Breaking News :

nothing found
  1. Home
  2. គំនិតអាជីវកម្ម

Category: គំនិតអាជីវកម្ម

    គំនិតអាជីវកម្ម
    Sahil Mehta វ័យត្រឹម២៥ឆ្នាំ ប្រើយុទ្ធសាស្រ្តចំនួន ៤ក្នុងការវិនិយោគទៅក្នុងវិស័យអចលនទ្រព្យ ចំណេញរាប់លានដុល្លារ

    Sahil Mehta វ័យត្រឹម២៥ឆ្នាំ ប្រើយុទ្ធសាស្រ្តចំនួន ៤ក្នុងការវិនិយោគទៅក្នុងវិស័យអចលនទ្រព្យ ចំណេញរាប់លានដុល្លារ

    លោក Sahil Mehta ក៏បានបន្តធ្វើការនៅក្នុងវិស័យអចលនទ្រព្យជាបន្តបន្ទាប់ ជាហេតុដែលធ្វើឱ្យគាត់បានក្តោបក្តាប់អចលនទ្រព្យចំនួនប្រាំក្នុងដៃ ដែលអាចរកចំណូលបានរហូតដល់ ៥១៥,០០០ ដុល្លាក្នុងមួយឆ្នាំ នឹងមានតម្លៃអចលនទ្រព្យផ្សេងទៀតក្នុងដៃដែលមានតម្លៃសរុបខ្ទង់ ៩.៤លានដុល្លារឯណោះ។ បើយោងទៅតាមសារពត៍មាន CNBC លោកបាននិយាយថា “វាគឺជាអារម្មណ៍មួយដែលមិនគួរឱ្យជឿ មិនមែនព្រោះតែចំនួនលុយទេ ប៉ុន្តែគឺជាអារម្មណ៍មួយនៃការសម្រេចបាន” លោកក៏បានបន្តថានឹងចែករំលែកយុទ្ធសាស្រ្តចំនួន៤ក្នុងការវិនិយោគទៅក្នុងវិស័យអចលនទ្រព្យនេះជូនផងដែរ។ ១ ជ្រើសរើសផ្លូវដែរត្រឹមត្រូវបំផុតមួយសម្រាប់ខ្លួនឯង យើងទាំងអស់គ្នាធ្លាប់ដឹងហើយថានៅក្នុងវិស័យអចលនទ្រព្យនេះមានច្រើនជម្រើសដែរអ្នកត្រូវជ្រើសថាត្រូវវិនិយោគទៅកាន់ផ្នែកណាមួយរួមមាន: ផ្ទះ អាគារពាណិជ្ជកម្ម ខុនដូ និងដី ជាដើម។ ដូច្នេះហើយអ្នកត្រូវជ្រើសរើសគោលដៅមួយឱ្យច្បាស់់លាស់មួយក្នុងការវិនិយោគទៅលើវា ដោយផ្អែកទៅលើដំណាក់កាលនឹងរៀបចំផែនការជាមុនសិន។ បន្ទាប់មកត្រូវជ្រើសរើសអចលនទ្រព្យ ដែលអ្នកគិតថាល្អហើយត្រូវគិតទៅលើទីតាំងនឹងហិរញ្ញវត្ថុរបស់អ្នកបច្ចុប្បន្ន ចំណងហានិភ័យ បទពិសោធន៍ បរិមាណដែលអ្នកចង់ចូលរួម។ ២ ធ្វើគណនេយ្យលំហូសាច់ប្រាក់ បន្ទាប់ពីបានជ្រើសរើសផ្នែកណាមួយហើយ…

    គំនិតអាជីវកម្ម
    ៥ ចំនុច​ដែល​យើង​គួរ​ចាប់​ផ្តើម​អា​ជីវ​កម្មលើ ​​ONLINE​ ក្នុងឆ្នាំ២០២០នេះ!

    ៥ ចំនុច​ដែល​យើង​គួរ​ចាប់​ផ្តើម​អា​ជីវ​កម្មលើ ​​ONLINE​ ក្នុងឆ្នាំ២០២០នេះ!

    ក្នុងសម័យនេះ ស្ទើរអាជីវកម្ម​មួយចំនួនធំកំពុង​ពង្រីក​ខ្លួន វិឌ្ឍន៍ចូលទៅក្នុងអន​ឡាញ ដើម្បីឆ្លើយតបនឹងតំរូវការរបស់អតិថិជន។ អ្នកប្រើប្រាស់Online មានការ​កើនឡើង​យ៉ាងគំហុក ម្យ៉ាងទៀតមនុស្សម្នាក់ៗក៏គ្មានពេលគ្រប់គ្រាន់ចេញទៅក្រៅដូចពីមុនដោយសារបញ្ហាជំងឹឆ្លងកូវីដ១៩ ដែលតំរូវឲ្យពូកគេប្រុងប្រយ័ត្ន និងបារម្ភពីសុខភាព ដូចនេះម្នាក់ៗ បានឆ្លៀតឱកាស​ទាញយក​ផលចំនេញរៀងៗខ្លួន ក្នុងវិស័យនេះ។ យើង​ឃើញថា ការលក់​ផលិតផល​តាម​អន​ឡាញ កំពុងមាន​សន្ទុះ​យ៉ាងខ្លាំង​គួរឱ្យកត់សំគាល់ ដែល​ភាគច្រើន​មាន សិស្ស និស្សិត អ្នកធ្វើការ អ្នករកស៊ី បាននិងកំពុង​ឆ្លៀត​ពេលទំនេរ​របស់ខ្លួន​ដើម្បី​បង្កើន​ចំណូល​បន្ថែម ។ ការ​ចាប់ផ្តើម​លើអាជីវកម្ម​តាមរយៈ​ Online នេះ បានផ្តល់ផលចំនេញយ៉ាងច្រើន និងមានប្រសិទ្ធភាពខ្លាំងចំគោលដៅលឿនរហ័ស ដែលនេះជាមូលហេតុដែលអ្នកគួរចាប់ផ្តើមអាជីវកម្មលើ Online ៖ 1.ចំណាយ​ទុន​តិច ៖ អ្នករកស៊ី​អន​ឡាញ​ជាច្រើន​បាន​ចំ​នាយទុន​តិចតួច​បំផុត​សម្រាប់​ការទិញ​ផលិតផល​ដាក់​ក្នុង​ស្តុក​ដើម្បី​លក់​នៅលើ​អន​ឡាញ រីឯ​អ្នក​ខ្លះទៀត​ទៅ​ចរចារ​ជាមួយ​ម្ចាស់​អាជីវកម្មផ្សេងៗដើម្បី​យក​ឥ​វ៉ាន់​របស់គេ​យកទៅលក់​បន្ត ដោយ​មិនចាំបាច់​ទិញ​ស្តុក​ឡើយ…

    គំនិតអាជីវកម្ម
    ចំណុចស្លាប់រស់ មុនពេលសំរេចចិត្តចេញរកស៊ី

    ចំណុចស្លាប់រស់ មុនពេលសំរេចចិត្តចេញរកស៊ី

    ពីគំនិតទៅជារូបរាងមិនមែនងាយទេ ព្រោះអ្នកមានគំនិតភាគច្រើនតែងតែត្រឡប់ចូលគេងវិញ ដោយពុំបានក្រោកអនុវត្ត។ សម្រាប់មនុស្សភាគច្រើនមានតែគំនិតរកស៊ី តែខ្វះភាពក្លាហាន ខ្លាចរកស៊ីខាត។ ហើយខ្លះទៀតមានតែការស្រមើស្រមៃ ពុំបានសម្រួចគំនិត និង អនុវត្តដើម្បី ធ្វើតេស្តគំនិតរកស៊ីនោះឡើយ។ មុនឈានជើងប្រឡុកក្នុងការរកស៊ីអ្នកគួរតែស្វែងយល់នូវគន្លឹះសំខាន់ៗដែលនាំឲ្យការធ្វើជំនួញនោះទៅកាន់ភាពជោគជ័យ។​​ កត្តាទាំងបួននេះ​​ ជាជំហានដែលអ្នកចង់រកស៊ីថ្មីថ្មោងមួយចំនួនគួរធ្វើមុនសំរេចចិត្តចេញរកស៊ីជាលើកដំបូង៖ ១. ធ្វើផែនការយុទ្ធសាស្ដ្រ ៖ តើអ្នកចង់ឲ្យជំនួញរបស់អ្នកអាចចាប់ផ្តើមនៅពេលណា? ផលិតផល ឬ សេវាកម្មអ្វី? មានអ្វីថ្មីនិងល្អជាងមុន? ចង់ទទួលបានអ្វីខ្លះនៅរយៈពេល ៣ខែ ៦ខែ និង ១ឆ្នាំដំបូង? អ្នកណាជាអតិថិជនគោលដៅរបស់អ្នក? គួរធ្វើទីផ្សារបែបណាដើម្បីឲ្យអតិថិជនទិញផលិតផល ឬសេវាកម្មរបស់អ្នក? អ្នកណាខ្លះអាចចាប់អារម្មណ៍វិនិយោគលើជំនួញអ្នក? បើខ្វះលុយ អ្នកអាចរត់ទៅរកអ្នកណា? ២. រៀនធ្វើទីផ្សារ៖…

    គំនិតអាជីវកម្ម
    អានសៀវភៅទាំង ២ក្បាលនេះហើយធ្វើឲ្យយុវជនវ័យ ២៥ឆ្នាំម្នាក់អាចបង្កើតប្រាក់ចំណូលច្រើនម៉ឺនដុល្លារ

    អានសៀវភៅទាំង ២ក្បាលនេះហើយធ្វើឲ្យយុវជនវ័យ ២៥ឆ្នាំម្នាក់អាចបង្កើតប្រាក់ចំណូលច្រើនម៉ឺនដុល្លារ

    លោក Alex Sanchez រកបានចំណូលច្រើនជាង ២៣០,០០០$ កាលពីឆ្នាំទៅតាមរយៈការងាររបស់លោក ដែលលោកធ្វើការ៦០ម៉ោងក្នុង១សប្ដាហ៍។ បន្ថែមពីប្រាក់ខែគោលរបស់លោក ១២០,០០០$ និងប្រាក់ថែមម៉ោង ១០,០០០$ ទៀតនោះ លោកបានអាចរកបានច្រើនជាង ២០០,០០០$ នៅក្នុង១ឆ្នាំៗ។ លោក Alex Sanchez មានក្ដីស្រមៃចង់ក្លាយជាសេដ្ឋីត្រឹមអាយុ៣០ឆ្នាំ។ នៅក្នុងវ័យ២៥ឆ្នាំ លោកបានគ្រប់គ្រងអចលនវត្ថុចំនួន៥ ដើម្បីជួល និងលក់។ លោកបាននិយាយថា សៀវ​ភៅស្ដីពីហិរញ្ញវត្ថុចំនួនពីរក្បាលបានជួយលោកយ៉ាងច្រើនមកដល់សព្វថ្ងៃនេះ ឲ្យចាប់ផ្ដើមគិតគូរពីសេរីភាពរហិវញ្ញវត្ថុ។   សៀវភៅទី១៖ “Rich Dad Poor Dad” និពន្ធដោយលោក Robert Kiyosaki…

    គំនិតអាជីវកម្ម
    ក្បួនរកស៊ី ៣ចំនុច របស់ JOE FRANKLIN កើបលុយបានរាប់ម៉ឺនដុល្លារ

    ក្បួនរកស៊ី ៣ចំនុច របស់ JOE FRANKLIN កើបលុយបានរាប់ម៉ឺនដុល្លារ

    អ្នកជំនួញវ័យក្មេង Joe Franklin​ ចេះធ្វើជំនួញតាំងពីអាយុ ១២ ឆ្នាំ​មកម្ល៉េះ ដោយមានទុនដំបូង ៣៩៥ ដុល្លារ បានមកពីកាដូថ្ងៃខួបកំណើត។ កាលនោះ យុវជនរូបនេះ បានដើរប្រមូលទិញស្បែកជើងប៉ាតាម៉ាក់ល្បីៗ តាមធនធានដែលមានក្នុងដៃ រួចយកទៅលក់បន្ដក្នុងតម្លៃខ្ពស់ដើម្បីទទួលបានប្រាក់ចំណេញ។ បច្ចុប្បន្ន Franklin មានអាយុត្រឹម ១៧ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្ដែគេអាចរកប្រាក់ចំណូលបានដល់ទៅជាង ២ ម៉ឺន ក្នុងមួយសប្ដាហ៍ និងរាប់ម៉ឺនដុល្លារក្នុងមួយខែៗ ពីការទិញលក់ ស្បែកជើង ថែមទាំងអភិវឌ្ឍន៍ខ្លួនទៅជាអ្នករចនាម៉ូតស្បែកជើងទៀតផង។ មែនទែនទៅយុវជនរូបនេះ ក៏បានបង្ហើបប្រាប់ពីក្បួនរកស៊ីមួយចំនួនរបស់លោកសម្រាប់ទុកជាស្ពានដល់សហគ្រិនថ្មីថ្មោងអាចយកទៅប្រើប្រាស់ និងរៀនសូត្របន្ដ។ ១. ភាពច្នៃប្រឌិត បើចាប់ផ្ដើមដំបូងគ្រាន់តែទិញ…

    គំនិតអាជីវកម្ម
    ៦ ជំហានការរៀបចំកំណត់ទីផ្សារគោលដៅអាជីវកម្មរបស់អ្នក

    ៦ ជំហានការរៀបចំកំណត់ទីផ្សារគោលដៅអាជីវកម្មរបស់អ្នក

    មធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុតដើម្បីធានាថាក្រុមហ៊ុនរបស់អ្នកស្ថិតនៅជួរមុខនៅក្នុងទីផ្សារ គឺត្រូវធានាថាអ្នកបានកំណត់និងជ្រើសរើសយកអតិថិជនគោលដៅដ៏ត្រឹមត្រូវ។ ជារឿយៗ ការធ្វើអាជីវកម្មអាចនឹងមានកំហុសដោយគ្រាន់តែផ្តោតលើមនុស្សដែលចាប់អារម្មណ៍នឹងអាជីវកម្ម ដូចនេះដើម្បីជួយអ្នកឱ្យយល់ច្បាស់ពីរបៀបកំណត់ទីផ្សារគោលដៅឲ្យបានល្អ អ្នកអាចយល់ដឹងពីជំហានទាំង៧ខាងក្រោមនេះ ដែលត្រូវបានប្រើជាទូទៅនៅក្នុងវិស័យជំនួញ៖   ១. កំណត់អត្តសញ្ញាណអតិថិជនរបស់អ្នក ជំហានដំបូងក្នុងការកំណត់ទីផ្សារគោលដៅរបស់អ្នក គឺត្រូវស្វែងយល់ថាតើអ្នកណាអាចជាអតិថិជនគោលដៅពិតប្រាកដរបស់អ្នក និងអ្វីដែលអតិថិជនកំពុងចាប់អារម្មណ៍ រួមជាមួយមូលហេតុដែលពួកគេនៅតែបន្តគាំទ្រអាជីវកម្មរបស់អ្នក។ នៅពេលអ្នកពិនិត្យ​តួលេខ អ្នកអាចប្រាកដចិត្ដថា អ្នកគួរតែយកចិត្តទុកដាក់ចំពោះអតិថិជនប្រភេទណាដែលអាចបង្កើតប្រាក់ចំណូលសម្រាប់អាជីវកម្មអ្នក និងផលិតផលនិងសេវាកម្មអ្វីដែលពួកគេពេញចិត្ត នេះហើយ នឹងជួយអ្នកឱ្យយល់ពីរបៀបផ្តល់សេវាកម្មដល់អតិថិជននាពេលបច្ចុប្បន្ន។   ២. ត្រៀមខ្លួន និងដឹងពីការប្រកួតប្រជែងរបស់អ្នក អ្នកត្រូវតែឆ្លៀតពេលដើម្បីវិភាគពីដៃគូប្រកួតប្រជែងអោយបានហ្មត់ចត់។ ព្រោះវាជាការរំខានក្នុងការចំណាយពេលច្រើនពីដៃគូប្រកួតប្រជែង ប៉ុន្តែវាជាការសំខាន់ណាស់ដែលត្រូវដឹងថាតើនរណាខ្លះកំពុងប្រកួតប្រជែងលើអាជីវកម្មរបស់អ្នក? តើក្រុមហ៊ុនណាខ្លះដែលលួចអតិថិជនពីអ្នក? ហើយហេតុអ្វី? ការសួរនិងឆ្លើយសំណួរនេះ នឹងជួយអ្នកឱ្យចង្អុលបង្ហាញពីកន្លែងនិងវិធីដែលអ្នកគួរទាក់ទងអតិថិជនរបស់អ្នក។   ៣. ពិនិត្យផលិតផល និងសេវាកម្មឡើងវិញម្តងទៀត…

    គំនិតអាជីវកម្ម
    ពីជីវិភាពក្រខ្សត់ លោក Ritesh Agarwal ច្នៃប្រឌិតទេពកោសល្យខ្លួន រហូតក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុត

    ពីជីវិភាពក្រខ្សត់ លោក Ritesh Agarwal ច្នៃប្រឌិតទេពកោសល្យខ្លួន រហូតក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុត

    លោក Ritesh agarwal គឺជាមហាសេដ្ឋីវ័យក្មេងម្នាក់ដែលមានដើមកំណើតមកពីគ្រួសារក្រីក្រក្នុងតំបន់មួយនៅប្រទេសឥណ្ឌា។ មហាសេដ្ឋីវ័យក្មេងរូបនេះបាននិយាយថា មិនខ្វល់ថាអ្នកជានរណា មកពីណា ឲ្យតែមានការខិតខំប្រឹងប្រែង ចេះប្រើប្រាស់ និងច្នៃប្រឌិតទេពកោសល្យដែលខ្លួនមាន នោះអ្នកនឹងអាចកែប្រែជោគវាសនារបស់អ្នកឲ្យមានភាពល្អប្រសើរជាងមុនបាន។ ក្នុងកំឡុងពេលដែលលោកមានអាយុ ១៧ ឆ្នាំ ដែលមានជីវភាពគ្រួសារមានភាពលំបាកលំបិន ជាហេតុធ្វើអោយលោកមិនមានឱកាសបានចូលរៀននៅសាកលវិទ្យាល័យដូចក្មេងដទៃទ្បើយ ហើយលោកក៏គ្មានការងារ និងគោលដៅច្បាស់លាស់នៅក្នុងជីវិតនោះដែរ។ ជាងនេះទៅទៀត លោកថែមទាំងត្រូវម្ចាស់ផ្ទះជួលបណ្ដេញចេញព្រោះគ្មានលុយបង់។ មូលហេតុដែលលោកបានទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ក៏ព្រោះតែលោកមានភាពក្លាហាន និងចេះប្រើប្រាស់ឱកាសដែលមាននៅនឹងមុខ ពោលនៅពេលដែលលោកអស់សង្ឃឹមក្នុងជីវិត លោកបានសង្កេតឃើញថា សណ្ឋាគារមួយដែលនៅក្បែរកន្លែងដែលលោកធ្លាប់រស់នៅ ហាក់ដូចជាមើលទៅមានភាពប្រណិត តែបែរជាគ្មានភ្ងៀវចូលស្នាក់នៅ ដូច្នេះលោកក៏ហ៊ានប្រថុយ និងសន្យាជាមួយម្ចាស់សណ្ឋាគារនោះថា លោកនឹងផ្លាស់ប្ដូរសណ្ឋាគារនេះ ហើយធ្វើឲ្យមានភ្ងៀវចេញចូលឥតដាច់។ ភាពប៉ិនប្រសប់ និងច្នៃប្រឌិតពីកំណើតបានធ្វើឲ្យលោកមានគំនិតផ្លាស់ប្ដូរសណ្ឋាគារមួយនេះទៅជាសណ្ឋាគារថ្មីដោយចាប់ផ្ដើមពីការដូអំពូលភ្លើងឲ្យភ្លឺទាក់ទាញ ដាក់ស៊ុមរូបគំនូរប្លែកៗ…