

តើអ្នកចាប់ផ្តើមផ្សព្វផ្សាយហ្វេសប៊ុកថ្មីរបស់អ្នកយ៉ាងដូចម្តេច? ហើយការផ្សព្វផ្សាយនោះទទួលបានលទ្ធផលដែរ ឬទេ?
សម្រាប់អ្នកដែលចាប់ផ្តើមក្នុងការផ្សព្វផ្សាយទំព័រហ្វេសប៊ុកថ្មីប្រហែលត្រូវការជំនួយ ឬចំណាយលុយស្វែងរកអ្នកមានជំនាញកាន់ទំព័រហ្វេសប៊ុកអ្នកក្នុងការផ្សព្វផ្សាយ។ ក្នុងអត្ថបទនេះជាគន្លឹះមួយចំនួនដល់អ្នក ដើម្បីចាប់ផ្តើមភ្ជាប់ការផ្សព្វផ្សាយសេវាកម្ម ឬផលិតផលជាមួយអតិថិជន ។ បច្ចុប្បន្នសក្តានុពលនៅលើទំព័រហ្វេសប៊ុករបស់អ្នក មានរឿងមួយចំនួនដែលអ្នកត្រូវធ្វើដំបូងគេ ដើម្បីទទួលបានបានការគ្រាំទ្រ។
នេះជាមធ្យោបាយ ៣ យ៉ាងដើម្បីផ្សព្វផ្សាយទំព័រថ្មីរបស់អ្នក:
អត្ថបទទាក់ទង:
>>>៤ជំហានដើម្បីបង្កើតយុទ្ធសាស្រ្តផ្សព្វផ្សាយមានប្រសិទ្ធភាព
>>>មាតិកា ៥ប្រភេទអ្នកគួរបញ្ឈប់បង្ហោះក្នុងបណ្តាសង្គម
១. ចែករំលែកមាតិកាដែលមានប្រយោជន៍
មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងប្រព័ន្ធផ្សព្វផ្សាយសង្គម និងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្តល់ឱ្យមនុស្សនូវហេតុផលមួយដើម្បីចូលចិត្តទំព័រថ្មីរបស់អ្នក ដោយការចែកចាយប្រកាសដែលមានប្រយោជន៍ដល់ពួកគេ ។ វាមានរឿងច្រើនដើម្បីចែករំលែកមាតិកាដែលមានប្រយោជន៍ ព្រោះបើយើងធ្វើការចែករំលែករឿងផ្សេងជ្រុស វាធ្វើឲ្យអ្នកមើលទំព័រហ្វេកប៊ុកអ្នក គិតថាជាទំព័រការចែករំលែង ឬការកំសាន្តទៅវិញ ។ ដូច្នោះអ្នកអាចផ្សព្វផ្សាយមាតិកាដែលមានប្រយោជន៍ដូចជា ចំណេះដឹងខ្លះ ការកំសាន្តខ្លះ លាយលំជាមួយផលិតផល ឬសេវាកម្មរបស់អ្នក ។
២. បំពេញពត៍មានគ្រប់ជ្រុងជ្រោយ និង Profile អាជីវកម្មរបស់អ្នក
អាជីវកម្មជាច្រើនមិនសូវយកចិត្តទុកដាក់លើសារៈសំខាន់នៃការធ្វើឱ្យប្រាកដថា រូបរាង ឬពត៍មាននៃទំព័រហ្វេសប៊ុករបស់ពួកគេ គឺស្របទៅនឹងទស្សនវិស័យអាជីវកម្ម និងគោលដៅរបស់ពួកគេ។ វាជាផ្នែកសំខាន់មួយនៃក្រុមហ៊ុនរបស់ពួកគេ ដូច្នេះអ្នកគួរតែបង្ហាញពីពត៍មានគ្រប់ជ្រុងជ្រោយ (លេខទូរស័ព្ទ ,អាស័យដ្ឋាន …) និង Profile អំពីអាជីវកម្មរបស់អ្នកផ្ទាល់ទៅកាន់អ្នកមើល ពួកគេនឹងមានភាពកក់ក្តៅ និងទំនុតចិត្តជាអាជីវកម្មអ្នក។
វាជាការសំខាន់ដើម្បីឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់អាជីវកម្ម ខណៈពេលធ្វើការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់អ្នកនៅលើ Facebook ។ អ្នកមិនចង់ឱ្យអតិថិជនមានអារម្មណ៍ថា អ្នកមិនយកចិត្តទុកដាក់លើកិច្ចការជំនួញនោះទេ។
៣. ការរចនារូបភាពឲ្យមានភាពទាក់ទាញ និងមិនពិបាកយល់
ក្នុងចំនុចនេះ អ្នកលក់ផលិតផល ឬសេវាកម្មតាមប្រព័ន្ធសង្គមគ្រប់រូបគួរដឹងពីចំនុចក្នុងការផ្សព្វផ្សាយអាជីវកម្មដើម្បីជោគជ័យ ។ បើអ្នកព្យាយាមរចនារូបភាពដែលមានពណ៍ច្រើន ឬអក្សរច្រើនរាងស្មុគស្មានអ្នកនឹងបាត់បងឱកាសក្នុងការផ្សាយដែលវាទាក់ទងនឹង Policy Facebook ដែលមិនតំរូវឲ្យលើរូបភាពមានអក្សរច្រើន ដែលវាមិនអនុញ្ញាតក្នុងការ Boot និងម្យ៉ាងទៀតអ្នកមើលគេត្រូវការពេលវេលាច្រើន ក្នុងការយល់អត្ថន័យពីសេវាកម្ម ឬផលិតផលរបស់អ្នក ។
៥ ចំនុចនេះដែលជួយរូបភាពផ្សព្វផ្សាយរបស់លោកអ្នកឲ្យមានប្រសិទ្ធភាព៖
- ដាក់អក្សរឲ្យខ្លីតែឆាប់យល់ពីសេវាកម្ម ឬផលិតផលអ្នក (ខ្លីតែខ្លឹម)
- រូបភាពផលិតផលកុំដាក់ច្រើនពេក
- ធ្វើផែនការទីផ្សារច្បាស់លាស់ ដូចជាបង្កើតកម្មវិធីប្រូម៉ូសិនផ្សេងៗ
- ដាក់លេខទូរសព្ទទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក
- កុំសូវលេងពណ៍ ឬម៉ូតអក្សរច្រើនពេក ៕