Breaking News :

nothing found

គ្រាន់តែការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅអាមេរិក ក្រុមហ៊ុន Amazon កើបលុយពាន់លាន

តាំងពីមានការផ្ទុះឡើងនូវជំងឺ កូវីដ១៩ នៅអាមេរិកមកមានម្ចាស់ក្រុមហ៊ុនអាជីវកម្មតូច ធំៗ ជាច្រើនបានជួបបញ្ហាក្ស័យធន និងអាជីវកម្មមួយចំនួនត្រូវសំរេចចិត្តកាត់បន្ថយបុគ្គលិក ឬត្រូវបិទទ្វាបុ៉ណ្តោះ  ដោយគ្មានអតិថិជនចេញចូលដូចពីមុន ស្របពេលដែលអាជីវកម្មជាច្រើនជួបវិបត្តិនេះ ប៉ុន្តែបែរជាក្រុមហ៊ុន Amazon កំពុងសង្ងំកើបលុយទៅវិញ ។

Advertisement
Advertisement

ការផ្ទុះឡើងនូវជំងឺ កូវីដ១៩ នៅអាមេរិកកន្លងមកនេះ បែរជាក្រុមហ៊ុនលក់ទំនិញ Amazon មានសន្ទុះការលក់កាន់តែកើនឡើងជាលំដាប់ រហូតបានជួលបុគ្គលិកបណ្តោះអាសន្នចំនួន ១៧៥,០០០ នាក់ត្រូវបំពេញការងារបន្ទាន់តាមតម្រូវការរបស់អតិថិជន ។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក។ ហើយការលក់របស់ក្រុមហ៊ុន Amazon នៅឆ្នាំនេះបានបង្កើនទ្រព្យសម្បត្តិរបស់លោក Jeff Bezos ចំនួន ២៥ ពាន់លានដុល្លារចាប់តាំងពីថ្ងៃទី ១ ខែមករា មកដល់ពេលនេះ ខណៈដែលក្រុមហ៊ុន Walmart (WMT) គោលដៅ (CBDY) និង Costco (COST) និងក្រុមហ៊ុនលក់រាយផ្សេងៗទៀតកំពុងតែរងផលប៉ះពាល់ដោយសារតែជំងឺនេះ ៕

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

Land Rover Defender ស៊េរីឆ្នាំ២០២០ ចេញលក់សារជាថ្មីនៅលើទីផ្សារអាមេរិក បន្ទាប់ពីបាត់មុខអស់រយៈពេល ២៣ឆ្នាំ

Read Next

សហរដ្ឋអាមេរិក នឹងហាមឃាត់ជើងហោះហើររបស់អ្នកដំណើរពីប្រទេសចិន

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments