Breaking News :

nothing found

ចាប់ផ្តើមបើកអាជីវកម្មថ្មីមួយដោយមិនចាំបាច់លាឈប់ពីការងារ

ការលាឈប់ពីការងារបច្ចុប្បន្នរបស់អ្នកមុនពេលចាប់ផ្តើមបើកអាជីវកម្មថ្មីមួយ មើលទៅដូចជាជម្រើសដ៏ល្អបំផុត ប៉ុន្តែវាក៏មិនមែនជារឿងល្អទេ។ វិធីល្អបំផុតសម្រាប់អ្នកដើម្បីឱ្យកង់វិលតាមរបៀបដែលមានសុវត្ថិភាព និងចំណេញគឺដើម្បីបង្កើនអាជីវកម្មរបស់អ្នកខណៈពេលដែលអ្នកនៅតែមានការងារធ្វើ។

Advertisement
Advertisement
នេះនឹងធ្វើឱ្យការផ្លាស់ប្តូររបស់អ្នកពីនិយោជិកម្នាក់ទៅសហគ្រិនកាន់តែរលូន។ វាពិបាកក្នុងការបែកចែកពេលវេលា និងខួរក្បាល ។

 

រឿង ៥ យ៉ាងដែលចាប់ផ្តើមបើកអាជីវកម្មថ្មីមួយដោយមិនចាំបាច់លាឈប់ពីការងារហើយចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន៖

 

១/ អ្នកត្រូវប្រាកដខ្លួនឯង៖ អ្នកត្រូវប្រាកដនឹងខ្លួនឯង ឲ្យបានច្បាស់ថាតើអ្នកអាចធ្វើអ្វីបានខ្លះ ហើយអ្នកអាចមានសមត្ថភាពគ្រប់គ្រាន់ឬ យ៉ាងណាក្នុងការធ្វើកិច្ច ការងារ ដែលអ្នកកំពុងតែប្រឈមមុខនោះ។

 

២/ ផ្ដោតលើគំនិតដែលអ្នកមាន៖ ទោះបីអ្នកកំពុងទេធ្វើការក៏ដោយ តែអ្នកត្រូវតែចំណាយពេលខ្លះក្នុងការគិតពីគំនិតរកស៊ីដែលអ្នកមាន ដើម្បីធ្វើយ៉ាងណាឲ្យវាដំណើរការបានស្រួល ហើយវាពិតជាសំខាន់ណាស់ ដែល អ្នកត្រូវគិតពីគំនិត និងទិសដៅដែលអ្នកត្រូវទៅ នៅក្នុងដំណាក់កាលដំបូងនេះ។

 

៣/ បង្កើនចំណងមិត្តភាពឲ្យបានច្រើន៖ អ្នកអាចស្វែងរកឃើញដៃគូរកស៊ីបានច្រើន ប្រសិនបើអ្នក ធ្វើការងាររបស់អ្នកបន្តនោះ។ ហើយអ្នកមិនត្រឹមតែចំណេញក្នុងការបង្កើនមិត្តភាពរកស៊ីប៉ុណ្ណោះទេ ថែមទាំងចំណេញពេលវេលា និងសេចក្ដីទុកចិត្តពីពួកគេទៀតផង។

 

៤/ ព្យាយាមដើរដោយសន្សឹមៗ៖ ការធ្វើដំណើរដោយសន្សឹមៗ នេះនឹងធ្វើឲ្យអ្នកមិនមានភាពតានតឹងក្នុងការរកស៊ី ហើយ ពេលអ្នកគ្មានភាពតានតឹងនេះហើយ អ្នកនឹងមិនបង្កកំហុសក្នុងការរកស៊ីនោះបានឡើយ។

 

៥/ ដើរដោយប្រុងប្រយ័ត្ន៖ អ្នកប្រហែលជាគិតថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរ៉ាប់រង ទាំងការរកស៊ីផង និងការងារ របស់អ្នកផង។ តែអ្នកត្រូវគិតថា មនុស្សមិនអាចបែងចែកពេលវេលា តែមួយធ្វើកិច្ចការ២បានល្អគ្រប់គ្រាន់នោះទេ គឺវាតែងមានចន្លោះប្រហោង ។ ហើយវាអាចនាំឲ្យអ្នកមានបញ្ហា ដូចនេះមុនធ្វើឬសម្រេចចិត្តជ្រើសរើសផ្លូវណាមួយអ្នកត្រូវតែ បង្កើនការប្រុងប្រយ័ត្ន។

 

ប្រភព ៖ Social

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

រុស្ស៊ី បញ្ចេញ​បច្ចេកវិទ្យា​ឯកសណ្ឋានទាហាន​មនុស្ស​យន្ត​ដូច​ក្នុង​រឿង Star Wars

Read Next

ហេតុអ្វីបានជា មិតភាគច្រើនមនុស្សចូលចិត្តលេខ ៧ ?

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments