Breaking News :

nothing found

​​រថយន្តពាលដែក​បាញ់​មិន​ធ្លុះ​ Rezvani រាងប្រណិតដែលសាកសម…

​រថយន្ត​ប្រភេទ Xtreme Utility Vehicle (XUV) ម៉ូដែល Rezvani Tank គឺ​​ជា​ប្រភេទ​រថយន្ពពាលដែលពិសេស​បាញ់​មិន​ធ្លុះ ដែលមាន​សមត្ថភាព​ខ្លាំង​ ក្នុងការ​​ការពារ​គ្រាប់ជាមួយ​តួ​រថយន្ត​ទាំង​មូល​, កញ្ចក់​ទ្វារ​រថយន្ត និង​​ផ្នែក​កង់​រថយន្ត​ ​អាច​ការពារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​កាំ​ភ្លើង​ ​ហើយ​ផ្នែក​ខាង​ក្រោម​​អាច​ការ​ពារ​ពី​ការ​បំផ្ទុះ​គ្រាប់​បែក ដែលអាចឲ្យម៉ាស៊ីននៅតែអាចដំណើរការបាន ​ រួម​ទាំង​ការ​ពារ​ធាតុ​វិទ្យុ​សកម្ម​ពីផ្នែកខាងក្រៅ។ ​

Advertisement
Advertisement

 

Rezvani Tank ​បំពាក់​នូវ​ម៉ាស៊ីន Hemi V8 ចំណុះ ៦.៤ លីត្រ មាន​កម្លាំង​ ៥០០ សេះ តួ​ខ្លួន​ខាង​ក្នុង​អម​ដោយ​សម្ភារៈ​យ៉ាង​ប្រណីត បន្សំ​នឹង​កញ្ចក់​ Touchscreen ទំហំ ៧.៩ អ៊ីញ អាច​ឲ្យ​អ្នក​ប្រើ​កម្មវិធី Google Maps, Pandora និង Stitcher ជា​ដើម។ ជាពិសេស​វា​មាន​មុខងារ Night Vision ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មើល​ឃើញ​ផ្លូវ​ច្បាស់​នៅ​ស្ថានភាព​ងងឹត​និង​ប្រព័ន្ធ Thermal Camera ។

 

យើងក៏ដឹងហើយថា រថយន្តដែលមានសម្ថតភាពពិសេសនេះ Rezvani Tank ត្រូវបាននាំចូលផ្តាច់មុខមកកម្ពុជា ដោយ​ក្រុមហ៊ុន ជេត៍ គ្រុប របស់លោក​ឧកញ៉ា ​ស្រី ​ចាន់​ថន ដែឡបាន​សហការ​ជាមួយ ក្រុមហ៊ុន​ផលិត​រថយន្ត រេហ៍វ៉ានី របស់​សហរដ្ឋអាមេរិក ដោយ​បាន​ផ្ដល់​សិទ្ធិ​ចែកចាយ​ផ្តាច់​មុខ​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា និងជាពិសេសមាន​សិទ្ធ​ចែក​ចាយ​បន្ត​ទៅ​កាន់​ ៥ ​ប្រទេស​ផ្សេង​ទៀត​ដែល​រួម​មាន៖ ថៃ, វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី និង​ឡាវ”៕

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

កុមារទល់លាមកបែបណា? ទើបគួរទៅជួបពេទ្យពិនិត្យ

Read Next

វិធី ៤ យ៉ាងដើម្បីលុបបំបាត់ភាពវ័យចាស់មុនអាយុ

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments