Breaking News :

nothing found

គយអ៊ីតាលីរឹបអូស Rolls Royce មួយគ្រឿង ដោយសារខាងក្នុងរថយន្តស្រោបដោយស្បែកក្រពើ

គយអ៊ីតាលីបានរឹបអូសយក Rolls Royce Phantom ដ៏ទំនើបមួយគ្រឿង ដោយសារតែផ្នែកខាងក្នុងនៃរថយន្ត សុទ្ធតែស្រោបដោយស្បែកក្រពើ។ យោងតាមការផ្សាយរបស់ Motor1 អាជ្ញាធរអ៊ីតាលី ពង្រឹងការអនុវត្តសន្ធិសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ និងពពួកសត្វជិតផុតពូជ។

Advertisement
Advertisement

Rolls Royce Phantom មួយគ្រឿងនោះ ជាការបញ្ជាទិញពីរុស្ស៊ី ដោយអតិថិជនម្នាក់នៅអ៊ីតាលី។ តួរថយន្តទាំងមូលមិនមានបញ្ហាអ្វីនោះឡើយ ប៉ុន្តែពេលទៅដល់អ៊ីតាលី មន្ត្រីគយ បានកត់សម្គាល់ពីលក្ខណៈពិសេសរបស់វា ជាពិសេសពូករថយន្ត និងគ្រឿងផ្សេងៗ សុទ្ធតែស្រោបជាពិសេសដោយស្បែកក្រពើ។

ក្រោយការស៊ើបអង្កេត ការប្រើប្រាស់ស្បែកក្រពើនេះ មិនមែនចេញពីប្រភពក្រុមហ៊ុន Rolls Royce នោះឡើយ ប៉ុន្តែជាតុបតែងលម្អបន្ថែមតាមការបញ្ជាទិញ។ អាជ្ញាធរ បានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកនាំចូលរថយន្ត ដើម្បីឈានទៅការដាក់ពិន័យផ្លូវការ។ ម្ចាស់រថយន្តត្រូវបានតម្រូវឲ្យបកស្បែកក្រពើនោះចេញ ទើបអាចមានសិទ្ធិយករថយន្តពីភ្នាក់ងារគយទៅប្រើប្រាស់។

ក្រពើស្ថិតក្នុងចំណោមពូជសត្វដែលត្រូវការពារតាមអនុសញ្ញាក្រុងវ៉ាស៊ីនតោនស្តីពីការពាណិជ្ជកម្មអន្តរជាតិទាក់ទងរុក្ខជាតិ និងសត្វដែលជិតផុតពូជ។ អ៊ីតាលីស្ថិតក្នុងចំណោមប្រទេសហត្ថលេខីចំនួន១៦០ បើគិតចាប់តាំងពីឆ្នាំ១៩៧៥មក៕

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឲ្យផលិតកម្មផលិតផលរថយន្តសកល​ថយ​ចុះ​ជាង​ ៥លាន​គ្រឿង​

Read Next

កំពុ​ងរក​ទឹករ៉ែ​ធម្ម​ជាតិ? សាំងតាម៉ង់ មិន​ត្រឹម​តែគ្មានសារធាតុនីត្រាត តែក៏ជួយសម្រួលដល់​ការ​ទល់លាមក

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments