

ក្នុងអត្ថបទចុះផ្សាយដោយ The Nation Thailand ក្រោយមានបញ្ហានៃការផ្ទុះឡើងនូវវីរុស COVID-19 ប្រភេទថ្មីមក មានអាជីវកម្មមួយចំនួនជាច្រើនចាប់ផ្តើមប្រឈមមុខជាមួយការបិទទ្វា និងផ្លាស់ប្តូវយុទ្ធសាស្រ្តថ្មី ព្រោះតែការថយចុះ នៃចំនួនអតិថិជនជាលំដាប់។ អាជីវកម្មដែលងាយនឹងរងគ្រោះច្រើនជាងគេគឺអាជីវកម្ម ដែលមានមនុស្សច្រើន ដែលជាកន្លែងដែលងាយរងគ្រោះពីការឆ្លង COVID-19 ។
ម៉ាតដ៏ល្បីបំផុតរបស់ថៃ គឺ 7 Eleven បានដោះស្រាយបញ្ហាជាប់គាំងខណៈពេលដែលមានការផ្ទុះឡើងនៃវីរុសប្រភេទថ្មីនេះ ដោយបង្កើតយុទ្ធសាស្ត្ររកស៊ីថ្មីមួយរបស់ខ្លួន ដោយធ្វើការជ្រើសរើសបុគ្គលិកសម្រាប់ការដឹកជញ្ជូនចំនួន ២ម៉ឺននាក់ ឱ្យធ្វើការនៅតាមហាងចំនួន ១៥០០ កន្លែងទូទាំងប្រទេស កំឡុងពេលមានអាសន្ន ដោយផ្តល់សេវាកម្មដឹកជញ្ជូនទំនិញទៅដល់អតិថិជនតែម្តង ដោយគ្រាន់តែពួកគេធ្វើការកម្មង់នៅតាមអនឡាញតែប៉ុណ្ណោះ តាមរយៈកម្មវិធីទូរស័ព្ទដៃមួយឈ្មោះថា 7 Eleven Delivery ។ គួរបញ្ជាក់ផងដែរថា សេវាកម្មដឹកជញ្ជូននេះ អាចនឹងត្រូវធ្វើឡើងនៅគ្រប់សាខាទាំងអស់នៅទូទាំងពិភពលោកនាពេលខាងមុខ ៕