

នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ « រុក្ខទិវា » ប្រារព្ធឡើងនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
គេសង្កេតឃើញថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានគង់លើព្រះរាជទីនាំងថ្មី ជាប្រភេទរថយន្តពិសេសម៉ូដែល KLASSEN Armoured Range Rover ដែលមាន ៣បាំង ពាសដោយដែកការពារសុវត្ថិភាពបានខ្ពស់បំផុតដែលផលិតផលទ្បើងសម្រាប់ថ្នាក់ដឹកនាំកំពូលៗ ប្រើប្រាស់នៅជុំវិញពិភពលោក ។
លក្ខណៈពិសេសគឺ
- មាន ៣បាំង ស្រាបដោយពាសដោយដែក
- មានសមត្ថភាពការពារគ្រាប់កម្រិត ៧ មលីម៉ែត្រ និងកម្រិត ៩ មលីម៉ែត្រ និងគ្រាប់បែកដៃបោះទៅក្រោមរថយន្ត
- មានតួខ្លួនជួរក្រោយវែងជាងប្រភេទ Range Rover ធម្មតាដោយអាចបន្លូតតួរខ្លួនវែង ខ្លីបានដោយខ្លួនឯង
- ដំបូលមានកម្ពស់ខ្ពស់ជាងមុន ជាដំបូលកញ្ចក់ថ្លាការពារគ្រាប់
- ផ្នែកខាងក្នុងមានខណ្ឌចែកដោយជញ្ជាំងមួយរវាងអ្នកធ្វើដំណើរ និងអ្នកបើកបរ ដោយរៀបចំដោយប្រព័ន្ធសុវត្ថិភាពខ្ពស់
ក្រុមហ៊ុន Klassen គឺជាក្រុមហ៊ុនអាល្លឺម៉ង់មួយដែលមានឯកទេសក្នុងការកែប្រែរថយន្តទំនើបៗ សម្រាប់ទីផ្សារឥស្សរជនជាន់ខ្ពស់។ ប្រសិនបើអ្នកត្រូវសួរថា តើវាមានតម្លៃប៉ុន្មានវាមានតម្លៃថ្លៃពេកសម្រាប់អ្នក៕