

ការបង្កើតទំព័រហ្វេសប៊ុកថ្មីសម្រាប់អាជីវកម្មរបស់អ្នក គឺជាគំនិតផ្លាស់ប្តូរដ៏ឆ្លាតវៃនាពេលបច្ចុប្បន្ន។ ហ្វេសប៊ុកគឺជាតំបន់មួយដែលមានអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃ និងសម្រាប់ទំនាក់ទំនង ចែករំលែងរឿងរ៉ាវផ្សេងៗ ក្នុងយុគសម័យថ្មី។ វាក៏ជាទីផ្សារដ៏ពេញនិយមសម្រាប់ផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់អ្នក ដើម្បីឲ្យគេស្គាល់បានលឿនរហ័ស មិនដូចកាលពីមុនអ្នកត្រូវឈរ ឬជួលមនុស្សឲ្យឈរចែកលិខិតផ្សព្វផ្សាយតាមដងវិថី ស្តុបជាដើម ។
ក្រោយពីអ្នកបានបង្កើតវារួច ចំនុចសំខាន់គឺអ្នកចេះរៀបចំមាតិកាផ្សព្វផ្សាយឲ្យបានត្រឹមត្រូវផងដែរ ដើម្បីទទួលបាន Engagement ច្រើនពីអតិថិជន ។ការរៀបចំមាតិកាសម្រាប់អាជីវកម្មពិតជារឿងសំខាន់ ដើម្បីទទួលបាន(Engagement ) អតិថិជនច្រើនចូលមើល Page របស់អ្នក និងធ្វើឲ្យផលិតផល ឬសេវាកម្មរបស់អ្នកកាន់តែមានគេស្គាល់ច្រើន ។ ទាំងនេះនឹងបង្ហាញអ្នកពីគន្លឺះសំខាន់ក្នុងការរៀបចំមាតិកាឲ្យមានភាពទាក់ទាញ៖
១. ការកំណត់ពេលវេលា ដែលមាន Engagement ច្រើន
ការពិចារណាដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តផ្សព្វផ្សាយមាតិកាហ្វេសប៊ុករបស់អ្នក គួរតែជារបៀបដែលអ្នកប្រកាសញឹកញាប់ហើយនៅពេលណា។ វាសំខាន់នៅពេលដែលយើងដឹងពីម៉ោងពេលវេលាដែល មានអ្នកចូលមើលច្រើន ជាឧទារហណ៍ប្រសិនអ្នកបង្ហោះមាតិកាអ្នកនៅម៉ោង ៦ ឬ ៧ព្រឹកជាធម្មតាគឺ Engagement អ្នកមិនសូវមានអ្នកចូលមើលទេ ព្រោះពួកគេទើបនឹងងើប ឬរៀបចំទៅធ្វើការ ។ ពេលវេលាល្អបំផុតគឺ ថ្ងៃច័ន្ទ – ស្រុក ម៉ោង ១១ព្រឹក – ២ថ្ងៃត្រង់, ៤ល្ងាច – ៥ល្ងាច និង ៧ល្ងាច – ១០យប់ ។ និងថ្ងៃសៅរ៏-អាទិត្យ ៨ព្រឹក-១០ព្រឹក , ១ថ្ងៃត្រង់ – ៣ថ្ងៃត្រង់ និង ៦ល្ងាច – ១០យប់ ។
វិធីមួយទៀតដែលផ្តល់ភាពងាយស្រួលក្នុងការបង្ហោះតាមការកំណត់ គឺ “Post Schedule” ដែលអ្នកអាចកំណត់ពេលវេលា ម៉ោង ថ្ងៃ ដែលអ្នកចង់បាន ។
២. កុំផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មខ្លួនឯងច្រើនជ្រុល
ការផ្សព្វផ្សាយតែផលិតផលរបស់អ្នកតែមួយមុខគត់នឹងធ្វើឲ្យអតិថិជនឆាប់ធុញទ្រាន់។ អ្វីដែលអ្នកត្រូវធ្វើ អ្នកគួរតែបង្ហោះរូបបែបកំប្លែង ជាហ្គេមឆ្លើយសំនួរ ឬ មានប្រយោជន៍ដែលទាក់ទងនឹងផលិតផលរបស់អ្នកខ្លះដើម្បីឲ្យអតិថិជនទទួលបានអារម្មណ៍ប្លែក និងសប្បាយរីករាយនៅពេលឃើញការផ្សព្វផ្សាយនៅលើទំព័ររបស់អ្នក។
៣. ធ្វើឲ្យ Brand របស់អ្នកលេចធ្លោ
ការបង្ហាញពីស្លាកយីហោរបស់អ្នកអាចជួយឲ្យអតិថិជនស្គាល់អាជីវកម្មរបស់អ្នកបានច្រើន។ ដោយអ្នកអាចធ្វើការផ្សព្វផ្សាយពី Brand របស់អ្នកដូចជារចនារូបភាពដែលបង្ហាញពីអត្តសញ្ញាណស្លាកយីហោរបស់អ្នកដូចជាទីកន្លែងរបស់អាជីវកម្មលោកអ្នកនិងអត្ថប្រយោជន៍ដ៏ចំបងរបស់ផលិតផលឬសេវាកម្មដែលអ្នកអាចផ្តល់ដល់អតិថិជន។
៤. កុំបង្ហោះការផ្សព្វផ្សាយច្រើននិងញឹកញាប់ពេក
ការបង្ហោះការផ្សព្វផ្សាយច្រើននិងញឹកញាប់ពេកអាចប៉ះពាល់ដល់អតិថិជនឬអ្នកប្រើប្រាស់ហ្វេសប៊ុក
ផ្សេងៗទៀតដោយវាផ្តល់ការរំខានច្រើន។ ដូច្នេះការកាត់បន្ថយការបង្ហោះរូបច្រើនអាចផ្តល់ផលល្អដល់អាជីវកម្មរបស់អ្នក។
៥. សាកល្បងជ្រើសរើសប្រធានបទប្រចាំខែ
ដើម្បីឲ្យការចូលរួមពីអ្នកគាំទ្រឬអតិថិជនរបស់អ្នកកើនឡើង អ្នកគួរតែមានអ្វីមួយប្លែកជារៀងរាល់ខែ ដែលអ្នកគិតថាមិនសូវមាននរណាធ្លាប់ធ្វើពីមុនដោយជ្រើសរើសយកប្រធានបទប្លែកៗជារៀងរាល់ខែ។ ភាពប្លែកៗបែបនេះនឹងធ្វើឲ្យអ្នកទទួលបានEngagement ច្រើនពីអតិថិជន។
៦. កុំបង្ហោះរូបភាពតែមួយមុខគត់
ចង់ឲ្យមាតិការបស់អ្នកទទួលបានការចាប់អារម្មណ៍ច្រើនអ្នកមិនគួរបង្ហោះតែទម្រង់រូបភាពមួយប៉ុណ្ណោះនោះទេ អ្នកគួរតែបង្ហោះជាវីដេអូ តំណភ្ជាប៉ ឬ ជា Status អក្សរ ដើម្បីធ្វើឲ្យទំព័ររបស់អ្នកគួរឲ្យចង់ចូលមើលនិងទាកើទាញអតិថិជន។
៧. ពិនិត្យ Feedback របស់អតិថិជន
ចំនុចនេះគឺអាចនិយាយថា វាសំខាន់សម្រាប់សេវាកម្មរបស់អ្នក ទោះបីផលិតផល ឬសេវាកម្មរបស់អ្នកមានភាពរីកចំរើន ជោគជ័យយ៉ាងណា ក៏អ្នកមិនត្រូវមានមោទនភាពខ្លាំងរហូតភ្លេចពីអតិថជន របស់អ្នកដែរ ។ ការផ្តល់ផលិតផល ឬសេវាកម្ម ដល់អតិថិជន ពេលខ្លះអាចខ្វះខានដែលធ្វើឲ្យមិនពេញចិត្ត ដូចនេះអ្នកគួរពិនិត្យការវាយតម្លៃ ( Feedback ) របស់អតិថិជនដើម្បីធ្វើការកែលំអរ។