Breaking News :

nothing found

​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឲ្យផលិតកម្មផលិតផលរថយន្តសកល​ថយ​ចុះ​ជាង​ ៥លាន​គ្រឿង​

ការ​ផលិត​រថយន្ត​នៅទូទាំងសកលលោក អាចធ្លាក់ចុះដល់ទៅជាង​៥លាន​គ្រឿង ដោយ​សារ​សង្គ្រាម​​រុស្ស៊ី-អ៊ុយក្រែន។ នេះបើតាម​ការព្យាកររបស់ទីភ្នាក់ងារស្រាវជ្រាវ S&P Global Mobility ដោយ​បញ្ជាក់ថា វិបត្តិពិតជាបានជះឥទ្ធិពល​ដល់ដៃគូផ្គត់ផ្គង់ និង​ចែក​ចាយ​នានា។

S&P Global Mobility បាន​កត់បន្ថយ​តួលេខ​នៃផលិត​កម្ម​រថយន្តប្រមាណ​ ២,៦លាន​គ្រឿង​សម្រាប់ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ផងដែរ ដោយ​ឆ្នាំនេះ ទីភ្នាក់ងារ​ប៉ាន់ប្រមាណ​ចំនួន​៨១,៦លាន​គ្រឿង និង៨៨,៥លាន​គ្រឿង នា​ឆ្នាំក្រោយ។

Advertisement
Advertisement

ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែបាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងទីផ្សាររថយន្ត ជាពិសេស​សម្រាប់បណ្តាក្រុមហ៊ុនពីអឺរ៉ុប។ វិបត្តិ​របស់ប្រទេសជិតខាងទាំងពីរ មិនត្រឹមតែជះឥទ្ធិផល​ផ្នែកទីផ្សារនោះឡើយ ប៉ុន្តែ​ប្រឈម​នឹងកង្វះខាត​វត្ថុធាតុដើម និង​ថាមពល​ប្រើប្រាស់ផ្សេងៗ ជាពិសេសម្រាប់ការផលិត​រថយន្តអគ្គិសនី។

ការ​ឡើង​ថ្លៃប្រេង ក៏ដូចជាការ​បញ្ឈប់​ការផលិត​ជាបន្ត​បន្ទាប់​នៃបណ្តា​រោង​ចក្រក្នុងប្រទេសរុស្ស៊ី ដើម្បី​នាំគ្នា​ដាក់សម្ពាធ​លើ​រដ្ឋបាលលោក ពូទីន ចំពោះការឈ្លានពាន​លើ​ប្រទេសអ៊ុយក្រែន បាន​ធ្វើ​វិស័យ​យានយន្តពិបាក​ងើបមុខ​រួច។

នារយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ វិស័យ​យានយន្ត​បាន​រងផល​ប៉ះពាល់រួចទៅហើយ​ដោយសារកូវីដ-១៩ ដោយ​បណ្តា​រោងចក្រជាច្រើននៅ​ចិន បានបិទទ្វារ ជាពិសេសនៅ Shenzhen និង Changchun។ ក្រុមហ៊ុន Toyota Motor Corp, Volkswagen AG និង Tesla Inc. ប្រឹងប្រែងស្តារ​ច្រវាក់ផលិតកម្ម​របស់​ខ្លួនឡើងវិញផងដែរ ប៉ុន្តែមិន​ទាន់​បាន​រលូន​ដូចដើមនោះឡើយ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

សម្តេចហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យលទ្ធភាពកែលម្អរផ្លូវរថភ្លើងចាស់ ជំនួសដោយផ្លូវរថភ្លើងល្បឿនលឿនវិញ

Read Next

គយអ៊ីតាលីរឹបអូស Rolls Royce មួយគ្រឿង ដោយសារខាងក្នុងរថយន្តស្រោបដោយស្បែកក្រពើ

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments