

ដោយសារតែវិបត្តិសុខភាពពិភពលោកបានរុញច្រាន Alibaba ឱ្យបង្កើត Taobao Live ដែលជាផ្សារអនឡាញមួយដើម្បីទប់ទល់ និងប្រើប្រាស់ប្រយោជន៍ដែលបានមកពីវិបត្តិនេះ ។ មកដល់បច្ចុប្បន្ន Taobao គឺជាទីផ្សារលក់រាយធំជាងគេមួយនៅក្នុងពិភពលោក។ រោគរាតត្បាត COVID-19 នេះ បានឆ្លងរាលដាលពេញទឹកដីប្រទេសចិន ដែលតំរូវឲ្យបុគ្គលិកទាំងអស់របស់ Alibaba ត្រូវបានតម្រូវឱ្យរក្សាគម្លាតសង្គម និងយកការងារក្រុមហ៊ុនទៅធ្វើនៅឯផ្ទះ។ ដំណាក់កាលនោះ ក្រុមហ៊ុន Alibaba ទើបតែមានអាយុ 4ឆ្នាំប៉ុណ្ណោះ ដែលត្រូវប្រឹងប្រែងគិតគូរអំពីប្រាក់ចំណេញតាមបែបក្រុមហ៊ុនថ្មី (startup) ។
ក្រុមហ៊ុន Alibaba បានបង្កើនមុខងារឌីជីថលសម្រាប់ Alibaba.com ដែលមានឈ្មោះថា Taobao Live ដែលបានក្លាយជាគោលដៅយុទ្ធសាស្ត្រអាទិភាពរបស់ក្រុមហ៊ុន Alibaba ដែលមានមុខងារអាច Live លក់ចេញពីឆាណែលផ្សាយផ្ទាល់របស់ Taobao Live ។ ក្រុមហ៊ុននេះមិនរំលងចោលទីផ្សារដ៏មានសក្ដានុពលរបស់ B2B នៅក្នុងសម័យ COVID-19 នេះឡើយ ខណៈដែលក្រុមហ៊ុនខ្នាតតូចនាំគ្នាបង្កើនការស្វែងរកឧបករណ៍ឌីជីថលដើម្បីបម្រើ និងស្វែងរកអតិថិជនតាមប្រព័ន្ធឌីជីថលអនទ្បាញ។
បន្ទាប់ពី COVID-19 បានផ្ទុះឡើងនៅប្រទេសចិនភ្លាម Alibaba ក៏បានប្រកាសវិធានការជំនួយចំនួន 20ចំណុចដើម្បីជួយដល់បណ្ដាក្រុមហ៊ុនដែលរងផលប៉ះពាល់ពីរោគរាតត្បាត។ ក្នុងពេលដែលហាងនានានៅចិនបានបិទទ្វារ អ្នកលក់ក៏បានងាកមកប្រើ Taobao Live ដើម្បីស្វែងរកអតិថិជន និងដើម្បីរក្សាចំណូល។ Taobao Live ថែមទាំងបានបើកទ្វារទទួលកសិករពីគ្រប់ទិសទីក្នុងប្រទេសចិន ដើម្បីជួយពួកគេក្នុងការដាក់លក់កសិផលតាមអនឡាញទៀតផង។
ជាក់ស្ដែង ជាមួយនឹងកម្មវិធី “Rural Support Program” ដែលបានបង្ហាញវត្តមានចាប់ពីខែកុម្ភៈ កសិករចិនអាចចូល និងប្រើប្រាស់ឆាណែលផ្សាយផ្ទាល់របស់ Taobao Live ដោយមិនគិតថ្លៃ។ Taobao Live ប្រកាសថា នឹងជួយដល់ហាងលក់រាយ offline ចំនួនជាង 200,000កន្លែងក្នុងការបណ្ដុះបណ្ដាលបុគ្គលិកជាង10,000នាក់របស់ហាងទាំងនោះ ឱ្យក្លាយជាអ្នកដឹកនាំ livestream ប្រកបដោយប្រសិទ្ធភាព។
Taobao Live បានដាក់ផែនការបង្កើតប្រាក់ចំណូល 2.1ពាន់លានដុល្លារពីការលក់កសិផលរបស់ខេត្តចំនួន 16នៅប្រទេសចិនក្នុងឆ្នាំនេះ ៕