

ម៉ូតូអ្នកស្រុកដើមប្រទេសអ៊ីតាលីរបស់ក្រុមហ៊ុន Vespa ម៉ូឌែល 946 Christin Dior កំពុងទទួលបានការ ចាប់អារម្មណ៍ជាខ្លាំងនៅលើហ្វេសប៊ុក ចំពោះតម្លៃរបស់វាជាមួយនឹងរូបរាងដ៏ប្រណីតផងដែរ។
ម៉ូតូប្រភេទអូតូកម្លាំងម៉ាស៊ីន ១៥៥cc នេះសាកសមបំផុតសម្រាប់យុវវ័យនិងអ្នកដែលចង់សាកល្បងអ្វីដែលថ្មីៗដូចជា៖ សិល្បៈនៃការរស់នៅ និងការធ្វើដំណើរផ្លូវឆ្ងាយជាដើម។ ចំពោះពាក្យថា «Vespa 946» សំដៅដល់ឆ្នាំ ១៩៤៦ ដែលជាឆ្នាំដំបូងនៃការបង្កើត ម៉ាកយីហោក្រុមហ៊ុនផលិតម៉ូតូ Vespa នៅក្នុងប្រទេសអ៊ីតាលី។ រីឯ ពាក្យថា «Christin Dior» សំដៅអ្នកឌីហ្សាញនិងរចនាតុបតែងគ្រឿងលេងបន្ថែមបែបប្រណីតៗនៅលើម៉ូតូនោះមានដូចជា តែមរំលេចនូវអក្សរ Christin Dior, ឃ្លុបឥវ៉ាន់ ស្បែកកែប និងមានពួកសុវត្ថិភាព។ នេះបើយោងតាមប្រភពពីគេហទំព័រ Vespa ផ្ទាល់តែម្ដង។
ម៉ូតូ Vespa 946 Christian Dior limit edition ផលិតទ្បេីងត្រឹមតែ 946 គ្រឿងតែប៉ុណ្ណោះ! វាត្រូវបានបង្កេីតទ្បេីងដោយ Parisian fashion house សហការជាមួយក្រុមហ៊ុន Vespa ។ តម្លៃប្រហាក់ប្រហែល $3x,xxx – $5x,xxx ៕
Sabay News