

ប្រព័ន្ធផ្សព្វផ្សាយសង្គមសព្វថ្ងៃដូចជា Facebook, Telegram, instagram,… បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរ ការផ្សព្វផ្សាយយីហោរបស់អ្នកឲ្យផ្សារភ្ចាប់ជាមួយអតិថិជនបានឆាប់រហ័ស ងាយស្រួល និងគួរឱ្យចាប់អារម្មណ៍។ វាពិតជាផ្តល់នូវប្រយោជន៍ជាច្រើនដល់អ្នកទើបចាប់ផ្តើមអាជីវកម្ម ឬមានសេវាកម្ម ផលិតផលក្នុងដៃស្រាប់ ។
ការផ្សព្វផ្សាយរបៀបចាស់បុរាណ អាចជាការលំបាក ដែលអ្នកត្រូវឈរ ឬជួលមនុស្សឲ្យឈរ នៅក្នុងហ្វូងមនុស្ស ដើម្បីនិយាយពីផលិតផល ឬសេវាកម្មទីកាន់មនុស្សគ្រប់គ្នា អ្វីដែលអ្នកបានជួបគឺ តើពួកគេចង់ដឹងផលិតផល ឬសេវាកម្មអ្នកដែរ ឬទេ? ឬក៏ដើរចេញ ដោយមិនខ្វល់?
ប៉ុន្តែមកដល់សព្វថ្ងៃនេះ ការផ្សព្វផ្សាយតាមប្រព័ន្ធសង្គម អនទ្បាញ កាន់តែងាយស្រួលទ្បើងៗ ដែលផ្តល់ភាពងាយស្រួល ចំណាយតិច ចំនេញពេល បានផលលឿន ។ ទោះជាយ៉ាងណាអ្នកក៏ត្រូវមានយុទ្ធសាស្រ្តក្នុងផ្សព្វផ្សាយផងដែរ ដើម្បីទាក់ទាញអតិថិជន និងប្រសិទ្ធភាពនូវការផ្សព្វផ្សាយផលិតផល ឬសេវាកម្មដល់អតិថិជន ។
ខាងក្រោមនេះជា ៥ចំនុច ក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់អ្នក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យមានប្រសិទ្ធភាព៖
១. បង្កើតមាតិកាដែលមានរយៈពេលខ្លី (Ephemeral) ៖ ដូចជាអត្ថបទ ឬវីដេអូ ដែលធ្វើក្នុងរយៈពេលខ្លី ។ វាពិតជាផ្តល់ភាពងាយស្រួលដល់អតិថិជន ឲ្យឆាប់យល់ពីផលិតផល ឬសេវាកម្មអ្នក ។
២. ការឌីហ្សាញរូបភាព ៖ វាជាចំនុចសំខាន់ ដែលក្រុមហ៊ុន ឬអាជីវកម្មមួយចំនួនមើលរំលង ។ បើសិនការផ្សព្វផ្សាយរូប មានភាពស្មុគស្មាញ ពណ៍ ឬអក្សរច្រើន ពិតណាស់គេនឹងមើលរំលង ។
៣. ផ្តល់នូវការកំសាន្ត ៖ បើការផ្សព្វផ្សាយរបស់អ្នក ផ្តោតតែទៅលើការលក់តែមួយមុខ វាពិតជាផ្តល់អារម្មណ៍មិនល្អដល់អតិថិជនរបស់អ្នក ។ អ្នកអាចផ្តល់នូវការកំសាន្តដល់អ្នកមើល ដូចជា ធ្វើប្រម៉ូលសិន , រូបកំប្លែង (ឬដែលអាចផ្សារភ្ជាប់ជាមួយផលិតផល សេវាកម្មអ្នក), អត្ថបទចំណេះដឹង និង ការកំសាន្តបែបស្ទង់ចំណាប់អារម្មណ៍ផ្សេងៗជាដើម ។
៤. ការផ្សាយ ចាប់យកប្រត្តិការណ៍សំខាន់ៗ ៖ ចំនុចនេះ គឺផ្សារភ្ចាប់ជាមួយបញ្ហាសង្គមសព្វថ្ងៃ ដែលមនុស្សគ្រប់គ្នាកំពុងចាប់អារម្មណ៍ ឬតំរូវការដែលមនុស្សកំពុងស្វែងរក ។ ឧទាហណ៍៖ រូបត្ហុតកំប្លែងដែលមនុស្សកំពុងស៊ែរព្រមព្រោង , ការប្រកួតកីទ្បាអូទ្បាំពិក…. ។
៥. ស្គាល់ពីបណ្តាញសង្គមពេញនិយម ៖ ការផ្សព្វផ្សាយមិនមែនមានតែ Facebook តែមួយគត់ទ្បើយ អ្នកអាចប្រើប្រាស់បណ្តោញសង្គមផ្សេងៗដូចជា Telegram, instagram, line … ក្នុងការផ្សាយផលិតផល សេវាកម្មដល់អតិថិជន និងជាពិសេសអ្នកក៏អាចចំណាយការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ គេហទំព័រល្បីៗ (website) បានផងដែរ ដែលជួយជំរុញយីហោងផលិតផល ឬសេវាកម្មរបស់អ្នកបានឆាប់រហ័ស ៕
អត្ថបទ៖ សុខ សម្បត្តិរតនៈ