Breaking News :

nothing found

ក្បួនរកស៊ី ៣ចំនុច របស់ JOE FRANKLIN កើបលុយបានរាប់ម៉ឺនដុល្លារ

អ្នកជំនួញវ័យក្មេង Joe Franklin​ ចេះធ្វើជំនួញតាំងពីអាយុ ១២ ឆ្នាំ​មកម្ល៉េះ ដោយមានទុនដំបូង ៣៩៥ ដុល្លារ បានមកពីកាដូថ្ងៃខួបកំណើត។ កាលនោះ យុវជនរូបនេះ បានដើរប្រមូលទិញស្បែកជើងប៉ាតាម៉ាក់ល្បីៗ តាមធនធានដែលមានក្នុងដៃ រួចយកទៅលក់បន្ដក្នុងតម្លៃខ្ពស់ដើម្បីទទួលបានប្រាក់ចំណេញ។

Advertisement
Advertisement

បច្ចុប្បន្ន Franklin មានអាយុត្រឹម ១៧ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្ដែគេអាចរកប្រាក់ចំណូលបានដល់ទៅជាង ២ ម៉ឺន ក្នុងមួយសប្ដាហ៍ និងរាប់ម៉ឺនដុល្លារក្នុងមួយខែៗ ពីការទិញលក់ ស្បែកជើង ថែមទាំងអភិវឌ្ឍន៍ខ្លួនទៅជាអ្នករចនាម៉ូតស្បែកជើងទៀតផង។ មែនទែនទៅយុវជនរូបនេះ ក៏បានបង្ហើបប្រាប់ពីក្បួនរកស៊ីមួយចំនួនរបស់លោកសម្រាប់ទុកជាស្ពានដល់សហគ្រិនថ្មីថ្មោងអាចយកទៅប្រើប្រាស់ និងរៀនសូត្របន្ដ។

១. ភាពច្នៃប្រឌិត

បើចាប់ផ្ដើមដំបូងគ្រាន់តែទិញ លក់ស្បែកជើងធម្មតាៗ Franklin ប្រហែលជាមិនជោគជ័យបែបនេះឡើយ ពោលរូបគេបានដើរប្រមូលទិញស្បែកជើងម៉ាក់ល្បីៗ ដែលមានហត្ថលេខាពីតារាល្បី និង Limited Edition ដែលកម្រមាន ហើយយកមកដាក់លក់ក្នុងតម្លៃថ្លៃ ដើម្បីចំណេញប្រាក់យ៉ាងក្រាស់ក្រែល។

២. មានទំនាក់ទំនងល្អ និងផ្ដល់ឲ្យនូវអ្វីដែលអតិថិជនចង់បាន

ត្រង់ចំណុចនេះ Franklin តែងតែខល ឬ ឆាត សួរនាំទៅកាន់អតិថិជន នៅពេលដែលពួកគេទទួលបានទំនិញ ព្រោះរូបគេចង់ប្រាកដក្នុងចិត្តថា អតិថិជនពេញចិត្ត និងទទួលបានទំនិញល្អ សមនឹងការចំណាយរបស់ពួកគេ។ ការយកចិត្តទុកដាក់បែបនេះហើយ ដែលធ្វើកម្លោះរូបនេះ អាចចងចិត្តអតិថិជនរបស់ខ្លួន មិនទៅឲ្យណា។ លើសពីនេះ Franklin ក៏ធ្លាប់ត្រូវបានអតិជន ពឹងឲ្យជួយស្វែងរកទិញស្បែកជើងម៉ាកល្បីកម្រមានចំនួន ១៥ គូ ក្នុងរយៈពេលត្រឹមតែ ៣ ម៉ោង។ ជាលទ្ធផល រូបគេអាចស្វះស្វែងរកទិញបាន ១២ គូ ដែលជាហេតុធ្វើឲ្យអតិថិជនមានការពេញចិត្តនឹងភាពប៉ិនប្រសប់របស់គេជាខ្លាំង អញ្ចឹងហើយ ទើបអតិថិជនជាច្រើនចាប់ផ្ដើមងាកមករក Franklin នៅពេលដែលពួកគេមានតម្រូវការទិញស្បែកជើង។

៣. ការលក់តាមប្រព័ន្ធអនឡាញ

សម័យនេះ មិនថាមនុស្សរវល់យ៉ាងណាក៏ដោយ ពួកគេនៅតែអាចឆ្លៀតពេលចុចទូរស័ព្ទបាន ដើម្បីស្វែងរកនេះ ស្វែងរកនោះ ដូច្នេះ Franklin ក៏មិនខុសពីអ្នកទិញ លក់ផ្សេងដែរ គឺដាក់ទំនិញរបស់ខ្លួនលក់នៅតាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន ជាពិសេសអ្នកដែលស្រឡាញ់ និងចូលចិត្តទិញប្រភេទស្បែកជើងកម្រៗ។ មែនទែនទៅ ការលក់អនឡាញនេះហើយ ដែលធ្វើឲ្យអ្នកជំនួញវ័យ ១៧ ឆ្នាំ រូបនេះ អាចលក់ទំនិញរបស់ខ្លួនបានយ៉ាងច្រើនក្នុងមួយខែៗ។

ទន្ទឹមនឹងនេះ Franklin ក៏បាននិយាយជំរុញលើកចិត្តដល់មនុស្សគ្រប់គ្នាឲ្យមានការប្រឹងប្រែងតស៊ូដើរទៅរកក្ដីសុបិន្តរបស់ខ្លួន គ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេ ដរាបណាអ្នកមានក្ដីសង្ឃឹម។ ជាពិសេសកុំមានចិត្តរារែក ដោយសារខ្លាចបង្កើតកំហុស ព្រោះទាល់ខុសទើបយើងអាចកែប្រែវាបាន ។ រូបគេក៏បានបន្ដទៀតថា ទម្រាំនឹងទទួលសម្មិតផលដូចសព្វថ្ងៃពិតជាមិនស្រួលឡើយ ធ្លាប់ទាំងត្រូវសាលាបណ្ដេញចេញ ហើយមានបញ្ហាចាកស្ដ្រេសច្រើនទៀតផង។ ប៉ុន្ដែដោយសារក្ដីស្រឡាញ់ទៅលើការធ្វើជំនួញ និងទឹកចិត្តរឹងមាំ ទើបធ្វើឲ្យរូបគេដើរមកដល់ចំណុចនេះ៕

ប្រភព៖ CNBC, BBC

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

លោកស្រីបាន សម្រស់ ជំនាញអចលនទ្រព្យ ចែកចំណេះដឹងខ្លីៗ ក្នុងការស្វែងរកទិញផ្ទះ

Read Next

គំនិតរបស់​កំពូល​មនុស្ស​ជោគជ័យ​ និង​កំពូល​អ្នកមាន

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments