Breaking News :

nothing found

៥ ប្រភេទមាតិកា អ្នកគួរបញ្ឈប់ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

នៅពេលអ្នកបង្ហោះជាទៀងទាត់ទៅប្រព័ន្ធផ្សព្វផ្សាយសង្គមវាអាចមានភាពងាយស្រួលក្នុងការចូលទៅក្នុងទម្លាប់អាក្រក់ ជួនកាលធ្វើឱ្យមានកំហុសក្នុងការគិតថាការបង្ហោះខ្លឹមសារ ។ផ្ទុយទៅវិញការប្រកាសមាតិកាអវិជ្ជមានមិនទាក់ទង ឬមិនសមរម្យអាចធ្វើឱ្យខូចកត្តិយសរបស់អ្នក ឬអាជីវកម្មរបស់អ្នក និងបាត់បង់មិត្តភាពនៅលើប្រព័ន្ធសង្គម។ ការបញ្ឈប់ការបង្ហោះនូវប្រភេទមាតិកាទាំង ៩នេះ អាចឲ្យអ្នកនឹងផ្តល់ឱ្យមាតិកាដ៏មានតម្លៃរបស់អ្នកកាន់តែប្រសើរឡើងក្នុងការទទួលបាន។

Advertisement
Advertisement

 

១. មាតិកាផ្សាយពាណិជ្ជកម្មខ្លាំង

អ្វីដែលគោលដៅប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក គឺអ្វីដែលសំខាន់នាំយកតម្លៃដល់ទស្សនិកជន ឬអតិថិជនរបស់អ្នក។ អ្នកប្រើប្រាស់បណ្តាសង្គម ពួកគេព្យាយាមចង់នៅឲ្យឆ្ងាយពីការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេង ព្រោះវាជារឿងគួរឲ្ររំខាន ប្រសិនអ្នកព្យាយាមគិតតែការផ្សាយ “លក់! លក់! និងលក់!” ពីផលិតផល ឬសេវាកម្ម និងប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកនឹងក្លាយជាការរំខាន។

 

២.មាតិកានយោបាយ ឬសាសនា

សាសនា និងនយោបាយគឺជាប្រធានបទពីរដែលមនុស្សមានអារម្មណ៍យ៉ាងខ្លាំង។ នៅពេលដែលអ្នកបង្ហោះមាតិកាដែលហួសប្រមាណរឿងនយោបាយ ឬសាសនា និងមានមតិមួយលើកទ្បើងផ្សេងៗដែលជារឿងចម្រូងចម្រាស រហូតដល់បង្កជំម្លោះ ហើយអ្នកត្រូវជាប់ពាក់ព័ន្ធការប្រមាថដល់អ្នកដែលមិនចែករំលែកទស្សនៈ ឬមតិដល់អ្នក។

លុះត្រាតែអ្នកជាអង្គការនយោបាយ ឬសាសនា (អង្គការនយោបាយ ឬសាសនាត្រូវបានគេណែនាំអោយប្រុងប្រយ័ត្នរបស់មាតិការបស់ពួកគេ) ជៀសវាងការបោះពុម្ភផ្សាយអ្វីដែលអាចមានភាពចម្រូងចម្រាស – បើមិនដូច្នេះទេអ្នកប្រថុយនឹងការបំពានផ្លូវច្បាប់ សុវត្ថិភាព និងការបាត់បង់កត្តិយស។ ផ្ទុយទៅវិញមានន័យថាពិនិត្យមើលមាតិការបស់អ្នកសម្រាប់អព្យាក្រឹតភាពមុនពេលដែលអ្នកបង្ហោះវាទៅក្នុងមតិព័ត៌មានសង្គមរបស់អ្នក។

 

៣. ការផ្សាយចម្លងវីរុសនានា ដោយគ្មានឯកសារច្បាស់លាស់

វាជាការទាក់ទាញក្នុងការចែករំលែកពីសញ្ញាវីរុស និងការប្រុងប្រយ័ត្នដល់មនុស្សផ្សេងទៀតឲ្យប្រុងប្រយ័ត្នជារឿងល្អ ផ្ទុយទៅវិញបើការបង្ហោះ ឬការចែករំលែងបន្តរបស់អ្នកដោយមិនបានស្វែងយល់ឲ្យច្បាស់គ្មានឯកសារយោង ឬការវិភោគគ្មានមូលដ្ឋានអ្នកជំនាញច្បាស់ អ្នកនឹងប្រែខ្លួនជាមនុស្សដែលនាំរឿងប្រឌិតដល់អ្នកផ្សេង ឬផ្សព្វផ្សាយធ្វើឲ្យសង្គមមានភាពភ័យខ្លាចដែលផ្តល់ផលវិបាកដល់សង្គមជាតិ ដែលមានធនធានមនុស្សមិនសូវមានចំណេះដឹង ។ វាធ្វើឲ្យកត្តិយស ឬអាជីវកម្មអ្នកបាត់បង់ក្តេរ៍ឈ្មោះផងដែរ ព្រោះតែការបង្កើតមាតិកា ឬចែករំលែងបោកប្រាស់។

 

៤. មាតិកាអវិជ្ជមាន ឬប្រមាថ

មានការព្រួយបារម្ភអំពីអតិថិជន ឬអ្នកប្រកួតប្រជែងរបស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទេ។ ប្រសិនបើអតិថិជន ឬមិត្តភក្តិក្នុងបណ្តាសង្គមមិនពេញចិត្តត្អូញត្អែរអំពីអ្នកនៅលើបណ្តាសង្គម ។

 

៥. ការសរសេរជាមួយកំហុសអក្ខរាវិរុទ្ធ ឬវេយ្យាករណ៍

វាជារឿងសំខាន់ណាស់ដែរ ទាំងខ្ញុំ ទាំងគេ អាចសរសេរទៅជាមួយកំហុសអក្ខរាវិរុទ្ធឬវេយ្យាករណ៍ដែលជៀសមិនផុត ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកដូចជាគេហទំព័ររបស់អ្នក គឺជាបង្អួចហាងនិម្មិតរបស់អ្នក។ ការធ្វើឱ្យមានកំហុសនៅក្នុងមាតិការបស់អ្នក ទាំងអក្ខរាវិរុទ្ធ ឬវេយ្យាករណ៍អាចមើលទៅដូចជាអ្នកមិនខ្វល់។ នៅពេលអ្នកកំពុងព្រាងមាតិការបស់អ្នកត្រូវប្រាកដថា អ្នកបានត្រួតពិនិត្យបានត្រឹមត្រូវ ឬប្រើពាក្យឃ្លាផ្សេងមុនពេលបង្ហោះ ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

4 ជំហានដើម្បីបង្កើតយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏រឹងមាំ

Read Next

រថយន្តក្លែងក្លាយម៉ាក Ferraris និងស៊េរី Lamborghini

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments