Breaking News :

nothing found

មកដឹងពីតម្លៃ! រថយន្តប្រភេទ SUV Lexus LX600 សេរ៊ីឆ្នាំ២០២២ ពេលមកដល់ខ្មែរ

ប្រិយមិត្តប្រហែលកំពុងរង់ចាំ នៃការបង្ហាញវត្តមានជាផ្លូវ របស់រថយន្តប្រភេទ SUV ស៊េរី 2022 ត្រកូល Lexus នេះហើយ!។ ក្រុមហ៊ុន Lexus បានប្រកាសជាផ្លូវការនូវរថយន្តថ្មីរបស់ខ្លួន គឺ Lexus LX600 សេរ៊ីឆ្នាំ២០២២ ជាមួយរូបរាងការឌីស្សាញថ្មី  ផ្នែកខាងមុខ ប៉ាណាស្ពាន់ផ្នែកខាងមុខរចនាជារបាបន្ទះចំនួន៧ ,ចង្កៀងមុខ LED ,ថាសកង់ ២២អ៊ីញផងដែរ។ រីឯផ្នែកខាងក្រោយបានទទួលការផ្លាស់ប្តូរថ្មីទាំងស្រុងជាមួយអំពូល LEDក្រោយអូសជាខ្សែបន្ទាត់ពីជំហៀងផ្នែកខាងឆ្វេង រហូតមកដល់ផ្នែកខាងស្តាំ បន្ថែមជាមួយការជំនួនថ្មីនូវអក្សរឡូហ្គូ LEXUS នៅលើទ្វាក្រោយ ផងដែរ។

Advertisement
Advertisement

 

រីឯតម្លៃ Lexus Lx600 ស៊េរីថ្មីនេះវិញ ពេលមកដល់ខ្មែរអាចមានតម្លៃខ្ទង់រហូត ៣០មុឺនដុល្លារជាង ក្រោយបង់ពន្ធរួច ។

រថយន្តនេះបានជាមួយការបំពាក់អេក្រង់ចំនួន២ ដោយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Navigation, Audio Control, កាំមេរ៉ា, ប្រព័ន្ធ Multi-Terrain Monitor បង្ហាញពីឧបសគ្គភ្លាមៗ ខណៈដែលអេក្រង់ទំហំ ៧អ៊ីញ ផ្តោតសំខាន់ទៅលើប្រព័ន្ធ Climate Control ផ្តល់នូវប្រព័ន្ធ Multi-Terrain Select ក្នុងការជ្រើសរើសជម្រើសការបើកបរល្អបំផុត។

 

រីឯប្រព័ន្ធជើងក្រោមនៃរថយន្ត វាបានបំពាក់ជាមួយ Double Wishbone Suspension និងបូមរ៉ឺស័រផ្នែកខាងមុខក្នងជួយរក្សាលំនឹងដៃចង្កូត និង Four-Link rear Suspension ក្នុងការជួយអោយការបើកបរមានផាសុខភាព និងស្ថេរភាព ។ Shock Absorber បានផ្លាស់ប្តូរថ្មីក្នុងការអាចអោយវាដើរតាមចលនានៃការបញ្ឈប់នៃកង់ និងកាត់បន្ថយនៃការរលាក់ និង Adaptive Variable Suspension ក្នុងការគ្រប់គ្រងប្រព័ន្ធបូម។ បន្ថែមពីនេះវាក៏បានបំពាក់ជាមួយចង្កូតប្រភេទអេឡិចត្រូនិច, ប្រព័ន្ធសុវត្តិភាព Lexus Safety System +2.5 ស្តង់ដារ និងប្រព័ន្ធជំនួយការបើកបរជាច្រើនបន្ថែមទៀត ដូចជា Crawl Control, Downhill Assist Control និង Active Height Control។

 

ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 នៅលើម៉ូឌែលកន្លង ត្រូវបានក្រុមហ៊ុន Lexus ផ្លាស់ប្តូរមកប្រើម៉ាស៊ីនថ្មីចំណុះ ៣,៥លីត្រ Turbo V6 ជាមួយបងប្អូនខ្លួន Toyota Land Cruiser ដែលវាអាចផលិតកម្លាំងបាន ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខថ្មី ១០វគ្គអូតូ។

 

LX សេរ៊ីឆ្នាំ២០២២ មានទំងន់តិចជាងជំនាន់មុនចំនួន ២០០ គីឡូក្រាម ដោយសារទ្វារអាលុយមីញ៉ូម និងគ្រោងតួខ្លួនថ្មី។ Lexus មិនបាននិយាយអ្វីច្រើនអំពីរថយន្តស៊េរីក្រោយនេះទេ ប៉ុន្តែបានកត់សម្គាល់ថារថយន្តនេះមានភាពរឹងមាំជាងមុន ២០%។ រថយន្ត Lexus LX ឆ្នាំ ២០២២ នឹងបង្ហាញវត្តមាននៅលើទីផ្សារសហរដ្ឋអាមេរិចនៅត្រីមាសទីមួយឆ្នាំក្រោយនេះ៕

5 1 vote
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

Ford ដីឥដ្ឋនៅខ្មែរ កក្រើកល្បីដល់អ្នកលេងឡានល្បីលំដាប់ពិភពលោក Alexandra Mary Hirschi

Read Next

វ៉ាក់សាំង ២ប្រភេទ ដែល WHO បន្ថែមចាក់ដូ​សទីបី​ដល់​មនុស្សចាស់​

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments