Breaking News :

nothing found

Sahil Mehta វ័យត្រឹម២៥ឆ្នាំ ប្រើយុទ្ធសាស្រ្តចំនួន ៤ក្នុងការវិនិយោគទៅក្នុងវិស័យអចលនទ្រព្យ ចំណេញរាប់លានដុល្លារ

លោក Sahil Mehta ក៏បានបន្តធ្វើការនៅក្នុងវិស័យអចលនទ្រព្យជាបន្តបន្ទាប់ ជាហេតុដែលធ្វើឱ្យគាត់បានក្តោបក្តាប់អចលនទ្រព្យចំនួនប្រាំក្នុងដៃ ដែលអាចរកចំណូលបានរហូតដល់ ៥១៥,០០០ ដុល្លាក្នុងមួយឆ្នាំ នឹងមានតម្លៃអចលនទ្រព្យផ្សេងទៀតក្នុងដៃដែលមានតម្លៃសរុបខ្ទង់ ៩.៤លានដុល្លារឯណោះ។ បើយោងទៅតាមសារពត៍មាន CNBC លោកបាននិយាយថា “វាគឺជាអារម្មណ៍មួយដែលមិនគួរឱ្យជឿ មិនមែនព្រោះតែចំនួនលុយទេ ប៉ុន្តែគឺជាអារម្មណ៍មួយនៃការសម្រេចបាន” លោកក៏បានបន្តថានឹងចែករំលែកយុទ្ធសាស្រ្តចំនួន៤ក្នុងការវិនិយោគទៅក្នុងវិស័យអចលនទ្រព្យនេះជូនផងដែរ។

Advertisement
Advertisement

១ ជ្រើសរើសផ្លូវដែរត្រឹមត្រូវបំផុតមួយសម្រាប់ខ្លួនឯង

យើងទាំងអស់គ្នាធ្លាប់ដឹងហើយថានៅក្នុងវិស័យអចលនទ្រព្យនេះមានច្រើនជម្រើសដែរអ្នកត្រូវជ្រើសថាត្រូវវិនិយោគទៅកាន់ផ្នែកណាមួយរួមមាន: ផ្ទះ អាគារពាណិជ្ជកម្ម ខុនដូ និងដី ជាដើម។ ដូច្នេះហើយអ្នកត្រូវជ្រើសរើសគោលដៅមួយឱ្យច្បាស់់លាស់មួយក្នុងការវិនិយោគទៅលើវា ដោយផ្អែកទៅលើដំណាក់កាលនឹងរៀបចំផែនការជាមុនសិន។ បន្ទាប់មកត្រូវជ្រើសរើសអចលនទ្រព្យ ដែលអ្នកគិតថាល្អហើយត្រូវគិតទៅលើទីតាំងនឹងហិរញ្ញវត្ថុរបស់អ្នកបច្ចុប្បន្ន ចំណងហានិភ័យ បទពិសោធន៍ បរិមាណដែលអ្នកចង់ចូលរួម។

២ ធ្វើគណនេយ្យលំហូសាច់ប្រាក់

បន្ទាប់ពីបានជ្រើសរើសផ្នែកណាមួយហើយ អ្នកក៏ត្រូវមានភាពច្បាស់លាស់ធ្វើវាឱ្យមានទំនុកចិត្តដោយប្រាកដថានឹងក្លាយទៅជាអ្នកជំនាញខាងគណនាលំហូរសាច់ប្រាក់ ដឹងច្បាស់ពីសក្តានុពលរបស់ផ្នែកទ្រព្យនិងហិរញវត្ថុនីមួយៗ ព្រោះការទិញអចចលនទ្រព្យនីមួយៗ ត្រូវផ្តល់ឱ្យអ្នកមានភាពទំនួលខុសត្រូវខ្ពស់ និងត្រូវមានការគ្រប់គ្រងលំហូសាច់ប្រាក់ល្អ។ ព្រោះវាត្រូវក៏មានការប្រតិបត្តិការសន្សំប្រាក់ទុកកែលម្អនាពេលអនាគត នឹងជួសជុលពេលសង្រ្គោះបន្ទាន់ជាដើមជាហេតុនេះហើយទើបធ្វើឱ្យយើងមានភាពច្បាស់លាស់ក្នុងការគណនាលំហូសាច់ប្រាក់។

៣ ទាក់ទងជួបផ្ទាល់ជាមួយអ្នកលក់

មនុស្សគ្រប់រូបមានសិទ្ធចូលឆែកទៅលើគេហទំព័រអំពីអចលនទ្រព្យផ្សេងៗបានក្នុងការដេញថ្លៃប៉ុន្តែឱកាសដែលអ្នកនឹងមិនទទួលបានកិច្ចព្រមព្រៀងមួយដែលល្អបំផុតនោះទេ។ លោក Sahil Mehta បានដាស់តឿនថាអ្នកអាចគិត ហើយក៏អាចធ្វើវិធីតាមក្រៅទីផ្សារបានដែរដោយធ្វើការខុសប្លែកពីគេ កុំធ្វើដូចមនុស្សភាគច្រើន ប្រសិនបើអ្នកចង់ទទួលបានភាគរយខ្ពស់ ក្នុងការទិញយកអចលនទ្រព្យនោះជាងអ្នកផ្សេង។

៤ ផ្តោតលើវាឱ្យខ្លាំង

បើសិនជាអ្នកគ្រាន់តែមានចិត្តលើការវិនិយោគនេះមិនច្បាស់លាស់នោះទេ ដោយមិនបានគិតលើវាឱ្យស៊ីជម្រៅទេ នោះច្បាស់ណាស់អ្នកនឹងមានអារម្មណ៍មិនល្អបំផុតជាមួយវាទេ ហើយមុខនឹងប្រាកដជាខាតបង់ប្រាក់និងពេលវេលាជាមិនខាន។ លោកក៏បានបន្ថែមទៀតថា “ប្រសិនបើអ្នកកំពុងវិនិយោគលើការជួលអចលនទ្រព្យសម្រាប់ប្ដូរជាប្រយោជន៍ថ្លៃឈ្នួលត្រឡប់មកវិញ អ្នកត្រូវចំណាយការគិត និងផ្ដោតលើវាឱ្យខ្លាំងបំផុត។ ម្យ៉ាងទៀតអ្នកគួរតែត្រូវចេះវិភាគថា ដំណើរការវាតាមរបៀបណា ហើយត្រូវវាអនុវត្តឱ្យបានគ្រប់គ្រាន់នូវជម្រើស នៃការវិនិយោគផ្សេងទៀត ដើម្បីឱ្យវាមានតម្លៃនឹងមានភាពជោគជ័យលើវិស័យមួយនេះ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

រដ្ឋាភិបាលកម្ពុជាឱ្យប្រើឧទ្ធម្ភាគចក្រ ប្រតិបត្តិការតាមចាប់ពួកជនល្មើសនេសាទ

Read Next

ទោះបីនៅលើទីផ្សារមានប្រភេទទឹករ៉ែច្រើនប្រភេទប្រកួតប្រជែង! ទឹករ៉ែធម្មជាតិសាំងតាម៉ង់នៅតែជាជំរើសដំបូងរបស់អតិថិជន!

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments