Breaking News :

nothing found

ចំនុចពិសេស រថយន្តពាសដែក Cadillac Escalade limited edition ២០១៩

ក្រុមហ៊ុន​បំពាក់​ពាស​ដែក​ការពារ​គ្រាប់​ដ៏​ល្បី​មួយ​របស់​ប្រទេស​កាណាដា មាន​ឈ្មោះ​ថា Inkas Armored Vehicle Manufacturing បាន​បង្ហាញ​តម្លៃ​នៃ​កញ្ចប់ Option បំពាក់​ពាស​ដែក​ការពារ​គ្រាប់ សម្រាប់​រថយន្ត Cadillac Escalade ស៊េរីឆ្នាំ ២០១៩ ហៅ​ថា “Chairman Package”។ កញ្ចប់ Option “Chairman Package” នេះ នឹង​ធ្វើ​ឲ្យ​រថយន្ត SUV ដ៏​ពេញនិយម​នា​ប៉ែក​អឺរ៉ុប​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ ជាមួយ​នឹង​ការ​បំពាក់​អាវក្រោះ​ការពារ​គ្រាប់ ប្រភេទ BR6-level និង 360-degree ballistic armoring ដែល​អាច​ការពារ​ពី​គ្រាប់​កាំភ្លើង​ប្រភេទ 7.62mm និង 308 Winchester FMJ ផងដែរ។

Advertisement
Advertisement

 

ជាមួយ​គ្នា​នេះ កញ្ចប់ Option ដ៏​ពិសេស​ខាង​លើ នឹង​ផ្តល់​ឲ្យ​អ្នកដំណើរ​នូវ​ផាសុកភាព​កម្រិត​ប្រធានាធិបតី​តែម្តង។ កាប៊ីន​ខាង​ក្នុង​បំពាក់​ទៅ​ដោយ​កៅអី​ស្បែក ដែល​មាន​មុខងារ​កម្តៅ និង​បញ្ចេញ​ខ្យល់ ហើយ​ថែមទាំង​មាន​មុខងារ​ម៉ាស្សា​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ វា​បាន​បំពាក់​ប្រព័ន្ធ​កម្សាន្ត និង​ប្រព័ន្ធ​សំឡេង Surround Sound System ដ៏​ទំនើប ដោយ​ក្នុង​នោះ​ក៏​មាន​ទូរទស្សន៍ 4k Smart TV, បច្ចេកវិទ្យា 4G LTE, មុខងារ Apple CarPlay និង Android Auto ផង​ដែរ។

 

រថយន្ត Escalade ពាសដែក​នេះ​ក៏​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដែល​អាច​មើល​ឃើញ​កម្រិត ៣៦០ ដឺក្រេ , Satellite TV , ប្រព័ន្ធ​ទូរសព្ទ​ពិសេស , ទូ​ដាក់​កាំភ្លើង​ប្រភេទ Biometric និង ច្រើន​ទៀត។

សូម​បញ្ជាក់​ថា រថយន្ត Cadillac Escalade ស៊េរី​ឆ្នាំ ២០១៩ ដែល​បំពាក់​កញ្ចប់ Option “Chairman Package” អាច​មាន​តម្លៃ​ចន្លោះ​ពី ៣០ ម៉ឺន ដល់ ៥០ ម៉ឺន​ដុល្លារ អាស្រ័យ​លើ​គ្រឿង​បរិក្ខារ​ដែល​បាន​បំពាក់៕

 

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ចំនុចលក្ខណៈពិសេសរបស់ ព្រះរាជទីនាំង​ថ្មីរបស់​ព្រះមហាក្សត្រកម្ពុជា

Read Next

តិចនិកចង់បានកូនស្រី ឬកូនប្រុស ងាយដូចបកចេកខ្ចី

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments