

លោក Alex Sanchez រកបានចំណូលច្រើនជាង ២៣០,០០០$ កាលពីឆ្នាំទៅតាមរយៈការងាររបស់លោក ដែលលោកធ្វើការ៦០ម៉ោងក្នុង១សប្ដាហ៍។ បន្ថែមពីប្រាក់ខែគោលរបស់លោក ១២០,០០០$ និងប្រាក់ថែមម៉ោង ១០,០០០$ ទៀតនោះ លោកបានអាចរកបានច្រើនជាង ២០០,០០០$ នៅក្នុង១ឆ្នាំៗ។
លោក Alex Sanchez មានក្ដីស្រមៃចង់ក្លាយជាសេដ្ឋីត្រឹមអាយុ៣០ឆ្នាំ។ នៅក្នុងវ័យ២៥ឆ្នាំ លោកបានគ្រប់គ្រងអចលនវត្ថុចំនួន៥ ដើម្បីជួល និងលក់។ លោកបាននិយាយថា សៀវភៅស្ដីពីហិរញ្ញវត្ថុចំនួនពីរក្បាលបានជួយលោកយ៉ាងច្រើនមកដល់សព្វថ្ងៃនេះ ឲ្យចាប់ផ្ដើមគិតគូរពីសេរីភាពរហិវញ្ញវត្ថុ។
សៀវភៅទី១៖ “Rich Dad Poor Dad” និពន្ធដោយលោក Robert Kiyosaki
នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនិពន្ធបានរំលេចឡើងនូវរឿងរ៉ាវនៃស្ថានភាពហិរញ្ញវត្ថុចំនួនពីរ ដែលសន្មតថា លោក Robert Kiyosaki បានធំធាត់នៅក្រោមការជួយទំនុកបម្រុងពីឪពុកចំនួនពីរនាក់ ទីមួយគឺឪពុកអ្នកក្រ ដែលជាឪពុកពិតប្រាកដ និងតែងតែមានបញ្ហាជាមួយនឹងវិកយប័ត្របំណុលជារឿយៗ។ ទីពីរ គឺឪពុកអ្នកមាន ដែលជាឪពុកធម៌ និងជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភម្នាក់។ អ្នកទាំងពីរ សុទ្ធតែជាមនុស្សដែលជោគជ័យនៅក្នុងអាជីបការងារ និងមានស្ថេរភាពប្រាក់ចំណូល ប៉ុន្ដែឪពុកអ្នកមានតែងតែមានភាពខ្លាំងនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទាំងអស់នោះ។
តាមរយៈសាច់រឿងនេះ អ្នកនិពន្ធព្យាយាមពន្យល់ពីរបៀបនៃការកសាងទ្រព្យសម្បត្ដិ បើទោះបីជាអ្នកមានប្រាក់ខែតិចក៏ដោយ។ លោក Robert Kiyosaki ព្យាយាមលើកអំណះអំណាង ដែលអះអាងថា ផ្ទះរបស់អ្នកមិនមែនជាទ្រព្យនោះទេ តែជាបំណុល ដែលនេះជាភាពខុសគ្នារវាងការគិតរបស់អ្នកមាន និងអ្នកក្រ ដែលចែកមិនដាច់អ្វីជាបំណុល អ្វីគួរជាទ្រព្យ។
Find “Rich Dad Poor Dad” here.
សៀវភៅទី២៖ “The Total Money Makeover” និពន្ធដោយ Dave Ramsey
“The Total Money Makeover” ជាសៀវភៅមួយដែលលក់ដាច់បំផុតនៅ This New York Times ដែលបានជួយជនជាតិអាមេរិកជាច្រើនអាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ បានកាន់តែល្អប្រសើរ។
អ្នកនិពន្ធរូបនេះ បានរំលេចនូវវិធីក្នុងការរំដោះខ្លួនចេញពីបំណុល មិនថាវា ជាបំណុល Credit Card, បំណុលការសិក្សា, បំណុលរថយន្ដជាដើម។ នៅមុនពេលដែលអ្នកចាប់ផ្ដើមរំដោះខ្លួនចេញពីបំណុល អ្នកនិពន្ធតម្រូវឲ្យអ្នក បង្កើតកញ្ចប់ថវិការសម្រាប់ប្រើប្រាស់ពេលមានអាសន្នជាចាំបាច់ ដើម្បីជៀសវាងហានិភ័យផ្សេងៗនៅក្នុងជីវិត។ សៀវភៅមួយក្បាលនេះ នឹងបង្ហាញអ្នកពីរឿងរ៉ាវលំអិតអំពីយុទ្ធសាស្ត្រ និងសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នក។
ជារួមមក អ្នកគួរតែស្វែងរកទិញអាននូវសៀវភៅទាំងអស់នេះ ប្រសិនបើអ្នកចង់ដឹងច្បាស់ឲ្យបានច្រើនជាងពាក្យថា ប្រាក់ខែ ឬប្រាក់ចំណូល៕
Find “The Total Money Makeover” here.
ប្រភព៖ https://www.cnbc.com/