Breaking News :

nothing found

ពីជីវិភាពក្រខ្សត់ លោក Ritesh Agarwal ច្នៃប្រឌិតទេពកោសល្យខ្លួន រហូតក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុត

លោក Ritesh agarwal គឺជាមហាសេដ្ឋីវ័យក្មេងម្នាក់ដែលមានដើមកំណើតមកពីគ្រួសារក្រីក្រក្នុងតំបន់មួយនៅប្រទេសឥណ្ឌា។ មហាសេដ្ឋីវ័យក្មេងរូបនេះបាននិយាយថា មិនខ្វល់ថាអ្នកជានរណា មកពីណា ឲ្យតែមានការខិតខំប្រឹងប្រែង ចេះប្រើប្រាស់ និងច្នៃប្រឌិតទេពកោសល្យដែលខ្លួនមាន នោះអ្នកនឹងអាចកែប្រែជោគវាសនារបស់អ្នកឲ្យមានភាពល្អប្រសើរជាងមុនបាន។

Advertisement
Advertisement

ក្នុងកំឡុងពេលដែលលោកមានអាយុ ១៧ ឆ្នាំ ដែលមានជីវភាពគ្រួសារមានភាពលំបាកលំបិន ជាហេតុធ្វើអោយលោកមិនមានឱកាសបានចូលរៀននៅសាកលវិទ្យាល័យដូចក្មេងដទៃទ្បើយ ហើយលោកក៏គ្មានការងារ និងគោលដៅច្បាស់លាស់នៅក្នុងជីវិតនោះដែរ។ ជាងនេះទៅទៀត លោកថែមទាំងត្រូវម្ចាស់ផ្ទះជួលបណ្ដេញចេញព្រោះគ្មានលុយបង់។

មូលហេតុដែលលោកបានទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ក៏ព្រោះតែលោកមានភាពក្លាហាន និងចេះប្រើប្រាស់ឱកាសដែលមាននៅនឹងមុខ ពោលនៅពេលដែលលោកអស់សង្ឃឹមក្នុងជីវិត លោកបានសង្កេតឃើញថា សណ្ឋាគារមួយដែលនៅក្បែរកន្លែងដែលលោកធ្លាប់រស់នៅ ហាក់ដូចជាមើលទៅមានភាពប្រណិត តែបែរជាគ្មានភ្ងៀវចូលស្នាក់នៅ ដូច្នេះលោកក៏ហ៊ានប្រថុយ និងសន្យាជាមួយម្ចាស់សណ្ឋាគារនោះថា លោកនឹងផ្លាស់ប្ដូរសណ្ឋាគារនេះ ហើយធ្វើឲ្យមានភ្ងៀវចេញចូលឥតដាច់។

ភាពប៉ិនប្រសប់ និងច្នៃប្រឌិតពីកំណើតបានធ្វើឲ្យលោកមានគំនិតផ្លាស់ប្ដូរសណ្ឋាគារមួយនេះទៅជាសណ្ឋាគារថ្មីដោយចាប់ផ្ដើមពីការដូអំពូលភ្លើងឲ្យភ្លឺទាក់ទាញ ដាក់ស៊ុមរូបគំនូរប្លែកៗ ប្ដូរកម្រាលពូកថ្មី ការរៀបចំបន្ទប់ថ្មី ដាក់បន្ថែមនូវទូរស័ព្ទលើតុ និងបានផ្ដិតយករូបថតក្នុងបន្ទប់ដ៏ស្រស់ស្អាតដាក់ក្នុងវេបសាយដើម្បីទាក់ទាញភ្ងៀវទេសចរ​ និងប្រជាជនក្នុងប្រទេសឲ្យមកស្នាក់នៅ ហើយប្ដូរឈ្មោះសណ្ឋាគារទៅជា OYO HOTEL។​ លទ្ធផលដែលនឹកស្មានមិនដល់ សណ្ឋាគារដែលគ្មានមនុស្សចាប់អារម្មណ៍មកស្នាក់នៅ បែរជាពោរពេញទៅដោយភ្ងៀវចូលមកឥតដាច់។

 

បច្ចុប្បន្ន លោក Ritesh agarwal បានប្រែក្លាយពីក្មេងក្រីក្រម្នាក់មកជាម្ចាស់សណ្ឋាគារ OYO HOTEL ដែលមានសាខាច្រើនជាង ៤ ៣០០០ កន្លែងក្នុងពិភពលោក និងមានទ្រព្យសម្បត្តិច្រើនជាង ១ ពាន់លានដុល្លារត្រឹមវ័យ ២៦ ឆ្នាំ។ មិនតែប៉ុណ្ណោះ លោកក៏បានក្លាយខ្លួនជាមហាសេដ្ឋីដែលមានអាយុក្មេងជាងគេបំផុតចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីនាង Kylie Jenner ដែលជារឿងអស្ចារ្យនឹកស្មានមិនដល់មួយ​ ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

រឿងដែលគួរធ្វើ! មុនចូលវ័យ ៣០ឆ្នាំ ដើម្បីកុំឲ្យមានភាពស្តាយក្រោយនៅក្នុងជីវិត

Read Next

តើអ្នកណាជាអ្នកគ្រប់គ្រងក្រុមហ៊ុន Alibaba Group បន្ត បន្ទាប់ពីលោក Jack Ma ចូលនិវត្តន៍?

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments