Breaking News :

nothing found
  1. Home
  2. ទីក្រុងម៉ាស៊ីន

Category: ទីក្រុងម៉ាស៊ីន

    ទីក្រុងម៉ាស៊ីន
    គយអ៊ីតាលីរឹបអូស Rolls Royce មួយគ្រឿង ដោយសារខាងក្នុងរថយន្តស្រោបដោយស្បែកក្រពើ

    គយអ៊ីតាលីរឹបអូស Rolls Royce មួយគ្រឿង ដោយសារខាងក្នុងរថយន្តស្រោបដោយស្បែកក្រពើ

    គយអ៊ីតាលីបានរឹបអូសយក Rolls Royce Phantom ដ៏ទំនើបមួយគ្រឿង ដោយសារតែផ្នែកខាងក្នុងនៃរថយន្ត សុទ្ធតែស្រោបដោយស្បែកក្រពើ។ យោងតាមការផ្សាយរបស់ Motor1 អាជ្ញាធរអ៊ីតាលី ពង្រឹងការអនុវត្តសន្ធិសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ និងពពួកសត្វជិតផុតពូជ។ Rolls Royce Phantom មួយគ្រឿងនោះ ជាការបញ្ជាទិញពីរុស្ស៊ី ដោយអតិថិជនម្នាក់នៅអ៊ីតាលី។ តួរថយន្តទាំងមូលមិនមានបញ្ហាអ្វីនោះឡើយ ប៉ុន្តែពេលទៅដល់អ៊ីតាលី មន្ត្រីគយ បានកត់សម្គាល់ពីលក្ខណៈពិសេសរបស់វា ជាពិសេសពូករថយន្ត និងគ្រឿងផ្សេងៗ សុទ្ធតែស្រោបជាពិសេសដោយស្បែកក្រពើ។ ក្រោយការស៊ើបអង្កេត ការប្រើប្រាស់ស្បែកក្រពើនេះ មិនមែនចេញពីប្រភពក្រុមហ៊ុន Rolls Royce នោះឡើយ ប៉ុន្តែជាតុបតែងលម្អបន្ថែមតាមការបញ្ជាទិញ។ អាជ្ញាធរ បានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកនាំចូលរថយន្ត ដើម្បីឈានទៅការដាក់ពិន័យផ្លូវការ។…

    ទីក្រុងម៉ាស៊ីន
    ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឲ្យផលិតកម្មផលិតផលរថយន្តសកល​ថយ​ចុះ​ជាង​ ៥លាន​គ្រឿង​

    ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឲ្យផលិតកម្មផលិតផលរថយន្តសកល​ថយ​ចុះ​ជាង​ ៥លាន​គ្រឿង​

    ការ​ផលិត​រថយន្ត​នៅទូទាំងសកលលោក អាចធ្លាក់ចុះដល់ទៅជាង​៥លាន​គ្រឿង ដោយ​សារ​សង្គ្រាម​​រុស្ស៊ី-អ៊ុយក្រែន។ នេះបើតាម​ការព្យាកររបស់ទីភ្នាក់ងារស្រាវជ្រាវ S&P Global Mobility ដោយ​បញ្ជាក់ថា វិបត្តិពិតជាបានជះឥទ្ធិពល​ដល់ដៃគូផ្គត់ផ្គង់ និង​ចែក​ចាយ​នានា។ S&P Global Mobility បាន​កត់បន្ថយ​តួលេខ​នៃផលិត​កម្ម​រថយន្តប្រមាណ​ ២,៦លាន​គ្រឿង​សម្រាប់ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ផងដែរ ដោយ​ឆ្នាំនេះ ទីភ្នាក់ងារ​ប៉ាន់ប្រមាណ​ចំនួន​៨១,៦លាន​គ្រឿង និង៨៨,៥លាន​គ្រឿង នា​ឆ្នាំក្រោយ។ ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែបាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងទីផ្សាររថយន្ត ជាពិសេស​សម្រាប់បណ្តាក្រុមហ៊ុនពីអឺរ៉ុប។ វិបត្តិ​របស់ប្រទេសជិតខាងទាំងពីរ មិនត្រឹមតែជះឥទ្ធិផល​ផ្នែកទីផ្សារនោះឡើយ ប៉ុន្តែ​ប្រឈម​នឹងកង្វះខាត​វត្ថុធាតុដើម និង​ថាមពល​ប្រើប្រាស់ផ្សេងៗ ជាពិសេសម្រាប់ការផលិត​រថយន្តអគ្គិសនី។ ការ​ឡើង​ថ្លៃប្រេង ក៏ដូចជាការ​បញ្ឈប់​ការផលិត​ជាបន្ត​បន្ទាប់​នៃបណ្តា​រោង​ចក្រក្នុងប្រទេសរុស្ស៊ី ដើម្បី​នាំគ្នា​ដាក់សម្ពាធ​លើ​រដ្ឋបាលលោក ពូទីន ចំពោះការឈ្លានពាន​លើ​ប្រទេសអ៊ុយក្រែន…

    ទីក្រុងម៉ាស៊ីន
    ម៉ូតូអ៊ីតាលីតូចតែមាឌ តែតម្លៃវិញទិញបាន Prius ៤គ្រឿងឯណោះ

    ម៉ូតូអ៊ីតាលីតូចតែមាឌ តែតម្លៃវិញទិញបាន Prius ៤គ្រឿងឯណោះ

    ម៉ូតូអ្នកស្រុកដើមប្រទេសអ៊ីតាលីរបស់ក្រុមហ៊ុន Vespa ម៉ូឌែល 946 Christin Dior កំពុងទទួលបាន​ការ​ ចាប់អារម្មណ៍ជាខ្លាំងនៅលើហ្វេសប៊ុក ចំពោះតម្លៃរបស់វាជាមួយនឹងរូបរាងដ៏ប្រណីតផងដែរ។ ម៉ូតូប្រភេទអូតូកម្លាំងម៉ាស៊ីន ១៥៥cc នេះ​សាកសម​បំផុត​សម្រាប់​យុវវ័យ​​និងអ្នក​ដែលចង់​សាកល្បង​អ្វីដែលថ្មីៗ​ដូចជា៖ សិល្បៈនៃការរស់នៅ និងការធ្វើដំណើរផ្លូវឆ្ងាយជាដើម។ ចំពោះពាក្យថា «Vespa 946» សំដៅដល់ឆ្នាំ ១៩៤៦ ដែលជាឆ្នាំដំបូងនៃការបង្កើត ម៉ាកយីហោក្រុមហ៊ុនផលិតម៉ូតូ Vespa នៅក្នុងប្រទេសអ៊ីតាលី។ រីឯ ពាក្យថា «Christin Dior» សំដៅអ្នកឌីហ្សាញនិងរចនា​តុបតែងគ្រឿងលេងបន្ថែមបែបប្រណីតៗនៅលើម៉ូតូនោះមានដូចជា តែមរំលេចនូវអក្សរ Christin Dior, ឃ្លុបឥវ៉ាន់ ស្បែក​កែប និងមានពួកសុវត្ថិភាព។ នេះបើយោងតាមប្រភពពីគេហទំព័រ…

    ទីក្រុងម៉ាស៊ីន
    រថយន្តលឿនជាងគេលើលោក ៥៦០គីឡូម៉ែត្រក្នុង១ ម៉ោង

    រថយន្តលឿនជាងគេលើលោក ៥៦០គីឡូម៉ែត្រក្នុង១ ម៉ោង

    Devel Sixteen Hyper-Claims ជារថយន្តមានល្បឿនលឿនជាងគេ ក្នុងចំណោមរថយន្តទាំង១០ ដែលមានល្បឿនលឿនបំផុតលើលោក។ រថយន្តដែលផលិតឡើងដោយក្រុមហ៊ុនអេមីរ៉ាតអារ៉ាប់រួម Devel Motors មានតម្លៃ២,២លានដុល្លារអាម៉េរិក។ Devel Sixteen អាចបង្កើនល្បឿនពី០ ដល់១០០គីឡូម៉ែត្រ/មួយម៉ោងត្រឹមរយៈពេល១,៨វិនាទីប៉ុណ្ណោះ និងអាចបើកបរក្នុងល្បឿនលឿនបំផុត៥៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ Sixteen ត្រូវបានបំពាក់ម៉ាស៊ីន quad-turbo, 12.3-liter V16 ដែលមានកម្លាំងលើសពី 5000 សេះ ដែលនឹងជួយឱ្យរថយន្តមានល្បឿនលើសពី 300 ម៉ាយក្នុងមួយម៉ោង ៕    

    ទីក្រុងម៉ាស៊ីន
    យានដ្ឋានជួសជុលរថយន្តស៊ីឌីធី ប្រាប់គន្លឹះលម្អិតខ្លីៗថែទាំរថយន្តដោយខ្លួនឯង មិនចាំបាច់រកជាងជំនាញ!

    យានដ្ឋានជួសជុលរថយន្តស៊ីឌីធី ប្រាប់គន្លឹះលម្អិតខ្លីៗថែទាំរថយន្តដោយខ្លួនឯង មិនចាំបាច់រកជាងជំនាញ!

    ចំណេះដឹងថែទាំរថយន្តមួយចំនួនអាចជារឿងដដែលៗ ដែលម្ចាស់រថយន្តបានដឹងរួចមកហើយ ប៉ុន្តែក៏មានរឿងមន្ទិនសង្ស័យខ្លះៗ ដែលមិនទាន់យល់ ឬមិនបានចាប់អារម្មណ៍ និងអាចជាការក្រើនរំលឹកដល់អ្នកមានរថយន្តមិនទាន់បានដឹងពីមុន! ។ តើអ្នកគួរធ្វើអ្វីខ្លះក្នុងការថែទាំរថយន្ត ដើម្បីចៀសវាងបញ្ហា ដែលអាចកើតមានឡើងពេលបើកបរ ? ។ យានដ្ឋានជួសជុលរថយន្តស៊ីឌីធី(CDT) ដែលមានទីតាំងនៅភ្នំពេញ ម្តុំអង់តែនទួលគោក ផ្លូវ 516 បានប្រាប់គន្លឹះលម្អិតខ្លីៗ ៦ចំណុច ដែលម្ចាស់អាចត្រួតពិនិត្យក្នុងការថែទាំរថយន្តដោយខ្លួនឯងបាន មិនចាំបាច់រកជាងជំនាញ ៖   ១. ការជ្រើសរើសប្រេងម៉ាស៊ីនល្អ និងការផ្លាស់ប្តូរប្រេងម៉ាស៊ីនទៅតាមការកំណត់ ម៉ាស៊ីនរថយន្តគឺពឹងផ្អែកលើប្រេងម៉ាស៊ីនសម្រាប់រំអិល ដូច្នេះអាយុកាលរបស់គ្រឿងម៉ាស៊ីនគឺអាស្រ័យទៅលើប្រេងម៉ាស៊ីនផងដែរ បើប្រេងមិនល្អវាជាហេតុនាំឲ្យម៉ាស៊ីនកើតមានកំដៅ សំឡេងខ្លាំង រំញ័រ ឬខូចម៉ាស៊ីនតែម្តង។ រីឯការផ្លាស់ប្តូរប្រេងម៉ាស៊ីនទៅតាមការកំណត់ចាប់ពី ៥ ០០០គីឡូម៉ែត្រ…

    ទីក្រុងម៉ាស៊ីន
    ធ្វើតេស្តប្រព័ន្ធសុវត្ថិភាព Land Cruiser 300 ស៊េរីឆ្នាំ២០២២ (មានវីដេអូ)

    ធ្វើតេស្តប្រព័ន្ធសុវត្ថិភាព Land Cruiser 300 ស៊េរីឆ្នាំ២០២២ (មានវីដេអូ)

    Toyota Land Cruiser ស៊េរីថ្មី មិនត្រឹមតែជារថយន្តប្រភេទ SUV ដែលគេចង់បានបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែដូចដែល Carscoops បានបង្ហាញកាលពីពេលថ្មីៗនេះពីការធ្វើតេស្តប្រព័ន្ធសុវត្ថិភាពពីប្រទេសអូស្ត្រាលីចេញមក វាក៏មានសុវត្ថិភាពខ្ពស់ផងដែរ។   ក្រុមសុវត្ថិភាពឯករាជ្យ ANCAP របស់អូស្ត្រាលីថ្មីៗនេះបានធ្វើការធ្វើតេស្តលើ Land Cruiser ហើយបានផ្តល់ចំណាត់ថ្នាក់សុវត្ថិភាពលំដាប់  “ផ្កាយប្រាំ” ពិតជាគួរឲ្យភ្ញាក់ផ្អើល។   ការធ្វើតេស្តរបស់ ANCAP ក៏បានផ្តល់ឲ្យ Land Cruiser នូវពិន្ទុ 81 ភាគរយនៅក្នុងប្រភេទការការពារអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ និង 77 ភាគរយនៅក្នុងប្រភេទ Safety Assist ដោយសារការប្រើប្រាស់ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វយ័ត…

    ទីក្រុងម៉ាស៊ីន
    មកដឹងពីតម្លៃ! រថយន្តប្រភេទ SUV Lexus LX600 សេរ៊ីឆ្នាំ២០២២ ពេលមកដល់ខ្មែរ

    មកដឹងពីតម្លៃ! រថយន្តប្រភេទ SUV Lexus LX600 សេរ៊ីឆ្នាំ២០២២ ពេលមកដល់ខ្មែរ

    ប្រិយមិត្តប្រហែលកំពុងរង់ចាំ នៃការបង្ហាញវត្តមានជាផ្លូវ របស់រថយន្តប្រភេទ SUV ស៊េរី 2022 ត្រកូល Lexus នេះហើយ!។ ក្រុមហ៊ុន Lexus បានប្រកាសជាផ្លូវការនូវរថយន្តថ្មីរបស់ខ្លួន គឺ Lexus LX600 សេរ៊ីឆ្នាំ២០២២ ជាមួយរូបរាងការឌីស្សាញថ្មី  ផ្នែកខាងមុខ ប៉ាណាស្ពាន់ផ្នែកខាងមុខរចនាជារបាបន្ទះចំនួន៧ ,ចង្កៀងមុខ LED ,ថាសកង់ ២២អ៊ីញផងដែរ។ រីឯផ្នែកខាងក្រោយបានទទួលការផ្លាស់ប្តូរថ្មីទាំងស្រុងជាមួយអំពូល LEDក្រោយអូសជាខ្សែបន្ទាត់ពីជំហៀងផ្នែកខាងឆ្វេង រហូតមកដល់ផ្នែកខាងស្តាំ បន្ថែមជាមួយការជំនួនថ្មីនូវអក្សរឡូហ្គូ LEXUS នៅលើទ្វាក្រោយ ផងដែរ។   រីឯតម្លៃ Lexus Lx600 ស៊េរីថ្មីនេះវិញ…

    ទីក្រុងម៉ាស៊ីន
    Lamborghini រាង​ដូចៗ​គ្នាចឹង!​ ធ្វើ​ម៉េច​អាច​មើល​ដឹង​ថា​ជា​ម៉ូតឌែល​អី្វខ្លះ?

    Lamborghini រាង​ដូចៗ​គ្នាចឹង!​ ធ្វើ​ម៉េច​អាច​មើល​ដឹង​ថា​ជា​ម៉ូតឌែល​អី្វខ្លះ?

    Lamborghini តែង​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ម៉ូដែល​នីមួយៗ​មាន​​សណ្ឋាន​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ​ ហេតុ​នេះ​ធ្វើ​ឲ្យ​គេ​ពិបាក​បែង​ចែក​ថា​​ម៉ូដែល​ណា​ជា​ម៉ូដែល​ណា។ យ៉ាងណាក្ដី​​គ្រប់​ម៉ូដែល​របស់​ Lamborghini មាន​រចនាបថ​រូបរាង​ខុស​គ្នា​បន្តិច​បន្តួច​ ដែល​អាច​ឲ្យ​គេ​ចំណាំ​បាន។   ១. បើ​មើល​ពី​មុខ #មើល​ចង្កៀង​មុខ ៖ ចង្កៀង​មុខ​របស់​ម៉ូដែល​ Huracan គឺ​ស្ថិត​នៅ​អម​នឹង​តួ​ខ្លួន​របស់​រថយន្ត​ (មើល​ទៅ​ដូច​ភ្នែក​លឹប) ចំណែក​ចង្កៀង​របស់​​ម៉ូដែល​ Gallardo និង​ម៉ូដែល​ Murcielago ​មាន​ចិញ្ចើម​រាង​​ទូលាយ​មិន​លឹប​ឡើយ។ ដោយ​ឡែក​ម៉ូដែល​ Aventador វិញ​ហាក់​ដូច​ជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ចង្កៀង​ម៉ូដែល​ដទៃ​ទៀត​ ដោយ​វា​មាន​រាង​ស្រដៀង​នឹង​ស្លាប។ #មើល​ឡូហ្គោ​ ៖ ម៉ូដែល​ Aventador និង​ Huracan មាន​ឡូហ្គោ​ស្ថិត​​នៅ​ខាង​​ក្រោម​ជួរ​ខ្សែ​នៃ​គម្រប​ខាង​មុខ​របស់​រថយន្ត ខុស​ប្លែក​ពី​ Gallardo…

    ទីក្រុងម៉ាស៊ីន
    ឡាន Rolls-Royce តួវែង ដាក់លក់តែជាង៣ម៉ឺនដុល្លារ តែបើដឹងរឿងពីក្រោយវាអាចហួសចិត្ត

    ឡាន Rolls-Royce តួវែង ដាក់លក់តែជាង៣ម៉ឺនដុល្លារ តែបើដឹងរឿងពីក្រោយវាអាចហួសចិត្ត

    រថយន្ត Rolls-Royce Limousine តួវែងនេះ មិនមែនជាអ្វីដែលថ្មីឡើយ ហើយអ្នកប្រហែលជាធ្លាប់ឃើញវាពីមុនមក យ៉ាងហោចណាស់ក៏ឃើញតាមរូបថតដែរ។ ប៉ុន្តែអ្វីដែលប្លែក គឺអ្នកប្រហែលជាមិនអាចមើលដឹងថាវាជារថយន្តពិត ឬក្លែងក្លាយនោះឡើយ។ ជាក់ស្តែង រថយន្ត Rolls-Royce Ghost តួវែង ស៊េរីឆ្នា២០០១ ក្លែងក្លាយមួយគ្រឿង បានកែយ៉ាងល្អឥតខ្ចោះ រហូតសឹងធ្វើឲ្យគេមើលមិនដឹង។ Rolls-Royce Ghost នេះ បានកែចេញពីរថយន្ត Lincoln Town Car ស៊េរីឆ្នាំ២០០១ ហើយវាក៏កំពុងតែដាក់លក់ផងដែរ ក្នុងតម្លៃត្រឹមតែ ៣៥ ០០០ដុល្លារប៉ុណ្ណោះ។ វាបានប្រើជាង ១៤១ ០០០ម៉ាយ៍ តែរថយន្តតួវែងនេះស្ថិតនៅសភាពល្អខ្លាំង។…

    ទីក្រុងម៉ាស៊ីន
    Mazda បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រថយន្តភីកអាប់ Mazda BT-50 ស៊េរី ២០២១

    Mazda បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រថយន្តភីកអាប់ Mazda BT-50 ស៊េរី ២០២១

    Mazda បានរួម​សហការ​ជា​មួយ Isuzu ដើម្បី​ផលិត​រថយន្ត BT-50 ថ្មី​ស៊េរី ២០២១ ដែល​​ប្រើ​​គ្រោង​ឆ្អឹង​ដូច​ជា Isuzu D-Max ខុស​ពី BT-50 ស៊េរី​មុន​ដែល​ប្រើ​គ្រោង​ឆ្អឹង​ជា​មួយ​គ្នា​នឹង Ford Ranger។  វាប្រើម៉ាស៊ីន​ម៉ាស៊ូត​ ៣,០លីត្រ ដែល​មាន​កម្លាំង ១៨៨សេះ ហើយ​វា​មាន​សមត្ថភាព​សណ្ដោង​​បាន​ទម្ងន់ ៣៥០០ គីឡូក្រាម និង​ផ្ទុក​បាន​ទម្ងន់​ដល់ ១០០០គីឡូក្រាម​ផង​ដែរ។ Mazda បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត BT-50 ស៊េរី​ឆ្នាំ ២០២១ ដែល​​ប្រើ​ប្រាស់​នូវ​ការ​ឌីហ្សាញ​ថ្មី ​ ដែលនៅ​ផ្នែក​ខាង​មុខ​មាន​​​អំពូល​ភ្លើង​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​រថយន្ត​ Mazda ​ CX-5…

    ទីក្រុងម៉ាស៊ីន
    Ford F-150 ស៊េរី ២០២១ បំពាក់មុខងារពិសេសសម្រាប់អ្នកចូលចិត្តចូលព្រៃបោះតង់

    Ford F-150 ស៊េរី ២០២១ បំពាក់មុខងារពិសេសសម្រាប់អ្នកចូលចិត្តចូលព្រៃបោះតង់

    សល់ពេលមិនយូរប៉ុន្មានឡើយ រថយន្ត Ford F-150 ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការ។ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត រថយន្តភីកអាប់លក់ដាច់បំផុតរបស់ក្រុមហ៊ុន Ford នេះ នឹងផ្តល់ជម្រើសម៉ាស៊ីន Plug-in Hybrid និង ប្រភេទដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ផងដែរ។ ប៉ុន្តែវានឹងមិនមែនជារបស់ពិសេសតែមួយគត់ ដែល Ford នឹងផ្តល់ឲ្យជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ F-150 ឡើយ។ យោងតាមគេហទំព័រ Muscle Car and Truck បានឲ្យដឹងថា Ford F-150 ថ្មី នឹងមានបំពាក់ម៉ាស៊ីនភ្លើង (onboard electricity…

    ទីក្រុងម៉ាស៊ីន
    Ford គ្រោងចេញលក់រថយន្ត F-150 ប្រើអគ្គិសនី ដើម្បីប្រជែងក្នុងទីផ្សារ

    Ford គ្រោងចេញលក់រថយន្ត F-150 ប្រើអគ្គិសនី ដើម្បីប្រជែងក្នុងទីផ្សារ

    Ford ​បាន​ផលិត​រថយន្ត​​ភីកអាប់ F-150 ប្រភេទ​អគ្គិសនី​សម្រាប់​លក់​លើ​ទីផ្សារនៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២២។ នាយក​​​សហ​ប្រតិបត្តិ​ Ford លោក Jim Farley បាន​ចែក​រំលែក​ដំណឹង​នៃ​ការ​ចេញ​លក់​នេះ​នា​ថ្ងៃ​ពុធ ប៉ុន្តែ​មិន​បាន​ប្រាប់​អំពី​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត​ភីកអាប់​អគ្គិសនី​នេះ​ឡើយ។ កាល​បរិច្ឆេទ​ចេញ​លក់​នេះ​ មាន​ន័យ​ថា F-150 អគ្គិសនី នឹង​ចេញ​លក់​ក្រោយ​​ភីកអាប់​អគ្គិសនី​ផ្សេង​ទៀត​របស់​គូ​ប្រជែង Ford។ ក្នុង​នោះ​មាន​ Cybertruck របស់ Tesla និង Hummer របស់ General Motors ដែល​​រំពឹង​ថា​ចេញ​លក់​នា​ចុង​ឆ្នាំ ២០២១។ ក្រុមហ៊ុន​​រថយន្ត​អគ្គិសនី​ថ្មីថ្មោង Rivian ក៏​មាន​គោលដៅ​ថា​បញ្ចេញ​លក់​រថយន្ត​ភីកអាប់​អគ្គិសនី​ដំបូង​របស់​ខ្លួន​នា​ដើម​ឆ្នាំ ២០២១ ផង​ដែរ ៕…

    ទីក្រុងម៉ាស៊ីន
    Mercedes-Maybach S 650 Night Edition តម្លៃមិនធម្មតាមានតែ ១៥គ្រឿងគត់ប៉ុណ្តោះក្នុងលោក

    Mercedes-Maybach S 650 Night Edition តម្លៃមិនធម្មតាមានតែ ១៥គ្រឿងគត់ប៉ុណ្តោះក្នុងលោក

      Mercedes-Maybach S 650 Night Edition ខុសពី Mercedes-Maybach  S 650 ធម្មតា ដោយបន្ថែមការតុបតែងពណ៌ខ្មៅ និង Carbon Fiber ​។ ផ្នែកខាងក្រៅ វាមានតួខ្លួនពណ៌ខ្មៅ ហៅថា Obsidian Black ខណៈកាប៊ីនខាងក្នុងបំពាក់ស្បែក Nappa ពណ៌ប៉សឺឡែន និងខ្មៅ។ ក្រុមហ៊ុន Mercedes-Maybach បានបញ្ចេញរថយន្តថ្មី ហៅថា S 650 Night Edition ដើម្បីប្រជែងជាមួយនឹងរថយន្ត Bentley…

    ទីក្រុងម៉ាស៊ីន
    មកដឹង មូលហេតុដែលគេនិយមលេងរថយន្ត​បំពាក់​ស៊ី​ម៉ាំងភ្លោះ

    មកដឹង មូលហេតុដែលគេនិយមលេងរថយន្ត​បំពាក់​ស៊ី​ម៉ាំងភ្លោះ

      ចំពោះ​រថយន្ត​ដែល​មាន​បំពង់​ស៊ី​ម៉ាំង ២ វា​មាន​ទុយោ​សម្រាប់​នាំ​ផ្សែង​ចេញ​ចំនួន ២ កន្លែង ដោយ​ចំណុច​នេះ​វា​មាន​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​បើ​ប្រៀប​ធៀប​ទៅ​នឹង​​បំពង់​ស៊ី​ម៉ាំង ១ ដូច​ខាង​ក្រោម៖   គុណសម្បត្តិ៖ មិន​សូវ​ស៊ី​សាំង៖ ម៉ាស៊ីន​រត់​ដោយ​មាន​​បំពង់​ស៊ី​ម៉ាំង ២ ធ្វើ​ការ​បាន​ល្អ​ជាង​បំពង់​ស៊ី​ម៉ាំង ១ ដោយ​សារ​វា​កាត់​បន្ថយ​សម្ពាធ​បាន​លឿន​ព្រោះ​ផ្សែង​មាន​ច្រក ២ ដើម្បី​ចេញ។ ដូច្នេះ​វា​ធ្វើ​ឲ្យ​ម៉ាស៊ីន​មិន​សូវ​ប្រឹង​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​វា​ស៊ី​សាំង​តិច​ជាង​រថយន្ត​ ដែល​ប្រើ​បំពង់​ស៊ី​ម៉ាំង ១។ មាន​កម្លាំង​ខ្លាំង ៖ ដោយ​សារ​តែ​ផ្សែង​ត្រូវ​បាន​យក​ចេញ​បាន​លឿន​ជាង​ក្នុង​ម៉ាស៊ីន​រថយន្ត​ ដែល​ប្រើ​​បំពង់​ស៊ី​ម៉ាំង ២ នោះ​អានុភាព​នៃ​ម៉ាស៊ីន​រថយន្ត​ក៏​កើន​ទៅ​តាម​ហ្នឹង​ដែរ។ កម្លាំង​សេះ​ក្នុង​ម៉ាស៊ីន​រថយន្ត​ដែល​ប្រើ​បំពង់​ស៊ី​ម៉ាំង២ ខ្លាំង​ជាង​​បំពង់​ស៊ី​ម៉ាំង ១ ដល់​ទៅ ២០​ភាគរយ​ឯណោះ។…

    ទីក្រុងម៉ាស៊ីន
    Land Rover Defender ស៊េរីឆ្នាំ២០២០ ចេញលក់សារជាថ្មីនៅលើទីផ្សារអាមេរិក បន្ទាប់ពីបាត់មុខអស់រយៈពេល ២៣ឆ្នាំ

    Land Rover Defender ស៊េរីឆ្នាំ២០២០ ចេញលក់សារជាថ្មីនៅលើទីផ្សារអាមេរិក បន្ទាប់ពីបាត់មុខអស់រយៈពេល ២៣ឆ្នាំ

    រថយន្ត Land Rover Defender ស៊េរីឆ្នាំ២០២០ បានចេញលក់សារជាថ្មីនៅលើទីផ្សារសហរដ្ឋអាមេរិកជាផ្លូវការ បន្ទាប់ពីបាត់មុខអស់រយៈពេល ២៣ឆ្នាំ។ រថយន្ត Land Rover Defender 110 (ទ្វារ៥) មានតម្លៃចាប់ពី 49,900 ដុល្លារ ខណៈ Defender 90 ដែលមានតែទ្វារ៣ នឹងចេញលក់នាពេលក្រោយ។ SUV នេះបំពាក់គ្រោងឆ្អឹងអាលុយមីញ៉ូមសុទ្ធ D7x ដែលអះអាងថា ជាគ្រោងឆ្អឹងដ៏រឹងមាំបំផុតរបស់ក្រុមហ៊ុន Land Rover ហើយរឹងមាំជាងគ្រោងឆ្អឹង body-on-frame ដល់ទៅ ៣ដងឯណោះ។ Defender 110…

    ទីក្រុងម៉ាស៊ីន
    គ្រាន់តែ Option ទ្បានភីកអាប់ Tesla Cybertruck មួយនេះ ធ្វើឲ្យអតិថិជនពេញចិត្តស្តូក

    គ្រាន់តែ Option ទ្បានភីកអាប់ Tesla Cybertruck មួយនេះ ធ្វើឲ្យអតិថិជនពេញចិត្តស្តូក

    អ្នកបញ្ជាទិញរថយន្តភីគអាប់អគ្គិសនី Tesla Cybertruck ភាគច្រើន បានចំណាយលុយថែមលើសតម្លៃដើមរបស់រថយន្ត តម្លៃជ្រើសរើសយក Option ដ៏ពិសេសមួយ។​ Option ដែលអតិថិជនភាគច្រើនចង់បាននេះ គឺមានមុខងារ Full Self-Driving ដែលអនុញ្ញាតឲ្យរថយន្តអាចបើកបរដោយស្វ័យប្រវត្តិបាន។ គួរឲ្យដឹងថា រថយន្ត Tesla Cybertruck ប្រភេទ Single Motor (Base Model) មានតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ។ ប៉ុន្តែអតិថិជនភាគច្រើន បានថែមលុយខ្ទង់ ៧ ០០០ដុល្លារទៀត សម្រាប់ Option មួយនេះ។ ក្រៅពីប្រភេទ Single…

    ទីក្រុងម៉ាស៊ីន
    ពីក្រុមហ៊ុនត្រាក់ទ័រកសិកម្ម ប្រែក្លាយជារថយន្តស្ពតលំដាប់កំពូលម៉ាក Lamborghini

    ពីក្រុមហ៊ុនត្រាក់ទ័រកសិកម្ម ប្រែក្លាយជារថយន្តស្ពតលំដាប់កំពូលម៉ាក Lamborghini

    រថយន្តម៉ាក Lamborghiniបានចាប់កំណើតឡើងនៅក្រោមស្នាដៃផលិតរបស់លោក Ferruccio Lamborghini នៅក្នុងឆ្នាំ ១៩១៦ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ ។ ក្រុមហ៊ុនរបស់លោក Ferruccio Lamborghini​ មានឈ្មោះថា Lamborghini ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Bologna ប្រទេសអ៊ីតាលី ។ ក្រុមហ៊ុននេះដំបូល ជាក្រុមហ៊ុនបង្កើតត្រាក់ទ័រកសិកម្ម  ដោយសារតែភាពរីកចំរើនខ្លាំង ក្រោយមកលោកបានពង្រីកទៅជាការបណ្តាក់ទុនផលិតគ្រឿងអេឡិចត្រូនិកផ្សេងៗ រហូតឈានដល់ការផលិតរថយន្តស្ពតដែលមានតម្លៃថ្លៃ ។   មូលហេតុដែលធ្វើឲ្យលោក Ferruccio Lamborghini ជំរុញចិត្តបង្កើតរថយន្តម៉ាក Lamborghini  គឺលោកបានទិញរថយន្តដែលមានតម្លៃថ្លៃ គឺរថយន្តម៉ាក Ferrari ដែលជារថយន្ត ដែលគាត់ស្រលាញ់ចូលចិត្តបំផុត ប៉ុន្តែដោយសារតែឡានម៉ាក…

    ចំណេះដឹង និងគន្លឹះ
    តិចនិច ៥ ចំណុចថែទាំម៉ាស៊ីនរថយន្ដ សម្រាប់អ្នកចេះជិះទ្បានដំបូង

    តិចនិច ៥ ចំណុចថែទាំម៉ាស៊ីនរថយន្ដ សម្រាប់អ្នកចេះជិះទ្បានដំបូង

    រាល់ការចេញដំណើរទីជិត ឬឆ្ងាយ អ្នកតែងតែត្រួតពិនិត្យរថយន្តជាមុនសិន ថាមានបញ្ហាអ្វីអាចកើតទ្បើងពេលធ្វើដំណើរ។ អ្វីដែលសំខាន់នោះគឺ បញ្ហាម៉ាស៊ីនរថយន្ដប្រាកដណាស់រឿងមួយដែលឈឺក្បាលសម្រាប់អ្នកទើបនឹងមានទ្បានជិះ ឬជាពិសេសស្រ្តីៗ ដែលពួកគាត់មិនសូវចាប់អារម្មណ៍ ពេលខ្លះម៉ាស៊ីនកើតមានបញ្ហា ត្រូវចូលជាងញឹកញយ  ។ ខណៈនេះដែរយើងនឹងនាំអ្នកទៅដឹងវិធីសាស្រ្ដខ្លីៗ ងាយៗ ទាំង ៥ ខាងក្រោម ដែលជួយឲ្យអ្នកថែទាំម៉ាស៊ីនរបស់អ្នក  និងចំនុចត្រូវយល់ដឹង៖   ១. ត្រួត​ពិនិត្យ​សម្ពាធ​ខ្យល់កង់​រថយន្ត រាល់ការចេញដំណើរទីជិតឆ្ងាយ អ្នកតែងតែត្រួតពិនិត្យរថយន្តជាមុនសិន ថាមានបញ្ហាអ្វីអាចកើតទ្បើងពេលធ្វើដំណើរ។ អ្វីដែលសំខាន់នោះគឺសម្ពាធ​ខ្យល់​កង់​រថយន្ត​របស់​អ្នក​ធូរ​ខ្លាំង ឬតឹងខ្លាំងដែរ ឬទេ? កាលណាសម្ពាធ​ខ្យល់​កង់រថយន្តធូរខ្លាំង កម្លាំង​វិល​នៃ​កង់​នឹង​កាន់​តែតឹង ធ្វើឲ្យម៉ាស៊ីនប្រឹងខ្លាំង​​ ជាហេតុ​នាំ​ឲ្យ​រថយន្ត​របស់​អ្នក​ស៊ីសាំងខ្លាំង។   តែបើសម្ពាធ​ខ្យល់​កង់តឺងខ្លាំង នៅពេលជិះផ្លូវឆ្ងាយ ឬចតហាលថ្ងៃ…