

Mercedes-Maybach S 650 Night Edition ខុសពី Mercedes-Maybach S 650 ធម្មតា ដោយបន្ថែមការតុបតែងពណ៌ខ្មៅ និង Carbon Fiber ។ ផ្នែកខាងក្រៅ វាមានតួខ្លួនពណ៌ខ្មៅ ហៅថា Obsidian Black ខណៈកាប៊ីនខាងក្នុងបំពាក់ស្បែក Nappa ពណ៌ប៉សឺឡែន និងខ្មៅ។
ក្រុមហ៊ុន Mercedes-Maybach បានបញ្ចេញរថយន្តថ្មី ហៅថា S 650 Night Edition ដើម្បីប្រជែងជាមួយនឹងរថយន្ត Bentley Flying Spur និង the Rolls Royce Ghost ។ រថយន្ត Mercedes-Maybach S 650 Night Edition ថ្មីនេះ មានតម្លៃរហូតដល់ទៅ ២៤២ ៩៥០ដុល្លារឯណោះ ថ្លៃជាង S 650 ធម្មតាជាង ២ដង ។
Mercedes-Maybach S 650 Night Edition នេះបំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ V12 biturbo មានកម្លាំង ៦២១សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦វិនាទី ។ លក្ខណៈពិសេសស្តង់ដារមួយចំនួនទៀតរួមមានទាំង ប៉ាណាមុខមានអក្សរ Maybach, កៅអីក្រោយធំ, ប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន Ambient Lighting ៦៤ពណ៌, កុងទ័របាញ់លើកញ្ចក់, ចង្កៀងមុខ LED Intelligent Light System with Ultra Wide Beam Headlamps និង Adaptive Highbeam Assist, ប្រព័ន្ធសំឡេង Burmester High-End 3D Surround Sound System, Driver Assistance Package, Night View Assist Plus, ប្រព័ន្ធបូម AIRMATIC និង មុខងារ Magic Body Control ទៀតផង ៕