

ក្រុមហ៊ុន Alibaba គឺជាក្រុមហ៊ុនពាណិជ្ជកម្មតាមអ៊ិនធឺណេតធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៩៩ ដោយលោក Jack Ma ក្នុងប្រទេសចិន។ លោក Jack Ma គាត់គឺជាសហស្ថាបនិក និងជាអតីតប្រធាននាយកប្រតិបត្តិនៃ Alibaba Group ដែលបច្ចុប្បន្ន នាយកប្រតិបត្តិក្រុមហ៊ុនគឺលោក Daniel Zhang
។លោក Jack Ma នឹងនៅតែបន្តបម្រើការនៅលើក្រុមប្រឹក្សាភិបាលរបស់ Alibaba រហូតដល់កិច្ចប្រជុំរបស់ម្ចាស់ភាគហ៊ុនទូទៅប្រចាំឆ្នាំរបស់ខ្លួននៅឆ្នាំក្រោយបន្តទៀត។ គេហទំព័រសំខាន់ៗរបស់ក្រុមហ៊ុន Alibaba រួមមាន Taobao Tmall និង Alibaba.com ។ ក្រុមហ៊ុននេះមានអ្នកប្រើប្រាស់រាប់រយលាននាក់ និងទទួលភ្ញៀវអ្នកជំនួញសម្រាប់អាជីវកម្មរាប់លាននាក់ទៀត។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Alibaba Group ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ នៅក្នុងឆ្នាំសារពើពន្ធសរុបចំនួន ៣៧៦,៨ ពាន់លានយ័ន ដែលស្មើនឹង ៥៤,៥ ពាន់លានដុល្លារអាមេរិក ៕