Breaking News :

nothing found

ការងារ ៣ប្រភេទដែលទទួលប្រាក់ចំណូលខ្ពស់

អ្នកកំពុងស្វែងរកការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែការផ្លាស់ប្តូរការងារអាចធ្វើអោយអ្នកមានអារម្មណ៏ថាភ័យខ្លាច ។ ការជ្រើសរើសការងារដែលកំពុងតែមានទីផ្សារការងារនាពេលបច្ចុប្បន្ន អ្នកអាចរកប្រាក់ចំណូលបានច្រើន នៅពេលដែលអ្នកដឹងពីរបៀបនៃប្រកួតប្រជែងសមត្ថភាពជាមួយនឹងបេក្ខជនផ្សេងទៀត ។

Advertisement
Advertisement

 

១. ផ្នែកទីផ្សារ

អ្នកវិភាគ ផ្នែកទីផ្សារ និងធ្វើទីផ្សារផ្តល់សេវាកម្មធានាថាអតិថិជនទទួលបានសេវាដែលមានគុណភាពខ្ពស់។ ផ្នែកទីផ្សារនេះកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង នោះក៏មានន័យថាគ្រប់បណ្តាក្រុមហ៊ុនទាំងអស់កំពុងតែស្វែងរកបេក្ខជនដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលមានចំណេះដឹងពីបច្ចេកវិទ្យា ដែលទាក់ទងនឹងទីផ្សារផងដែរ ។ អ្នកអាចចូលទៅក្នុងការងារមួយដែលទទួលបានប្រាក់ចំណូលខ្ពស់ ដោយសារមូលដ្ឋានគ្រឹះទីផ្សារ ។

 

២. អ្នករចនាក្រាហ្វិក

ប្រសិនបើអ្នកជាប្រភេទមនុស្សដែលចូលចិត្តការច្នៃប្រឌិត ហើយចូលចិត្តធ្វើការអោយខ្លួនឯង មានន័យថាធ្វើជាអ្នកដឹកនាំដោយខ្លួនឯង នោះអ្នកអាចពិចារណាទៅលើមុខតំណែងមួយនេះ ។ ក្រៅពីការងារនេះអ្នកអាចធ្វើជាបុគ្គលិកឯករាជ្យ ដែលអាចធ្វើការអោយក្រុមហ៊ុនផ្សេងៗពីគ្នាក្នុងអំឡុងពេលតែមួយ រឺក៏អាចធ្វើការជាភ្នាក់ងារមួយ ។ ការងារទាំងនេះគឺកើតចេញពីភាពច្នៃប្រឌិត និង ជំនាញរបស់អ្នក ហើយអ្នកក៏អាចទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ ។

 

៣. អ្នកបង្កើត រឺ សរសេរកម្មវិធី

ខណៈពេលដែលការងារគ្រប់គ្រងតាមបណ្តាញកុំព្យូទ័រ និងប្រព័ន្ធកុំព្យូទ័រតម្រូវឱ្យអាជីកម្មទំនើបនាពេលបច្ចុប្បន្នត្រូវចេះបត់បែន។ អាជីវកម្មបុរាណ ឬបែបគ្រួសារមិនអាចមានទីផ្សារខ្ពស់បានទ្បើយ ដោយគ្មានគេហទំព័រ និង ប្រព័ន្ធឌីជីថលផ្សព្វផ្សាយដែលពាក់ព័ន្ធ(Facebook , line , Youtube, Instgram…)ផ្សេងទៀត ដូច្នេះអ្នកបង្កើតកម្មវិធី ឬWebsite ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជោគជ័យរបស់ក្រុមហ៊ុន រឺក៏អាជីវកម្ម ។ ការងារនេះ អ្នកអាចចាប់ផ្តើមដោយប្រាក់ចំណូលខ្ពស់ផងដែរ និង មានការផ្លាស់ប្តូរតាមការបត់បែនរបស់ក្រុមហ៊ុនផងដែរ ។

 

ប្រភព៖ red.camupjob.com

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

នៅកន្លែងធ្វើការងារ លើកដៃសំពះចៅហ្វាយនាយ ដល់នៅលើបណ្តាញទំនាក់ទំនងសង្គម….ផុសជេរ ចៅហ្វាយ។

Read Next

៦ ចំនុចនេះ! អ្នកគួរតែទទួលទាន «ទឹករ៉ែធម្មជាតិ» គឺផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើមដល់សុខភាព

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments