើម។ ហេតុនេះហើយប្រសិនបើវាដាច់ ឬរហែក ម៉ាស៊ីនទាំងអស់ក្នុងរថយន្តនឹងលែងដំណើរការ។ ដូច្នេះហើយអ្នកគួរឧស្សាហ៍ឆែកមើលខ្សែពានម៉ាស៊ីន និងគួរប្ដូរវាចោលពេលដែលវាមានភាពចាស់ខ្លាំង ឬប្រើប្រាស់យូរឆ្នាំហើយ ដោយសំគាល់លើ៖
- ស្តាប់ការបន្លឺសំឡេងញ៉េកៗចេញពីម៉ាស៊ីន នៅពេលអ្នកបើកបរ ឬបញ្ឆះ ។ សំឡេងទាំងនេះ ទំនងជាមានន័យ ថាមានខ្សែពាន មួយឬច្រើនបានសឹក ធូរលុងឬខូច។
- ពិនិត្យខ្សែពាន រកមើលសញ្ញាណា មួយដែលបង្ហាញថា វាមានសភាពសឹក រិចរិល។ រកមើល ស្នាមប្រេះ ស្នាមដាច់រសាត់ កន្លែងប្រេះធ្នេរនិងពុកផុយ។
- ពិនិត្យទៅលើស្ពឺចក្រឬ ក្បាលមីញ៉ុងដែលថ្ពក់ ជាប់និងខ្សែពាន។ សង្កេត មើលកំទេចកៅស៊ូ ដែលដាច់ជាប់និង មីញ៉ុងនោះក៏ដូចជាភាពសឹកនៅត្រង់ ស្ពឺចក្រនៃក្បាល មីញ៉ុងព្រោះវាអាចខាំតាមតាមងាំ នៃចង្អូររបស់ខ្សែពាន និងបណ្តាលឲ្យដាច់។
៤. ពិនិត្យកម្រិតទឹកស្អំម៉ាស៊ីន និងប្រើប្រភេទជាទឹកថ្នាំស្អំ Coolant
ទឹកស្អំម៉ាស៊ីន ជាផ្នែកសំខាន់ក្នុងការស្រូបទាញកម្តៅចេញពីម៉ាស៊ីន បើយើងធ្វើផ្លាស់ប្តូរទឹកស្អំបានត្រឹមត្រូវនិងមានគុណភាព ធ្វើអោយម៉ាស៊ីនដំណើរការបានល្អ មិនប៉ះពាល់ដល់គ្រឿងបង្គុំរបស់ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីននោះទេជាពិសេសមុនពេលចេញដំណើរទៅក្រៅ យើងត្រូវពិនិត្យចំពោះកម្រិតទឹកក្នុងធុងទឹកអោយបានត្រឹមត្រូវ ជៀសវាងខ្វះទឹកដែលនាំឲ្យម៉ាស៊ីនឡើងកម្តៅខុសធម្មតា ម្យ៉ាងទៀតទឹកដែលត្រូវថែមនោះ គួរជាប្រភេទទឹកថ្នាំស្អំ Coolant ជៀសវាងប្រើទឹកធម្មតា ដែលនាំឲ្យច្រេះខូចធុងស្អំម៉ាស៊ីន ។
៥. ពិនិត្យស្បែកហ្រ្វាំងរថយន្ត
ស្បែកហ្រ្វាំងរថយន្ត ជាទូទៅស្បែកហ្រ្វាំងត្រូវបានដំណើរការដោយញឹកញាប់ ដោយការជាន់ហ្រ្វាំងរបស់យើងក្នុងពេលបើកបរ វាត្រូវបានធ្វើការត្រួតពិនិត្យជាចាំបាច់ពីកម្រិតនៃការសឹករបស់ស្បែកហ្វ្រាំង ព្រោះពេលដែលស្បែកហ្រ្វាំងអស់ ធ្វើឲ្យការជាន់ហ្វ្រាំងមិនមានប្រសិទ្ធភាពទេ ដូច្នេះត្រូវឧស្សាហ៍ព្យាយាមពិនិត្យស្បែកហ្រ្វាំងទាំង ៤កង់ ដោយអាចសំគាល់ដោយការមើលនឹងភ្នែក សំទ្បេងនៅពេលចាប់ហ្វ្រាំង និងកម្រិតការជាន់ហ្រ្វាំងមិនសូវស៊ី ។
៦. ពិនិត្យសំបកកង់រថយន្ត
សំបកកង់រថយន្ត ជាផ្នែកមួយដែលទ្រនូវទំនង់ទាំងអស់របស់រថយន្ត វាសំខាន់ណាស់បើអ្នកមិនបានត្រួតពិនិត្យបានត្រឹមត្រូវ យើងត្រូវពិនិត្យទៅលើក្រឡារបស់សំបកកង់ ស្នាមប្រេះ ដាច់រលាត់ រអិលជាដើម បើមានត្រូវផ្លាស់ប្តូរសំបកកង់ចេញ ពីព្រោះពេលបើកបរ ធ្វើអោយសំបកកង់ និងផ្លូវថ្នល់ត្រូវបានកកិតគ្នា វាបង្កើតបានជាសម្ពាធ ឬកម្តៅខ្លាំងអាស្រ័យលើការបើកបរ ដូច្នេះបើមានស្នាមប្រេះអាចធ្វើអោយផ្ទុះកង់រថយន្តកំឡុងពេលបើករបរ ៖
- ឡើងប៉ោងស្នាមឆូត និងប្រេះ
- សឹកក្រឡាកង់
- កង់ធូរញឹកញាប់
- ញ័រប្រសិនបើចង្កូតញ័រវាបង្ហាញថាកង់កំពុងមានបញ្ហាជាមួយនឹងបូម។ជាមួយគ្នានេះអ្នកជំនាញក៏បានផ្តល់យោបបល់ដែរថានៅពេលមានសំឡេងខុសប្រក្រតី កើតឡើងក្នុងអំឡុងពេលបើកបរ អ្នកបើកបរគ្រប់រូបគួរប្រញាប់យកទៅឲ្យយានដ្ឋានត្រួតពិនិត្យ។ ជាពិសេសចំពោះការប្តូរកង់ គួរប្តូរម្តងទាំងគូ ឬទាំងបួនទើបប្រសើរ ដើម្បីធ្វើឲ្យការបើកបរ មានភាពរលូន និងសុវត្ថិភាព ។
*** បងប្អូនក៏អាចមកទទួលបានសេវាកម្មត្រួតពិនិត្យរថយន្តឥតគិតថ្លៃនៅយានដ្ឋានជួសជុលរថយន្តស៊ីឌីធី(CDT) ដែលមានទីតាំងនៅភ្នំពេញ 👉ទីតាំង ម្តុំអង់តែនទួលគោក ,ផ្លូវលេខ 516 ឬខលមកកាន់លេខ ☎️ Cellcard: 011 67 16 16 / Smart: 015 740 777 ៕