

Ford បានបញ្ចេញរថយន្តភីកអាប់ថ្មី គឺ Ford Ranger Rally ដែលជារថយន្តប្រណាំងថ្មីរបស់ក្រុម Ford Castrol Cross Country Team សម្រាប់ប្រកួតនៅក្នុងកម្មវិធី 2020 South African Cross Country Series ។ Ford Ranger Rally ខុសពីប្រភេទ Ranger ធម្មតា និង Ranger Raptor ដោយសារតែវាប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង ដែលមានបំពាក់លើ F-150 Raptor និង Ford GT។
លើសពីនេះទៅទៀត វាត្រូវបានផលិតឡើងថ្មីទាំងស្រុង ដោយមានរាងខ្លីជាមុន ដែលអាចដាក់ម៉ាស៊ីននៅក្បែរចំណុចកណ្តាលនៃរថយន្ត ជួយឲ្យវាកាន់តែមានលំនឹង, ប្រអប់លេខ និងប្រព័ន្ធប៉ុងស្រាលជាងមុន, កាប៊ីនខាងក្នុងទូលាយជាងមុន ហើយប្រព័ន្ធជើងក្រោម និងហ្វ្រាំងក៏ផ្លាស់ប្តូរថ្មីដែរ៕