Breaking News :

nothing found

ឡាន Rolls-Royce តួវែង ដាក់លក់តែជាង៣ម៉ឺនដុល្លារ តែបើដឹងរឿងពីក្រោយវាអាចហួសចិត្ត

រថយន្ត Rolls-Royce Limousine តួវែងនេះ មិនមែនជាអ្វីដែលថ្មីឡើយ ហើយអ្នកប្រហែលជាធ្លាប់ឃើញវាពីមុនមក យ៉ាងហោចណាស់ក៏ឃើញតាមរូបថតដែរ។ ប៉ុន្តែអ្វីដែលប្លែក គឺអ្នកប្រហែលជាមិនអាចមើលដឹងថាវាជារថយន្តពិត ឬក្លែងក្លាយនោះឡើយ។ ជាក់ស្តែង រថយន្ត Rolls-Royce Ghost តួវែង ស៊េរីឆ្នា២០០១ ក្លែងក្លាយមួយគ្រឿង បានកែយ៉ាងល្អឥតខ្ចោះ រហូតសឹងធ្វើឲ្យគេមើលមិនដឹង។ Rolls-Royce Ghost នេះ បានកែចេញពីរថយន្ត Lincoln Town Car ស៊េរីឆ្នាំ២០០១ ហើយវាក៏កំពុងតែដាក់លក់ផងដែរ ក្នុងតម្លៃត្រឹមតែ ៣៥ ០០០ដុល្លារប៉ុណ្ណោះ។

Advertisement
Advertisement

វាបានប្រើជាង ១៤១ ០០០ម៉ាយ៍ តែរថយន្តតួវែងនេះស្ថិតនៅសភាពល្អខ្លាំង។ វាបំពាក់ម៉ាស៊ីនចំណុះ ៤,៦លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ២៣៥សេះ ប្រើប្រអប់លេខអូតូ ៤វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់ក្រោយ។

បើទោះបីវាជារថយន្ត Lincoln ក្តី ប៉ុន្តែអ្នកដែលបានកែច្នៃវា ពិតជាមានទឹកដៃល្អក្នុងការធ្វើឲ្យដូចទៅនឹងរថយន្ត Rolls-Royce ពិតប្រាកដអីចឹង ទាំងផ្នែកខាងមុខ និងខាងក្រោយ រួមទាំងផ្នែកចំហៀងផងដែរ ៕

 

 

ប្រភព៖ Carbuzz

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ចំណុចស្លាប់រស់ មុនពេលសំរេចចិត្តចេញរកស៊ី

Read Next

៥ ចំនុច​ដែល​យើង​គួរ​ចាប់​ផ្តើម​អា​ជីវ​កម្មលើ ​​ONLINE​ ក្នុងឆ្នាំ២០២០នេះ!

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments