

អ្នកបញ្ជាទិញរថយន្តភីគអាប់អគ្គិសនី Tesla Cybertruck ភាគច្រើន បានចំណាយលុយថែមលើសតម្លៃដើមរបស់រថយន្ត តម្លៃជ្រើសរើសយក Option ដ៏ពិសេសមួយ។ Option ដែលអតិថិជនភាគច្រើនចង់បាននេះ គឺមានមុខងារ Full Self-Driving ដែលអនុញ្ញាតឲ្យរថយន្តអាចបើកបរដោយស្វ័យប្រវត្តិបាន។
គួរឲ្យដឹងថា រថយន្ត Tesla Cybertruck ប្រភេទ Single Motor (Base Model) មានតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ។ ប៉ុន្តែអតិថិជនភាគច្រើន បានថែមលុយខ្ទង់ ៧ ០០០ដុល្លារទៀត សម្រាប់ Option មួយនេះ។
ក្រៅពីប្រភេទ Single Motor ក្រុមហ៊ុន Tesla ក៏ផ្តល់នូវជម្រើស ២ ផ្សេងទៀត គឺ ប្រភេទ Dual Motor តម្លៃចាប់ពី ៤៩ ៩០០ដុល្លារ និងប្រភេទ Tri Motor តម្លៃចាប់ពី ៦៩ ៩០០ដុល្លារ៕