

មានគំនិតចង់ធ្វើអាជីវកម្មមានអីទៅពិបាកតែបើគិតមែនទែនទៅតើនឹងត្រូវប្រកបរបរអីនោះ ទើបជារឿងដែលឈឺក្បាលបំផុត។ វាត្រូវការពេលវេលាបន្តិច ដើម្បីគិតដល់របរដែលខ្លួនចង់បង្កើត។
1. ផ្តោតលើតំរូវការអតិថិជន
មិនថាអ្នកណា មុនពួកគេចាប់ផ្តើមរកស៊ី ពួកគេតែងតែរិះរកចំនុចដំបូងថា តើធ្វើយ៉ាងម្តេចរកស៊ីជោគជ័យ? ចំណាយដើមទុនមិនសូវខាត? តើអតិថិជនមានបញ្ហាអ្វីខ្លះត្រូវដោះស្រាយ ដែលពួកគេសុខចិត្តចំណាយដើម្បីវា? អ្នកណាខ្លះជាដៃគូរប្រកួតប្រជែងក្នុងអាជីវកម្ម? តើតម្លៃបែបណា ដែលអាចប្រកួតប្រជែងនៅលើទីផ្សារបាន?…. ទាំងនេះសុទ្ធតែជាសំនួរដែលអ្នកត្រូវត្រៀមខ្លួន មុនចាប់ផ្តើមរកស៊ី ។
2. ផ្តោតលើអតិថិជននិងយល់ពីទីផ្សារឱ្យបានពេញលេញ
មានឧទាហរណ៍ជាច្រើននៃក្រុមហ៊ុនដែលមិនមានផលិតផល / សេវាកម្មល្អបំផុត ឬមិនមានទីផ្សារដំបូង ប៉ុន្តែទទួលបានជោគជ័យខ្លាំងព្រោះពួកគេបានស្ទាត់ជំនាញ ផ្នែកទីផ្សារ និងការលក់។ ជាពិសេការស្រាវជ្រាវអំពីចិត្តសាស្ត្រនៃអតិថិជន ស្វែងយល់ពីទម្លាប់ទិញរបស់ពួកគេ និងមើលដៃគូប្រកួតប្រជែងជជែកជាមួយអាជីវកម្មស្រដៀងគ្នា ឬរកមើលគេហទំព័ររបស់គូប្រជែងរបស់អ្នក អ្នកនិងយល់ពីអ្វីដែលអតិថិជនកំពុងនិយាយអំពីផលិតផល ឬសេវាកម្មពួកគេនៅក្នុងបណ្តាញសង្គម។
3. ចាប់ផ្តើមពីតូចហើយធំឡើង
មានអាជីវកម្មជាច្រើនដែលកំពុងតែបន្តកន្ទុយគ្នាបង្កើតឡើងជាបន្តបន្ទាប់ មានទាំងអាជីវកម្មតូច មានទាំងអាជីវកម្មធំ ប៉ុន្តែអាជីវកម្មភាគច្រើនក៏បានបន្តកន្ទុយគ្នាបិទទ្វារជាបន្តបន្ទាប់ផងដែរ។ បើអ្នកអាចធ្វើបាន អាជីវកម្មរបស់អ្នកដំណើរការ អ្នកត្រូវការមានហិរញ្ញវត្ថុដើម្បីចាប់ផ្តើម ប៉ុន្តែអ្នកកុំបារម្ភ ព្រោះអ្នកបានផ្តោតលើតំរូវការអតិថជន និងការប្រកួតប្រជែងក្នុងទីផ្សារ ចាប់ផ្តើមពីដើមទុនតិច ជាមួយសមត្ថភាពអ្នក។ អ្នកអាចបំបែកផលិតផល / សេវាកម្មរបស់អ្នកទៅជាបំណែកតូចៗ ដូច្នេះអ្នកអាចទទួលបានបទពិសោធន៍ខ្លះៗ ៕