

ត្រឹមរយៈពេល ៤ខែដំបូង នៅក្នុងឆ្នាំ២០២០នេះ ប្រទេសវៀតណាម បានធ្វើការនាំចេញក្តាមទៅក្រៅប្រទេស រួមមានដូចជា ចិន អាមេរិក ជប៉ុន និងសហគមន៍អ៊ឺរ៉ុប គិតជាទឹកប្រាក់ប្រមាណជាង ៤៤,៥ លានដុល្លារអាមេរិក ។ ចំនួននេះ បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ គឺមានការកើនឡើង ៤០ភាគរយឯណ្ណោះ។
ក្នុងនោះ ប្រទេសចិន ដែលជាទីផ្សារធំ របស់វៀតណាម កាលពីឆ្នាំទៅ បានទទួលទិញក្តាមពីប្រទេសវៀតណាម គិតជាទឹកប្រាក់ប្រមាណជាង ១៣ លានដុល្លារអាមេរិក។ បន្ទាប់ពីទីផ្សារនាំចេញទៅចិន ប្រទេសជប៉ុន គឺជាទីផ្សារនាំចេញធំលំដាប់ទី២ របស់វៀតណាម ដោយនៅក្នុងខែឧសភា ការនាំចេញបានរបស់វៀតណាម ទៅទីផ្សារប្រទេសជប៉ុន បានកើនឡើង ៩ ភាគរយ បន្ទាប់ពីបានកើនឡើង ១៦ ភាគរយ នៅក្នុងខែមេសា ។
សមាគម VASEP បាននិយាយថា តម្រូវការអាហារសមុទ្ររបស់ចិនបានងើបឡើងវិញ ចាប់តាំងពីខែមីនាមកម្ល៉េះ ដោយការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសចិន បានកើនឡើង ៣៥ ភាគរយនៅខែមេសា និង ២០ ភាគរយនៅខែឧសភា។ រីឯការការនាំចេញត្រីរបស់វៀតណាម ទៅកាន់ចិន បានកើនឡើងចំនួន ៣៧% ឬស្មើនឹងទឹកប្រាក់ ១៤,៨ លានដុល្លារអាមេរិក ៕