Breaking News :

nothing found

នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Google មហាសេដ្ឋី Sundar Pichai បង្ហើបពីគន្លឺះជោគជ័យដ៏ធំសម្បើមរបស់ Google

មហាសេដ្ឋីវ័យ ៤៧ឆ្នាំ អ្នកជំនួញជនជាតិឥណ្ឌា-អាមេរិក លោក Sundar Pichai នាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្ស Google និងក្រុមហ៊ុន alphabet  បានបង្ហើបពីគន្លឺះជោគជ័យដ៏ធំសម្បើមរបស់ Google សព្វថ្ងៃនេះ ​ពីគន្លឹះទាំង ៥ ដែលបានអនុវត្តន៍ក្នុងក្រុមហ៊ុន៖

Advertisement
Advertisement

១.គិតពីអ្វីដែលនឹងកើតឡើងនាពេលអនាគត៖ លោក Sundar បាននិយាយថា ប្រសិនបើអ្នកមិនគិតអំពីពេលអនាគតទេនោះ អ្នកនឹងត្រូវមនុស្សជំនាន់ក្រោយទាត់ចេញពីសង្វៀនជាក់ជាមិនខាន ឬនិយាយម្យ៉ាងទៀតថា មនុស្សជំនាន់ក្រោយនឹងមកដណ្តើមការរកស៊ី និងការងារដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ននេះ។ ឧទាហរណ៍ដូចជាក្រុមហ៊ុន Yahoo និងក្រុមហ៊ុន Nokiaជាដើម ក្រុមហ៊ុនទាំងពីរនេះ សុទ្ធតែជាក្រុមហ៊ុនយក្សកាលពីប៉ុន្មានឆ្នាំមុន តែដោយសារមិនបានខ្វល់ពីពេលអនាគត ទើបទទួលការបរាជ័យងើបមុខមិនរួច។ លោក Sundar បានពន្យល់ទៀតថា ដើម្បីឱ្យប្រាកដចិត្តថា អាជីវកម្ម ឬក្រុមហ៊ុនរបស់អ្នកអាចមានជីវិតយូរអង្វែងបាន អ្នកចាំបាច់ត្រូវតែបង្កើតអ្វីដែលថ្មីសម្រាប់ពេលអនាគត។

២. ផ្តល់អំណាចដល់បុគ្គលិក៖ មហាសេដ្ឋី មានទ្រព្យប្រមាណ ១.៣ពាន់លានដុល្លាររូបនេះ បានលើកឡើងថា “ប្រសិនបើអ្នកមិនផ្តល់សិទ្ធិទៅឱ្យបុគ្គលិករបស់អ្នកទេ ពួកគេនឹងមិនដាក់ចិត្តធ្វើការងាររបស់ពួកគេបានល្អឡើយ”។ ការផ្តល់អំណាចដល់មនុស្សគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជួយឱ្យពួកគេមិនមានសម្ពាធ និងមានភាពច្នៃប្រឌិតច្រើន ហើយអាចបំពេញការងារបានប្រសើរថែមទៀតផង។

៣. ច្នៃបង្កើតអ្វីដែលថ្មី និងផ្តល់ភាពងាយស្រួលដល់មនុស្ស៖ មេធំ Google រូបនេះ បានឱ្យដឹងថា មិនខ្វល់ថាអ្នកមកពីណា មានសញ្ជាតិអ្វីនោះទេ ការច្នៃប្រឌិតអ្វីដែលអស្ចារ្យមួយ អាចផ្លាស់ប្តូរជីវិតរបស់អ្នកពីមនុស្សក្រីក្រឱ្យក្លាយជាមហាសេដ្ឋីត្រឹមរយៈពេលមួយយប់បាន។ ការបង្កើតអ្វីដែលថ្មី និងអាចដោះស្រាយបញ្ហាមនុស្សជុំវិញសកលលោកបាននោះ គឺជាអ្វីដែលខ្ញុំ និងមហាសេដ្ឋីគ្រប់រូបចូលចិត្តធ្វើបំផុត។ ព្រោះបើអ្នកអាចដោះស្រាយបញ្ហាមនុស្សបានកាន់តែច្រើន អ្នកក៏កាន់តែជោគជ័យដូចគ្នាដែរ។

៤. ហ៊ានប្រថុយ៖ មហាសេដ្ឋីមានទ្រព្យជាង ១.៣ពាន់លានដុល្លាររូបនេះ បានអះអាងថា ជោគជ័យទាមទារឱ្យមានហានិភ័យ។ ប្រសិនបើអ្នកមិនប្រថុយប្រថានទេ អ្នកនឹងបាត់ឱកាសដ៏ធំនៅក្នុងជីវិតជាក់ជាមិនខានឡើយ។ ដូច្នេះ ដើម្បីឱ្យជីវិតរបស់យើងកាន់តែប្រសើរ ហើយដើម្បីឱ្យក្តីស្រមៃរបស់យើងកាន់តែទៅមុខនោះ យើងត្រូវតែហ៊ានប្រថុយប្រថាន ដើម្បីទទួលបានលទ្ធផលដែលថ្មី។ ហើយសូមជឿខ្ញុំចុះថា “ទ្រព្យសម្បត្តិនឹងរត់មករកអ្នក នៅពេលដែលអ្នកមានភាពក្លាហាន ហើយហ៊ានចាប់ផ្តើម”។

៥.អនុវត្ត​តាម​ក្តី​សុ​បិ​ន្ត​របស់​អ្នក៖ លោក Sundar Pichai​ បានសង្កត់ធ្ងន់ថា ដើម្បីឱ្យជីវិតមានភាពជោគជ័យបាន អ្នកត្រូវតែមានក្តីស្រមៃ ហើយក្តីស្រមៃនោះត្រូវតែធំ ហើយជាក្តីស្រមៃដែលជួយដោះស្រាយបញ្ហារបស់មនុស្សបានច្រើនបំផុត ជាពិសេសវាជាអ្វីដែលអ្នកចង់សម្រេច និងជាអ្វីដែលអ្នកស្រលាញ់ចេញពីចិត្ត ព្រោះក្តីស្រមៃបែបនេះ ទើបធ្វើឱ្យអ្នកមានទឹកចិត្តពុះកញ្រ្ជោល ដើម្បីសម្រេចវា ៕

 

 

0 0 votes
Article Rating

Tan Eric

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ទៅដល់ប្រជាជនខ្មែរ ។លោកអ្នកអាចផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

មានបញ្ហាកើតមុនខ្លាំង និងបញ្ហាស្បែកមុខ សាកមកព្យាបាលតាមវិធីទាំងនេះ!

Read Next

កុំចេះតែហ៊ានសម្រេចកាមខ្លួនឯងញឹកពេក!

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments