

Ford បានចុះប៉ាតង់ឈ្មោះថ្មី ហៅថា “Wolftrak” សម្រាប់ប្រើលើរថយន្តម៉ូដែលថ្មីរបស់ខ្លួន ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាជាម៉ូដែលអ្វីឲ្យប្រាកដ។
ទោះជាយ៉ាងណា គេសន្មត់ថា ឈ្មោះ Wolftrak នឹងប្រើលើរថយន្តភីកអាប់ ម៉ូដែល F-150 ថ្មី ជំនាន់ទី១៤ ដោយសារតែវាជារថយន្តលក់ដាច់បំផុតមួយនៅអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ក្រៅពីនេះ អ្វីដែលអាចនឹងកើតឡើងគឺ Ford ប្រហែលជាប្រើឈ្មោះនេះលើម៉ូដែល F-150 EV ដែលប្រើថាមពលអគ្គិសនី ឬ F-150 ប្រើម៉ាស៊ីន Plug-in Hybrid ៕
អត្ថបទ ៖ Sabay News