Breaking News :

nothing found

លោកថោង សុចិន្តា មកពីB&S បង្ហើប ៥​ចំណុចគួរ​ដឹង​មុនពេល​ចេញ​រកស៊ី !

មាន​មនុស្ស​មិន​តិច​ទេតែងតែ​គិត​ថា រកស៊ីគ្មានអីពិបាកទេ អោយតែមានលុយទប់។ តែការគិតបែបនេះ គឺជាការខុសធ្ងន់ធ្ងរណាស់ សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្ម  ។ ខាងក្រោមនេះ លោកថោង សុចិន្តា មកពី B&S បានបានចែករំលែកនូវ ​៥ចំណុច​ដើម្បី​បានជា​​គំនិត​សម្រាប់​ត្រៀមខ្លួន​រួចរាល់​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ប្រសិនបើ​លោក​អ្នក​ចង់​ចេញ​រកស៊ី ៖

Advertisement
Advertisement

១-បើ​គ្រាន់តែ​គ្រោង គឺ​គ្មាន​តម្លៃ​ទេ

បើ​គ្រាន់តែ​ដើរ​និយាយ​ប្រាប់​គេឯង​ថា ខ្លួន​ចង់​ធ្វើ​អ្វី​នោះ នរណា​ក៏​គេ​ចេះ​ធ្វើ​ដែរ តែបើ​មិន​ធ្វើ​ចេញ​ជា​សកម្មភាព​ទេ ការ​និយាយ​នោះ​គឺ​គ្រាន់តែ​ជា​ការ​ខាត​ពេល​ហើយ​អាច​ធ្វើ​ឱ្យ​គេ​គ្រប់​គ្នា​មិនសូវ​ឱ្យ​តម្លៃ​ទៀត​ផង ។

២-គ្មាន​នរណា​ម្នាក់​ខ្វល់​ពី​ការ​រកស៊ី​របស់​អ្នក ​ជាង​អ្នក​ខ្លួនឯង​នោះ​ទេ

ជា​ការ​ពិត​ណាស់ ការ​រកស៊ី​ដែល​អ្នក​ចាប់ផ្តើម គឺជា​គោលដៅ​ដែល​អ្នក​ចង់​សម្រេច ។ អ្នក​អាច​ជម្រុញ​ទឹកចិត្ត​បុគ្គលិក ឬ​ម្ចាស់​ភាគហ៊ុន​ផ្សេង​ទៀត ឱ្យ​ស្រឡាញ់​ការ​រកស៊ី​មួយ​នេះ​បាន តាម​រយៈ​ទឹក​លុយ​ជះ​ទាំង​គីប​ៗ ឬ​វិធី​ផ្សេង​ៗ​ទៀត តែ​ពួក​គេ​មិន​អាច​ស្រឡាញ់​វា ជាង​សា​ម៉ី​ខ្លួន​អ្នក ដែល​ជា​អ្នក​ចាប់ផ្តើម​ដំបូង​នោះ​ទេ ។

៣-លុយ​មិនសូវ​ជា​សំខាន់​នោះ​ទេ ! សា​ម៉ី​ខ្លួន​អ្នក​ផ្ទាល់​ទើប​សំខាន់​ជាងគេ !

មិន​តិច​គ្នា​នោះ​ទេ ដែល​គិត​ថា បើ​គ្មាន​លុយ​គ្រប់គ្រាន់​ទេ គឺ​មិនបាច់​រកស៊ី​ឡើយ ។ តាម​ការ​ពិត បើ​គ្មាន​គំនិត​ក្នុង​ការ​រកស៊ី​ទេ លុយ​ក៏​គ្មាន​ទៅ​ជា​សំខាន់​អ្វី​ដែរ ។ មិន​ខ្វះ​នោះ​ទេ ដែល​អ្នកមាន​លុយ​ច្រើន​កប់​ពពក តែ​មិនដឹង​យក​លុយ​នោះ​ទៅ​រកស៊ី​អ្វី ។

អ្នក​អាច​ចាប់ផ្តើម​ពី​ការ​ប្រើ​ដើមទុន​តិច ឬ ក៏​អ្នក​អាច​យកគំនិត​រកស៊ី​របស់​អ្នក ទៅ​ប្រាប់​ដល់​អ្នក​ដែល​គេ​មាន​លុយ ។ គេ​អាច​នឹង​ផ្តល់​ដើមទុន​ដល់​អ្នក ប្រសិនបើ​គំនិត​របស់​អ្នក​ល្អ ហើយ​អាច​ផ្តល់​ប្រយោជន៍​ដល់​ពួក​គេ ។

៤-ត្រៀមខ្លួន​នឹង​ត្រូវ​លះបង់

អ្នក​ត្រូវ​គិត​រក​គំនិត​ថ្មី​ៗ​ដើម្បី​ឱ្យ​អាជីវកម្ម​របស់​អ្នក​ដើរទៅ​មុខ ។ បុគ្គលិក​របស់​អ្នក អាច​នឹង​មក​ជួប​អ្នក​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ញឹកញយ ។ អ្នក​អាច​នឹង​គ្មាន​ពេល​សម្រាប់​គ្រួសារ មិត្ត​ភ័ក្ត្រ និង មនុស្ស​ក្នុង​សង្គម នៅ​ពេល​ចាប់ផ្តើម​ការ​រកស៊ី​ដំបូង ។

៥-មាន​អ្នក​ណែនាំ​ល្អ គឺ​ដូច​ជា​ចំណេញ​ពេល​៥​ឆ្នាំ

ប្រសិនបើ​អ្នកមាន​បុគ្គល​ជោគជ័យ​ដែល​ធ្លាប់​ធ្វើ​អាជីវកម្ម​បែប​នេះ​នៅ​ក្បែរ​ខ្លួន​អ្នក អ្នក​អាច​យកគំនិត​របស់​ពួក​គេ​មក​ប្រើប្រាស់ និង កែ​លម្អ ដើម្បី​ចំណេញ​ពេល​ជា​ច្រើន​។ បទ​ពិសោធន៍​របស់​ពួក​គេ គឺជា​មេរៀន​មួយ ដែល​អ្នក​ត្រូវ​ដើរ​ជៀស​ពី​ការ​បរាជ័យ ហើយ​ចាប់​យក​តែ​អ្វី​ៗ​ដែរ​ល្អ ។ ចូរ​រាប់អាន​មនុស្ស​ល្អ​ៗ និង ជៀសវៀង​មនុស្ស​ដែល​បង្ហិន​ពេលវេលា​មាន​តម្លៃ​របស់​អ្នក ៕

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

Mazda បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រថយន្តភីកអាប់ Mazda BT-50 ស៊េរី ២០២១

Read Next

មូលហេតុដែលមហាសេដ្ឋីល្បីៗបោះបង់ការសិក្សា ប៉ុន្តែទទួលជោគជ័យក្នុងជីវិត

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments