Breaking News :

nothing found

ពីក្រុមហ៊ុនត្រាក់ទ័រកសិកម្ម ប្រែក្លាយជារថយន្តស្ពតលំដាប់កំពូលម៉ាក Lamborghini

រថយន្តម៉ាក Lamborghiniបានចាប់កំណើតឡើងនៅក្រោមស្នាដៃផលិតរបស់លោក Ferruccio Lamborghini នៅក្នុងឆ្នាំ ១៩១៦ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ ។ ក្រុមហ៊ុនរបស់លោក Ferruccio Lamborghini​ មានឈ្មោះថា Lamborghini ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Bologna ប្រទេសអ៊ីតាលី ។ ក្រុមហ៊ុននេះដំបូល ជាក្រុមហ៊ុនបង្កើតត្រាក់ទ័រកសិកម្ម  ដោយសារតែភាពរីកចំរើនខ្លាំង ក្រោយមកលោកបានពង្រីកទៅជាការបណ្តាក់ទុនផលិតគ្រឿងអេឡិចត្រូនិកផ្សេងៗ រហូតឈានដល់ការផលិតរថយន្តស្ពតដែលមានតម្លៃថ្លៃ ។

Advertisement
Advertisement

 

មូលហេតុដែលធ្វើឲ្យលោក Ferruccio Lamborghini ជំរុញចិត្តបង្កើតរថយន្តម៉ាក Lamborghini  គឺលោកបានទិញរថយន្តដែលមានតម្លៃថ្លៃ គឺរថយន្តម៉ាក Ferrari ដែលជារថយន្ត ដែលគាត់ស្រលាញ់ចូលចិត្តបំផុត ប៉ុន្តែដោយសារតែឡានម៉ាក Ferrari របស់លោកចេះតែខូច ក៏លោក Ferruccio Lamborghini មានគំនិតងាយមកផលិតរថយន្តស្ពតមួយ ឱ្យល្អជាងគេ ដែលមានគុណភាពខ្ពស់ សមត្ថភាពខ្លាំង ហើយលក់ក្នុងតម្លៃដូចគ្នា ជាមួយរថយន្តម៉ាក Ferrari ។

 

លោក Ferruccio Lamborghini បានយកគំនិតគាត់ទៅពិភាក្សាជាមួយក្រុមហ៊ុន Ferrari ដើម្បីធ្វើជាដៃគូវិនិយោគ ប៉ុន្តែត្រូវបានក្រុមហ៊ុន Ferrari របស់ប្រទេសអ៊ីតាលីច្រានចោល ដោយគិតថាវាមិនអាចទៅរួច ។ប៉ុន្តែទោះជាយ៉ាងណា លោក Ferruccio Lamborghini នៅតែមានគំនិតដដែល ក៏បានជួលអតីតវិស្វករកំពូលរបស់ក្រុមហ៊ុនរថយន្ត Ferrari ដើម្បីជួយគាត់ក្នុងការផលិតរថយន្តម៉ូដែលថ្មី។ ទីបំផុតរថយន្តម៉ាក Lamborghini ក៏ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ 1963 នៅក្នុងទីក្រុង Sant’Agata Bolognese ប្រទេសអ៊ីតាលី ដែលឈ្មោះថា Lamborghini 350 GTV ដែលមាន ២កៅអី បំពាក់ជាមួយនឹងម៉ាស៊ីន V12 រចនារូបរាងដ៏ឆើតឆាយ ប្រណីត ទំនើប ខុសប្លែកពីគេដែលមានការគ្រាំទ្រយ៉ាងខ្លាំង ដែលក្លាយជាដៃគូប្រកួតប្រជែងធំមួយ របស់ក្រុមហ៊ុន Ferrari ។ Lamborghini 350 GTV បានប្តូររូបរាងពីមួយជំនាន់ ទៅមួយជំនាន់ ដែលមានតម្លៃថ្លៃ មកដល់បច្ចុប្បន្ន ៕

 

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

រាជរដ្ឋាភិបាល សម្រេចលុបចោលការដាក់កំហិតក្នុងការធ្វើដំណើរ ចាប់ពីម៉ោង ៦ព្រឹកស្អែកនេះ!

Read Next

តើនឹងមានរឿងអ្វីកើតឡើង នៅពេលផែនដីឈប់វិល? ពេលណាផែនដីឈប់វិល?

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments