

Devel Sixteen Hyper-Claims ជារថយន្តមានល្បឿនលឿនជាងគេ ក្នុងចំណោមរថយន្តទាំង១០ ដែលមានល្បឿនលឿនបំផុតលើលោក។ រថយន្តដែលផលិតឡើងដោយក្រុមហ៊ុនអេមីរ៉ាតអារ៉ាប់រួម Devel Motors មានតម្លៃ២,២លានដុល្លារអាម៉េរិក។ Devel Sixteen អាចបង្កើនល្បឿនពី០ ដល់១០០គីឡូម៉ែត្រ/មួយម៉ោងត្រឹមរយៈពេល១,៨វិនាទីប៉ុណ្ណោះ និងអាចបើកបរក្នុងល្បឿនលឿនបំផុត៥៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ Sixteen ត្រូវបានបំពាក់ម៉ាស៊ីន quad-turbo, 12.3-liter V16 ដែលមានកម្លាំងលើសពី 5000 សេះ ដែលនឹងជួយឱ្យរថយន្តមានល្បឿនលើសពី 300 ម៉ាយក្នុងមួយម៉ោង ៕