Breaking News :

nothing found

៥ ចំនុច​ដែល​យើង​គួរ​ចាប់​ផ្តើម​អា​ជីវ​កម្មលើ ​​ONLINE​ ក្នុងឆ្នាំ២០២០នេះ!

ក្នុងសម័យនេះ ស្ទើរអាជីវកម្ម​មួយចំនួនធំកំពុង​ពង្រីក​ខ្លួន វិឌ្ឍន៍ចូលទៅក្នុងអន​ឡាញ ដើម្បីឆ្លើយតបនឹងតំរូវការរបស់អតិថិជន។ អ្នកប្រើប្រាស់Online មានការ​កើនឡើង​យ៉ាងគំហុក ម្យ៉ាងទៀតមនុស្សម្នាក់ៗក៏គ្មានពេលគ្រប់គ្រាន់ចេញទៅក្រៅដូចពីមុនដោយសារបញ្ហាជំងឹឆ្លងកូវីដ១៩ ដែលតំរូវឲ្យពូកគេប្រុងប្រយ័ត្ន និងបារម្ភពីសុខភាព ដូចនេះម្នាក់ៗ បានឆ្លៀតឱកាស​ទាញយក​ផលចំនេញរៀងៗខ្លួន ក្នុងវិស័យនេះ។ យើង​ឃើញថា ការលក់​ផលិតផល​តាម​អន​ឡាញ កំពុងមាន​សន្ទុះ​យ៉ាងខ្លាំង​គួរឱ្យកត់សំគាល់ ដែល​ភាគច្រើន​មាន សិស្ស និស្សិត អ្នកធ្វើការ អ្នករកស៊ី បាននិងកំពុង​ឆ្លៀត​ពេលទំនេរ​របស់ខ្លួន​ដើម្បី​បង្កើន​ចំណូល​បន្ថែម ។

Advertisement
Advertisement

ការ​ចាប់ផ្តើម​លើអាជីវកម្ម​តាមរយៈ​ Online នេះ បានផ្តល់ផលចំនេញយ៉ាងច្រើន និងមានប្រសិទ្ធភាពខ្លាំងចំគោលដៅលឿនរហ័ស ដែលនេះជាមូលហេតុដែលអ្នកគួរចាប់ផ្តើមអាជីវកម្មលើ Online ៖

1.ចំណាយ​ទុន​តិច ៖ អ្នករកស៊ី​អន​ឡាញ​ជាច្រើន​បាន​ចំ​នាយទុន​តិចតួច​បំផុត​សម្រាប់​ការទិញ​ផលិតផល​ដាក់​ក្នុង​ស្តុក​ដើម្បី​លក់​នៅលើ​អន​ឡាញ រីឯ​អ្នក​ខ្លះទៀត​ទៅ​ចរចារ​ជាមួយ​ម្ចាស់​អាជីវកម្មផ្សេងៗដើម្បី​យក​ឥ​វ៉ាន់​របស់គេ​យកទៅលក់​បន្ត ដោយ​មិនចាំបាច់​ទិញ​ស្តុក​ឡើយ ។

2.ប្រាក់ចំណូល​គួរសម ៖ តាម​ការសិក្សា​ជាក់ស្តែង​យើង​ឃើញថា ផលិតផល​ដែល​ដាក់លក់ មួយ​ឯក​តា​ចំនេញ​ជា​មធ្យម​ពី ៤ ទៅ ៨ ដុល្លារ ហើយ​ក្នុង​មួយថ្ងៃ​អាច​លក់បាន​ចន្លោះ​ពី ១ ទៅ ៣ ឯក​តា ដោយ​អាច​ទូទាត់​ការចាយវាយ​ប្រចាំថ្ងៃ​បាន ។

3.ប្រើប្រាស់​ពេលវេលា​តិច៖ អាជីវកម្ម​តាម​អន​ឡាញ​អាចធ្វើ​បាន​នៅពេល​ទំនេរ​ពី​ការងារ ឬ​គ្រាន់តែ​ចាំ​លើក​ទូរ​សព្ទ​នៅពេល​ភ្ញៀវ​ចាប់អារម្មណ៍​ចង់​សួរ​ព័ត៌មាន​បន្ថែម ឬ​បញ្ជាការ​ក​ម្ម៉ុ​ង​ផលិតផល ។

4.ធ្វើបាន​គ្រប់​ទីកន្លែង៖ អាជីវកម្ម​ប្រភេទ​នេះ អាចធ្វើ​បាន តាម​ហាង​កាហ្វេ ម៉ា​ត ផ្ទះ ពោលគឺ​កន្លែង​ណាក៏ដោយ​ឱ្យតែ​មាន​អ៊ី​ន​ធឺ​ណេ​ត ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ឬ Laptop ជាការ​ស្រេច ។

5.គ្រប់គ្រង​ការងារ​ដោយ​ខ្លួនឯង៖ យើង​អាច​រៀបចំ​ផែនការ​នៃ​ការលក់​តាម​ការច្នៃប្រឌិត​របស់​ខ្លួនឯង​ដោយ​មិនចាំបាច់​ធ្វើតាម​នរណាម្នាក់ ឬ​ស្តាប់​តាម​ការបញ្ជា​ពី​ថៅកែ​នោះឡើយ ។

យ៉ាងណាក៏ដោយ ការធ្វើ​អាជីវកម្ម មិន​ប្រាកដថា​ងាយស្រួល​ដូច​ការនិយាយ ឬ​សរសេរ​នោះទេ ប៉ុន្តែ​ក៏​មិន​ប្រាកដថា មិនអាច​ធ្វើបាន​នោះដែរ វា​អាស្រ័យទៅលើ បុគ្គល រៀងៗខ្លួន ។ ចំណូល​អាចមាន​កម្រិត តែ​ប្រសិនបើ​យើង​ធ្វើ​វា នោះ​យើង​នឹង​អាច​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួនឯង ដើម្បី​អាច​ឈោង​ចាប់​អាជីវកម្ម​ដែលមាន​ចំណូល​ច្រើនជាង​នេះ​បាន  ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ឡាន Rolls-Royce តួវែង ដាក់លក់តែជាង៣ម៉ឺនដុល្លារ តែបើដឹងរឿងពីក្រោយវាអាចហួសចិត្ត

Read Next

ផ្លាស់ប្តូរខ្សែជីវិតរបស់អ្នក១៨០ដឺក្រេ តាមទម្លាប់មហាសេដ្ឋីពីភពលោក

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments