

ការបើកបររថយន្តអាចនិយាយបានថាជាវិធីគ្រោះថ្នាក់មួយដែលមនុស្សទូទៅបានធ្វើ ប៉ុន្តែគេអាចទប់ស្កាត់បញ្ហាមួយចំនួនមិនឲ្យកើតមានឡើង ប្រសិនបើចេះពិនិត្យមើលសភាពរថយន្តមុនចេញដំណើរ។ ខាងក្រោមនេះជាវិធីពិនិត្យដ៏សាមញ្ញបំផុតដើម្បីអាចធានាថារថយន្តមិនមានបញ្ហាពេលធ្វើដំណើរ៖
អត្ថបទទាកទង>>> ៥ ចំនុចជួយឲ្យរថយន្តឈប់ស៊ីសាំងខុសពីធម្មតា
១. ប្ដូរប្រេងម៉ាស៊ីន ពេលដល់គីទ្បូត្រូវប្តូរ
ប្រសិនបើរថយន្តជិតដល់ពេលត្រូវប្ដូរប្រេងម៉ាស៊ីន គួរតែប្ដូរប្រេងម៉ាស៊ីថ្មី កុំរង់ចាំត្រលប់មកវិញទើបប្តូរ វាមិនមែនជារឿងល្អទេ ព្រោះប្រេងម៉ាស៊ីនចាស់វាជិតអស់ជាតិរំអិល វានឹងធ្វើឲ្យម៉ាស៊ីនរថយន្តអ្នកកាន់តែតឹង ពេលធ្វើដំណើរផ្លូវឆ្ងាយ។
២. ត្រួតពិនិត្យមើលកម្រិតទឹក និងប្រេងម៉ាស៊ីន
ពិនិត្យមើលកម្រិតប្រេងម៉ាស៊ីន ប្រេងចង្កូត ,ប្រេងហ្រ្វាំង ,ប្រេងប្រអប់លេខ សុទ្ធតែជាផ្នែកសំខាន់ និងធុងទឹក ស្អំត្រជាក់របស់រថយន្ត។
៣. ត្រួតពិនិត្យសំបុកអ៊ែររថយន្ត
ធ្វើការលាងសម្អាត ឬប្ដូរសំបុកខ្យល់ថ្មី ជាហេតុធ្វើឲ្យម៉ាស៊ីនស្ទុះ មិនសូវស៊ីសាំង។
៤. ត្រួតពិនិត្យសម្ពាធខ្យល់ក្នុងកង់រថយន្ត
ការរត់ឆ្ងាយ កង់រថយន្តនឹងឡើងកំដៅ ធ្វើឲ្យមាឌខ្យល់ក្នុងកង់រីក ដែលអាចបណ្ដាលឲ្យផ្ទុះបានបើសិនជាសប់តឹងពេក។ ប្រសិនសម្ពាធខល់កង់ធូរពេក វាក៏បណ្តោលឲ្យរថយន្តស៊ីសាំងច្រើនផងដែរ ដូចច្នោះគួរបញ្ចូនសម្ពាធខ្យល់តាមស្តង់ដា ។ ការត្រួតពិនិត្យកង់សាគួរ ក៏ជារឿងល្អផងដែរ ។
៥. ត្រួតពិនិត្យមើលក្រឡាសំបកកង់រថយន្ត
បើកង់សល់ក្រឡាត្រឹម ២.៥ មម គួរតែប្ដូរកង់ចេញទៅ ព្រោះវាអាចផ្ទុះបែក និងរអិលពេលរដូវខែភ្លៀង ។
៦. ត្រួតពិនិត្យមើលដំណើរការ និងភ្លើងចង្កៀងរថយន្ត
ត្រូវឆែកមើលថា ផ្លិតទឹកឡាន, អាគុយ, ចង្កៀងមុខ, ហ្វាកូត, ភ្លើងស៊ីញ៉ូ, មុខ, ក្រោយ ,និងស្តុបក្រោយរថយន្តនៅដំណើរការ។
៧. យកឧបករណ៍ចាំបាច់ដាក់តាមឃ្លុបរថយន្ត
កង់សាគួរ ដែកដូយ ស្នប់ ទួរណឺវិស សោសម្រាប់មួលខ្ចៅ សុទ្ធតែជារបស់ចាំបាច់ សម្រាប់រថយន្តរបស់អ្នកសម្រាប់បម្រុងក្នុងករណីចាំបាច់ ៕