Breaking News :

nothing found
  1. Home
  2. ជីវិត និងសង្គម

Category: អាជីវកម្ម

    ជីវិត និងសង្គម
    ខេត្តកោះកុង ទទួលបានការបោះទុនអភិវឌ្ឍន៍ទីក្រុងទំនើបឆ្លាតវៃតម្លៃ ៦០០ពាន់លានដុល្លារ

    ខេត្តកោះកុង ទទួលបានការបោះទុនអភិវឌ្ឍន៍ទីក្រុងទំនើបឆ្លាតវៃតម្លៃ ៦០០ពាន់លានដុល្លារ

    លោក ដេននីស កូកូវីច ប្រធានក្រុមហ៊ុន BilderBerg Investment Group ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះនាសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងក្រុងភ្នំពេញ បានគូសបញ្ជាក់ថា៖ “កម្ពុជាជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានបើកទូលាយ សម្រាប់អ្នកវិនិយោគក្នុង និងក្រៅស្រុក ដែលនេះគឺជាកត្តាចម្បង ធ្វើឱ្យក្រុមហ៊ុនលោកសម្រេចចិត្តប្រកាសពីគម្រោងវិនិយោគមួយនេះឡើង។ លោក ដេននីស កូកូវីច បានបន្តថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិ និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ។ ក្នុងគម្រោង «អនាគត» របស់លោកផ្ទាល់ គឺផ្តោតលើការអភិវឌ្ឍយ៉ាងពេញទំហឹង លើវិស័យធំបី៖ មានវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម។…

    គំនិតអាជីវកម្ម
    ៥ ចំនុច​ដែល​យើង​គួរ​ចាប់​ផ្តើម​អា​ជីវ​កម្មលើ ​​ONLINE​ ក្នុងឆ្នាំ២០២០នេះ!

    ៥ ចំនុច​ដែល​យើង​គួរ​ចាប់​ផ្តើម​អា​ជីវ​កម្មលើ ​​ONLINE​ ក្នុងឆ្នាំ២០២០នេះ!

    ក្នុងសម័យនេះ ស្ទើរអាជីវកម្ម​មួយចំនួនធំកំពុង​ពង្រីក​ខ្លួន វិឌ្ឍន៍ចូលទៅក្នុងអន​ឡាញ ដើម្បីឆ្លើយតបនឹងតំរូវការរបស់អតិថិជន។ អ្នកប្រើប្រាស់Online មានការ​កើនឡើង​យ៉ាងគំហុក ម្យ៉ាងទៀតមនុស្សម្នាក់ៗក៏គ្មានពេលគ្រប់គ្រាន់ចេញទៅក្រៅដូចពីមុនដោយសារបញ្ហាជំងឹឆ្លងកូវីដ១៩ ដែលតំរូវឲ្យពូកគេប្រុងប្រយ័ត្ន និងបារម្ភពីសុខភាព ដូចនេះម្នាក់ៗ បានឆ្លៀតឱកាស​ទាញយក​ផលចំនេញរៀងៗខ្លួន ក្នុងវិស័យនេះ។ យើង​ឃើញថា ការលក់​ផលិតផល​តាម​អន​ឡាញ កំពុងមាន​សន្ទុះ​យ៉ាងខ្លាំង​គួរឱ្យកត់សំគាល់ ដែល​ភាគច្រើន​មាន សិស្ស និស្សិត អ្នកធ្វើការ អ្នករកស៊ី បាននិងកំពុង​ឆ្លៀត​ពេលទំនេរ​របស់ខ្លួន​ដើម្បី​បង្កើន​ចំណូល​បន្ថែម ។ ការ​ចាប់ផ្តើម​លើអាជីវកម្ម​តាមរយៈ​ Online នេះ បានផ្តល់ផលចំនេញយ៉ាងច្រើន និងមានប្រសិទ្ធភាពខ្លាំងចំគោលដៅលឿនរហ័ស ដែលនេះជាមូលហេតុដែលអ្នកគួរចាប់ផ្តើមអាជីវកម្មលើ Online ៖ 1.ចំណាយ​ទុន​តិច ៖ អ្នករកស៊ី​អន​ឡាញ​ជាច្រើន​បាន​ចំ​នាយទុន​តិចតួច​បំផុត​សម្រាប់​ការទិញ​ផលិតផល​ដាក់​ក្នុង​ស្តុក​ដើម្បី​លក់​នៅលើ​អន​ឡាញ រីឯ​អ្នក​ខ្លះទៀត​ទៅ​ចរចារ​ជាមួយ​ម្ចាស់​អាជីវកម្មផ្សេងៗដើម្បី​យក​ឥ​វ៉ាន់​របស់គេ​យកទៅលក់​បន្ត ដោយ​មិនចាំបាច់​ទិញ​ស្តុក​ឡើយ…

    គំនិតអាជីវកម្ម
    ចំណុចស្លាប់រស់ មុនពេលសំរេចចិត្តចេញរកស៊ី

    ចំណុចស្លាប់រស់ មុនពេលសំរេចចិត្តចេញរកស៊ី

    ពីគំនិតទៅជារូបរាងមិនមែនងាយទេ ព្រោះអ្នកមានគំនិតភាគច្រើនតែងតែត្រឡប់ចូលគេងវិញ ដោយពុំបានក្រោកអនុវត្ត។ សម្រាប់មនុស្សភាគច្រើនមានតែគំនិតរកស៊ី តែខ្វះភាពក្លាហាន ខ្លាចរកស៊ីខាត។ ហើយខ្លះទៀតមានតែការស្រមើស្រមៃ ពុំបានសម្រួចគំនិត និង អនុវត្តដើម្បី ធ្វើតេស្តគំនិតរកស៊ីនោះឡើយ។ មុនឈានជើងប្រឡុកក្នុងការរកស៊ីអ្នកគួរតែស្វែងយល់នូវគន្លឹះសំខាន់ៗដែលនាំឲ្យការធ្វើជំនួញនោះទៅកាន់ភាពជោគជ័យ។​​ កត្តាទាំងបួននេះ​​ ជាជំហានដែលអ្នកចង់រកស៊ីថ្មីថ្មោងមួយចំនួនគួរធ្វើមុនសំរេចចិត្តចេញរកស៊ីជាលើកដំបូង៖ ១. ធ្វើផែនការយុទ្ធសាស្ដ្រ ៖ តើអ្នកចង់ឲ្យជំនួញរបស់អ្នកអាចចាប់ផ្តើមនៅពេលណា? ផលិតផល ឬ សេវាកម្មអ្វី? មានអ្វីថ្មីនិងល្អជាងមុន? ចង់ទទួលបានអ្វីខ្លះនៅរយៈពេល ៣ខែ ៦ខែ និង ១ឆ្នាំដំបូង? អ្នកណាជាអតិថិជនគោលដៅរបស់អ្នក? គួរធ្វើទីផ្សារបែបណាដើម្បីឲ្យអតិថិជនទិញផលិតផល ឬសេវាកម្មរបស់អ្នក? អ្នកណាខ្លះអាចចាប់អារម្មណ៍វិនិយោគលើជំនួញអ្នក? បើខ្វះលុយ អ្នកអាចរត់ទៅរកអ្នកណា? ២. រៀនធ្វើទីផ្សារ៖…

    គំនិតអាជីវកម្ម
    អានសៀវភៅទាំង ២ក្បាលនេះហើយធ្វើឲ្យយុវជនវ័យ ២៥ឆ្នាំម្នាក់អាចបង្កើតប្រាក់ចំណូលច្រើនម៉ឺនដុល្លារ

    អានសៀវភៅទាំង ២ក្បាលនេះហើយធ្វើឲ្យយុវជនវ័យ ២៥ឆ្នាំម្នាក់អាចបង្កើតប្រាក់ចំណូលច្រើនម៉ឺនដុល្លារ

    លោក Alex Sanchez រកបានចំណូលច្រើនជាង ២៣០,០០០$ កាលពីឆ្នាំទៅតាមរយៈការងាររបស់លោក ដែលលោកធ្វើការ៦០ម៉ោងក្នុង១សប្ដាហ៍។ បន្ថែមពីប្រាក់ខែគោលរបស់លោក ១២០,០០០$ និងប្រាក់ថែមម៉ោង ១០,០០០$ ទៀតនោះ លោកបានអាចរកបានច្រើនជាង ២០០,០០០$ នៅក្នុង១ឆ្នាំៗ។ លោក Alex Sanchez មានក្ដីស្រមៃចង់ក្លាយជាសេដ្ឋីត្រឹមអាយុ៣០ឆ្នាំ។ នៅក្នុងវ័យ២៥ឆ្នាំ លោកបានគ្រប់គ្រងអចលនវត្ថុចំនួន៥ ដើម្បីជួល និងលក់។ លោកបាននិយាយថា សៀវ​ភៅស្ដីពីហិរញ្ញវត្ថុចំនួនពីរក្បាលបានជួយលោកយ៉ាងច្រើនមកដល់សព្វថ្ងៃនេះ ឲ្យចាប់ផ្ដើមគិតគូរពីសេរីភាពរហិវញ្ញវត្ថុ។   សៀវភៅទី១៖ “Rich Dad Poor Dad” និពន្ធដោយលោក Robert Kiyosaki…

    គំនិតអាជីវកម្ម
    ក្បួនរកស៊ី ៣ចំនុច របស់ JOE FRANKLIN កើបលុយបានរាប់ម៉ឺនដុល្លារ

    ក្បួនរកស៊ី ៣ចំនុច របស់ JOE FRANKLIN កើបលុយបានរាប់ម៉ឺនដុល្លារ

    អ្នកជំនួញវ័យក្មេង Joe Franklin​ ចេះធ្វើជំនួញតាំងពីអាយុ ១២ ឆ្នាំ​មកម្ល៉េះ ដោយមានទុនដំបូង ៣៩៥ ដុល្លារ បានមកពីកាដូថ្ងៃខួបកំណើត។ កាលនោះ យុវជនរូបនេះ បានដើរប្រមូលទិញស្បែកជើងប៉ាតាម៉ាក់ល្បីៗ តាមធនធានដែលមានក្នុងដៃ រួចយកទៅលក់បន្ដក្នុងតម្លៃខ្ពស់ដើម្បីទទួលបានប្រាក់ចំណេញ។ បច្ចុប្បន្ន Franklin មានអាយុត្រឹម ១៧ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្ដែគេអាចរកប្រាក់ចំណូលបានដល់ទៅជាង ២ ម៉ឺន ក្នុងមួយសប្ដាហ៍ និងរាប់ម៉ឺនដុល្លារក្នុងមួយខែៗ ពីការទិញលក់ ស្បែកជើង ថែមទាំងអភិវឌ្ឍន៍ខ្លួនទៅជាអ្នករចនាម៉ូតស្បែកជើងទៀតផង។ មែនទែនទៅយុវជនរូបនេះ ក៏បានបង្ហើបប្រាប់ពីក្បួនរកស៊ីមួយចំនួនរបស់លោកសម្រាប់ទុកជាស្ពានដល់សហគ្រិនថ្មីថ្មោងអាចយកទៅប្រើប្រាស់ និងរៀនសូត្របន្ដ។ ១. ភាពច្នៃប្រឌិត បើចាប់ផ្ដើមដំបូងគ្រាន់តែទិញ…

    អត្ថបទពាណិជ្ជកម្ម
    លោកស្រីបាន សម្រស់ ជំនាញអចលនទ្រព្យ ចែកចំណេះដឹងខ្លីៗ ក្នុងការស្វែងរកទិញផ្ទះ

    លោកស្រីបាន សម្រស់ ជំនាញអចលនទ្រព្យ ចែកចំណេះដឹងខ្លីៗ ក្នុងការស្វែងរកទិញផ្ទះ

    ដោយសារសព្វថ្ងៃប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលធ្វើសេដ្ឋកិច្ចកម្ពុជាកំពុងឈានឆ្ពោះទៅមុខយ៉ាងលឿន ដែលធ្វើឲ្យគម្រោងដីឡូតិ៍ ខុនដូ និងផ្ទះបានរីកដុះដាលយ៉ាងខ្លាំង ចាប់ពីតំបន់ជាយក្រុង តំប​ន់ក្បែរតំបន់ទីប្រជុំជន  និងតាមបណ្តោយផ្លូវជាតិសំខាន់ៗជាដើម ។ ប៉ុន្តែសម្រាប់អ្នកដែលចង់ស្វែងរកទិញផ្ទះជាលើកដំបូង ជាពិសេសក្នុងគំរោងបុរីជាដើម អ្នកក៏ត្រូវពិនិត្យឲ្យបានច្បាស់ផងដែរលើប៉ុន្មានចំនុចនេះ ជៀសវាងមានបញ្ហានៅថ្ងៃក្រោយ  នូវពត៌មានក្លែងក្លាយដូចជាទីតាំងគម្រោងជិតតំបន់អភិវឌ្ឍន៍  គម្រោងផ្លូវ រោងចក្រ  ដែលធ្វើឱ្យអ្នកទិញមិនបានស្វែងរកពត៌មានពិតប្រាកដ ឆាប់ជឿទិញបានយ៉ាងងាយ  ។ ​ ដើម្បី​ជា​គន្លឹះ​ និងចែករំលែងចំណេះដឹងខ្លះៗសម្រាប់អ្នកទាំងអស់គ្នា​ក្នុងការសម្រេចចិត្តឱ្យបានល្អ​ក្នុងការទិញផ្ទះ លោកស្រី បាន សម្រស់ ដែលជាទីបឹក្សា និងជាជំនួយការផ្ទាល់របស់អគ្គនាយក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យមួយក្នុងប្រទេសកម្ពុជា បាន​ផ្តល់​បទ​សម្ភាសន៍​ខ្លីមួយ ដល់ខេមបូដេលីថា “អ្នកដែលចង់ទិញផ្ទះ  ​អាចមើលលើ ៥​ចំណុចនេះ ជៀសវាង​មានបញ្ហានៅថ្ងៃក្រោយ” ៖…

    គំនិតអាជីវកម្ម
    ៦ ជំហានការរៀបចំកំណត់ទីផ្សារគោលដៅអាជីវកម្មរបស់អ្នក

    ៦ ជំហានការរៀបចំកំណត់ទីផ្សារគោលដៅអាជីវកម្មរបស់អ្នក

    មធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុតដើម្បីធានាថាក្រុមហ៊ុនរបស់អ្នកស្ថិតនៅជួរមុខនៅក្នុងទីផ្សារ គឺត្រូវធានាថាអ្នកបានកំណត់និងជ្រើសរើសយកអតិថិជនគោលដៅដ៏ត្រឹមត្រូវ។ ជារឿយៗ ការធ្វើអាជីវកម្មអាចនឹងមានកំហុសដោយគ្រាន់តែផ្តោតលើមនុស្សដែលចាប់អារម្មណ៍នឹងអាជីវកម្ម ដូចនេះដើម្បីជួយអ្នកឱ្យយល់ច្បាស់ពីរបៀបកំណត់ទីផ្សារគោលដៅឲ្យបានល្អ អ្នកអាចយល់ដឹងពីជំហានទាំង៧ខាងក្រោមនេះ ដែលត្រូវបានប្រើជាទូទៅនៅក្នុងវិស័យជំនួញ៖   ១. កំណត់អត្តសញ្ញាណអតិថិជនរបស់អ្នក ជំហានដំបូងក្នុងការកំណត់ទីផ្សារគោលដៅរបស់អ្នក គឺត្រូវស្វែងយល់ថាតើអ្នកណាអាចជាអតិថិជនគោលដៅពិតប្រាកដរបស់អ្នក និងអ្វីដែលអតិថិជនកំពុងចាប់អារម្មណ៍ រួមជាមួយមូលហេតុដែលពួកគេនៅតែបន្តគាំទ្រអាជីវកម្មរបស់អ្នក។ នៅពេលអ្នកពិនិត្យ​តួលេខ អ្នកអាចប្រាកដចិត្ដថា អ្នកគួរតែយកចិត្តទុកដាក់ចំពោះអតិថិជនប្រភេទណាដែលអាចបង្កើតប្រាក់ចំណូលសម្រាប់អាជីវកម្មអ្នក និងផលិតផលនិងសេវាកម្មអ្វីដែលពួកគេពេញចិត្ត នេះហើយ នឹងជួយអ្នកឱ្យយល់ពីរបៀបផ្តល់សេវាកម្មដល់អតិថិជននាពេលបច្ចុប្បន្ន។   ២. ត្រៀមខ្លួន និងដឹងពីការប្រកួតប្រជែងរបស់អ្នក អ្នកត្រូវតែឆ្លៀតពេលដើម្បីវិភាគពីដៃគូប្រកួតប្រជែងអោយបានហ្មត់ចត់។ ព្រោះវាជាការរំខានក្នុងការចំណាយពេលច្រើនពីដៃគូប្រកួតប្រជែង ប៉ុន្តែវាជាការសំខាន់ណាស់ដែលត្រូវដឹងថាតើនរណាខ្លះកំពុងប្រកួតប្រជែងលើអាជីវកម្មរបស់អ្នក? តើក្រុមហ៊ុនណាខ្លះដែលលួចអតិថិជនពីអ្នក? ហើយហេតុអ្វី? ការសួរនិងឆ្លើយសំណួរនេះ នឹងជួយអ្នកឱ្យចង្អុលបង្ហាញពីកន្លែងនិងវិធីដែលអ្នកគួរទាក់ទងអតិថិជនរបស់អ្នក។   ៣. ពិនិត្យផលិតផល និងសេវាកម្មឡើងវិញម្តងទៀត…

    អាជីវកម្ម
    តើអ្នកណាជាអ្នកគ្រប់គ្រងក្រុមហ៊ុន Alibaba Group បន្ត បន្ទាប់ពីលោក Jack Ma ចូលនិវត្តន៍?

    តើអ្នកណាជាអ្នកគ្រប់គ្រងក្រុមហ៊ុន Alibaba Group បន្ត បន្ទាប់ពីលោក Jack Ma ចូលនិវត្តន៍?

    ក្រុមហ៊ុន Alibaba គឺជាក្រុមហ៊ុនពាណិជ្ជកម្មតាមអ៊ិនធឺណេតធំជាងគេបំផុតនៅលើពិភពលោក​ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៩៩ ដោយលោក Jack Ma ក្នុងប្រទេសចិន។ លោក Jack Ma គាត់គឺជាសហស្ថាបនិក និងជាអតីតប្រធាននាយកប្រតិបត្តិនៃ Alibaba Group ដែលបច្ចុប្បន្ន នាយកប្រតិបត្តិក្រុមហ៊ុនគឺលោក Daniel Zhang។ លោក Jack Ma នឹងនៅតែបន្តបម្រើការនៅលើក្រុមប្រឹក្សាភិបាលរបស់ Alibaba រហូតដល់កិច្ចប្រជុំរបស់ម្ចាស់ភាគហ៊ុនទូទៅប្រចាំឆ្នាំរបស់ខ្លួននៅឆ្នាំក្រោយបន្តទៀត។ គេហទំព័រសំខាន់ៗរបស់ក្រុមហ៊ុន Alibaba រួមមាន Taobao Tmall និង…

    គំនិតអាជីវកម្ម
    ពីជីវិភាពក្រខ្សត់ លោក Ritesh Agarwal ច្នៃប្រឌិតទេពកោសល្យខ្លួន រហូតក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុត

    ពីជីវិភាពក្រខ្សត់ លោក Ritesh Agarwal ច្នៃប្រឌិតទេពកោសល្យខ្លួន រហូតក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុត

    លោក Ritesh agarwal គឺជាមហាសេដ្ឋីវ័យក្មេងម្នាក់ដែលមានដើមកំណើតមកពីគ្រួសារក្រីក្រក្នុងតំបន់មួយនៅប្រទេសឥណ្ឌា។ មហាសេដ្ឋីវ័យក្មេងរូបនេះបាននិយាយថា មិនខ្វល់ថាអ្នកជានរណា មកពីណា ឲ្យតែមានការខិតខំប្រឹងប្រែង ចេះប្រើប្រាស់ និងច្នៃប្រឌិតទេពកោសល្យដែលខ្លួនមាន នោះអ្នកនឹងអាចកែប្រែជោគវាសនារបស់អ្នកឲ្យមានភាពល្អប្រសើរជាងមុនបាន។ ក្នុងកំឡុងពេលដែលលោកមានអាយុ ១៧ ឆ្នាំ ដែលមានជីវភាពគ្រួសារមានភាពលំបាកលំបិន ជាហេតុធ្វើអោយលោកមិនមានឱកាសបានចូលរៀននៅសាកលវិទ្យាល័យដូចក្មេងដទៃទ្បើយ ហើយលោកក៏គ្មានការងារ និងគោលដៅច្បាស់លាស់នៅក្នុងជីវិតនោះដែរ។ ជាងនេះទៅទៀត លោកថែមទាំងត្រូវម្ចាស់ផ្ទះជួលបណ្ដេញចេញព្រោះគ្មានលុយបង់។ មូលហេតុដែលលោកបានទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ក៏ព្រោះតែលោកមានភាពក្លាហាន និងចេះប្រើប្រាស់ឱកាសដែលមាននៅនឹងមុខ ពោលនៅពេលដែលលោកអស់សង្ឃឹមក្នុងជីវិត លោកបានសង្កេតឃើញថា សណ្ឋាគារមួយដែលនៅក្បែរកន្លែងដែលលោកធ្លាប់រស់នៅ ហាក់ដូចជាមើលទៅមានភាពប្រណិត តែបែរជាគ្មានភ្ងៀវចូលស្នាក់នៅ ដូច្នេះលោកក៏ហ៊ានប្រថុយ និងសន្យាជាមួយម្ចាស់សណ្ឋាគារនោះថា លោកនឹងផ្លាស់ប្ដូរសណ្ឋាគារនេះ ហើយធ្វើឲ្យមានភ្ងៀវចេញចូលឥតដាច់។ ភាពប៉ិនប្រសប់ និងច្នៃប្រឌិតពីកំណើតបានធ្វើឲ្យលោកមានគំនិតផ្លាស់ប្ដូរសណ្ឋាគារមួយនេះទៅជាសណ្ឋាគារថ្មីដោយចាប់ផ្ដើមពីការដូអំពូលភ្លើងឲ្យភ្លឺទាក់ទាញ ដាក់ស៊ុមរូបគំនូរប្លែកៗ…

    អាជីវកម្ម
    លោកថោង សុចិន្តា មកពីB&S បង្ហើប ៥​ចំណុចគួរ​ដឹង​មុនពេល​ចេញ​រកស៊ី !

    លោកថោង សុចិន្តា មកពីB&S បង្ហើប ៥​ចំណុចគួរ​ដឹង​មុនពេល​ចេញ​រកស៊ី !

    មាន​មនុស្ស​មិន​តិច​ទេតែងតែ​គិត​ថា រកស៊ីគ្មានអីពិបាកទេ អោយតែមានលុយទប់។ តែការគិតបែបនេះ គឺជាការខុសធ្ងន់ធ្ងរណាស់ សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្ម  ។ ខាងក្រោមនេះ លោកថោង សុចិន្តា មកពី B&S បានបានចែករំលែកនូវ ​៥ចំណុច​ដើម្បី​បានជា​​គំនិត​សម្រាប់​ត្រៀមខ្លួន​រួចរាល់​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ប្រសិនបើ​លោក​អ្នក​ចង់​ចេញ​រកស៊ី ៖ ១-បើ​គ្រាន់តែ​គ្រោង គឺ​គ្មាន​តម្លៃ​ទេ បើ​គ្រាន់តែ​ដើរ​និយាយ​ប្រាប់​គេឯង​ថា ខ្លួន​ចង់​ធ្វើ​អ្វី​នោះ នរណា​ក៏​គេ​ចេះ​ធ្វើ​ដែរ តែបើ​មិន​ធ្វើ​ចេញ​ជា​សកម្មភាព​ទេ ការ​និយាយ​នោះ​គឺ​គ្រាន់តែ​ជា​ការ​ខាត​ពេល​ហើយ​អាច​ធ្វើ​ឱ្យ​គេ​គ្រប់​គ្នា​មិនសូវ​ឱ្យ​តម្លៃ​ទៀត​ផង ។ ២-គ្មាន​នរណា​ម្នាក់​ខ្វល់​ពី​ការ​រកស៊ី​របស់​អ្នក ​ជាង​អ្នក​ខ្លួនឯង​នោះ​ទេ ជា​ការ​ពិត​ណាស់ ការ​រកស៊ី​ដែល​អ្នក​ចាប់ផ្តើម គឺជា​គោលដៅ​ដែល​អ្នក​ចង់​សម្រេច ។ អ្នក​អាច​ជម្រុញ​ទឹកចិត្ត​បុគ្គលិក ឬ​ម្ចាស់​ភាគហ៊ុន​ផ្សេង​ទៀត ឱ្យ​ស្រឡាញ់​ការ​រកស៊ី​មួយ​នេះ​បាន តាម​រយៈ​ទឹក​លុយ​ជះ​ទាំង​គីប​ៗ ឬ​វិធី​ផ្សេង​ៗ​ទៀត…

    ភាពជាអ្នកដឹកនាំ
    នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Google មហាសេដ្ឋី Sundar Pichai បង្ហើបពីគន្លឺះជោគជ័យដ៏ធំសម្បើមរបស់ Google

    នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Google មហាសេដ្ឋី Sundar Pichai បង្ហើបពីគន្លឺះជោគជ័យដ៏ធំសម្បើមរបស់ Google

    មហាសេដ្ឋីវ័យ ៤៧ឆ្នាំ អ្នកជំនួញជនជាតិឥណ្ឌា-អាមេរិក លោក Sundar Pichai នាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្ស Google និងក្រុមហ៊ុន alphabet  បានបង្ហើបពីគន្លឺះជោគជ័យដ៏ធំសម្បើមរបស់ Google សព្វថ្ងៃនេះ ​ពីគន្លឹះទាំង ៥ ដែលបានអនុវត្តន៍ក្នុងក្រុមហ៊ុន៖ ១.គិតពីអ្វីដែលនឹងកើតឡើងនាពេលអនាគត៖ លោក Sundar បាននិយាយថា ប្រសិនបើអ្នកមិនគិតអំពីពេលអនាគតទេនោះ អ្នកនឹងត្រូវមនុស្សជំនាន់ក្រោយទាត់ចេញពីសង្វៀនជាក់ជាមិនខាន ឬនិយាយម្យ៉ាងទៀតថា មនុស្សជំនាន់ក្រោយនឹងមកដណ្តើមការរកស៊ី និងការងារដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ននេះ។ ឧទាហរណ៍ដូចជាក្រុមហ៊ុន Yahoo និងក្រុមហ៊ុន Nokiaជាដើម ក្រុមហ៊ុនទាំងពីរនេះ សុទ្ធតែជាក្រុមហ៊ុនយក្សកាលពីប៉ុន្មានឆ្នាំមុន តែដោយសារមិនបានខ្វល់ពីពេលអនាគត ទើបទទួលការបរាជ័យងើបមុខមិនរួច។ លោក Sundar…

    អាជីវកម្ម
    វៀតណាម រកចំណូលពីការចិញ្ចឹមក្តាម បានរាប់លានក្នុង ១ខែ

    វៀតណាម រកចំណូលពីការចិញ្ចឹមក្តាម បានរាប់លានក្នុង ១ខែ

    ត្រឹមរយៈពេល ៤ខែដំបូង នៅក្នុងឆ្នាំ២០២០នេះ ប្រទេសវៀតណាម បានធ្វើការនាំចេញក្តាមទៅក្រៅប្រទេស រួមមានដូចជា ចិន អាមេរិក ជប៉ុន និងសហគមន៍អ៊ឺរ៉ុប គិតជាទឹកប្រាក់ប្រមាណជាង ៤៤,៥ លានដុល្លារអាមេរិក ។ ចំនួននេះ បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ គឺមានការកើនឡើង ៤០ភាគរយឯណ្ណោះ។ ក្នុងនោះ ប្រទេសចិន ដែលជាទីផ្សារធំ របស់វៀតណាម កាលពីឆ្នាំទៅ បានទទួលទិញក្តាមពីប្រទេសវៀតណាម គិតជាទឹកប្រាក់ប្រមាណជាង ១៣ លានដុល្លារអាមេរិក។ បន្ទាប់ពីទីផ្សារនាំចេញទៅចិន ប្រទេសជប៉ុន គឺជាទីផ្សារនាំចេញធំលំដាប់ទី២ របស់វៀតណាម ដោយនៅក្នុងខែឧសភា ការនាំចេញបានរបស់វៀតណាម ទៅទីផ្សារប្រទេសជប៉ុន…

    អាជីវកម្ម
    Taobao Live ​​​​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក អាចរកចំណូលខ្ទង់ពាន់​លាន​ដុល្លារ​

    Taobao Live ​​​​ឆ្លង​កាត់​មហា​វិបត្តិ​សុខ​ភាព​ពិភពលោក អាចរកចំណូលខ្ទង់ពាន់​លាន​ដុល្លារ​

    ដោយ​សារ​តែវិបត្តិ​សុខ​ភាព​ពិភពលោកបាន​រុញ​ច្រាន​ Alibaba ឱ្យ​បង្កើត​ Taobao Live ដែល​ជា​ផ្សារ​អន​ឡាញ​មួយ​​ដើម្បី​ទប់​ទល់​ និង​ប្រើ​ប្រាស់​ប្រយោជន៍​ដែល​បាន​មក​ពី​វិបត្តិ​នេះ ។ មក​ដល់​បច្ចុប្បន្ន Taobao គឺជា​ទីផ្សារ​លក់​រាយ​ធំជាង​គេ​មួយ​នៅក្នុង​ពិភពលោក​។ ​​រោគ​រាត​ត្បាត COVID-19 នេះ បានឆ្លង​រាល​ដាល​ពេញ​ទឹក​ដី​ប្រទេសចិន​ ដែលតំរូវឲ្យបុគ្គលិក​ទាំង​អស់របស់​ Alibaba ត្រូវ​បាន​តម្រូវ​ឱ្យ​រក្សា​គម្លាត​សង្គម និង​យក​ការ​​ងារ​ក្រុម​ហ៊ុន​ទៅ​ធ្វើ​នៅ​ឯផ្ទះ​។ ដំណាក់​កាល​នោះ​ ក្រុម​ហ៊ុន​​ Alibaba ទើប​តែ​មាន​អាយុ​​ 4​ឆ្នាំ​ប៉ុណ្ណោះ​  ដែលត្រូវ​ប្រឹង​ប្រែង​គិត​គូរ​អំពី​ប្រាក់​ចំណេញ​តាម​បែប​​ក្រុម​ហ៊ុន​ថ្មី​ (startup) ។ ក្រុមហ៊ុន Alibaba បានបង្កើន​មុខ​ងារ​ឌីជីថល​សម្រាប់​​​​ Alibaba.com ដែលមានឈ្មោះថា Taobao Live ដែលបាន​ក្លាយ​ជា​គោលដៅ​យុទ្ធ​សាស្ត្រ​អាទិភាព​​របស់​ក្រុមហ៊ុន​…

    អាជីវកម្ម
    ចង់រកស៊ី​ជោគជ័យ មកស្គាល់យុទ្ធសាស្រ្តរបស់អ្នកលក់អនទ្បាយសព្វថ្ងៃ

    ចង់រកស៊ី​ជោគជ័យ មកស្គាល់យុទ្ធសាស្រ្តរបស់អ្នកលក់អនទ្បាយសព្វថ្ងៃ

      បណ្តោញសង្គមជាច្រើនដូចជា Facebook ជាដើម បានចូលរួមចំណែកជាច្រើន​ក្នុងពិភព​អាជីវកម្ម និងសហគ្រិនភាពនៅប្រទេសកម្ពុជា ដោយសារតែបណ្តាញសង្គម​យក្សមួយនេះបានផ្តល់ឱកាស​ឱ្យមនុស្សគ្រប់ៗគ្នា ម្ចាស់អាជីវកម្មគ្រប់ៗគ្នា​មិនថាតូចធំ អាចធ្វើការ​ផ្សព្វផ្សាយ​លើបណ្តាញរបស់ខ្លួន​ដោយ​មិនរើសអើង និងអាច​ចាប់ផ្តើម​ការចំណាយ​តិចតួចបំផុត ដែលអនុញ្ញាតិឱ្យ​អាជីវកម្ម​តូចៗ​ និងមធ្យមអាចមានលទ្ធភាពធ្វើការបង្ហាញខ្លួន​នៅលើទីផ្សារ និងមានប្រសិទ្ធភាពបំផុត។ ដូចនេះចង់រកស៊ីជោគជ័យអ្នកត្រូវចេះប្រើប្រាស់បណ្តោញសង្គមទាំងនោះឲ្យចំគោលដៅ ចង់រកស៊ី​ជោគជ័យ មកស្គាល់យុទ្ធសាស្រ្តទាំងអស់នេះរបស់អ្នកលក់អនទ្បាយសព្វថ្ងៃ ៖   ១. ជ្រើសរើសផ្តោតលើផលិតផល ឬសេវាកម្មមួយឱ្យច្បាស់៖ អ្នកគួរផ្តោតលើសេវាកម្ម ឬផលិតផលណាដែលអ្នកស្គាល់វាច្បាស់ ឬចំនង់ចំណូលចិត្តរបស់អ្នក  ។ កុំព្យាយាមលក់ច្រើនមុខពេក ព្រោះនៅពេលអ្នកបង្ហោះផលិតផលនេះ ផលិតផលនោះ ធ្វើឲ្យអ្នកទិញមិនយល់ច្បាស់ពីអាជីវកម្មរបស់អ្នក ។ ២. ជ្រើសរើសផលិតផលដែលមានគុណភាពយកមកលក់៖ វាជាចំនុចពិសេសដែលធ្វើឲ្យអ្នកជឿជាក់ហ៊ានយកផលិតផលលក់ទៅកាន់អតិថិជន ដូច្នេះមុនពេលជ្រើសរើសផលិតផលសម្រាប់លក់អ្នកត្រូវតែមានជំនឿលើវា និងត្រូវហ៊ានអួតពីផលិតផលអ្នកទៅកាន់អតិថិជន…

    ជីវិត និងសង្គម
    អាជីវកម្មជាប់ពន្ធធុនមធ្យម និងធុនធំអាចប្រកាសពន្ធតាមប្រព័ន្ធអេឡិចត្រូនិចបានហើយ

    អាជីវកម្មជាប់ពន្ធធុនមធ្យម និងធុនធំអាចប្រកាសពន្ធតាមប្រព័ន្ធអេឡិចត្រូនិចបានហើយ

    ពីមុខសហគ្រាស ឬក្រុមហ៊ុននានាប្រកាសឬដាក់ពន្ធនិងឯកសារផ្សែងៗតាមក្រដាស ប៉ុន្តែឥឡូវនេះអគ្គនាយកដ្ឋានពន្ធដារបានបង្កើតកម្មវិធីសម្រាប់ការដាក់ឯកសារអេឡិចត្រូនិចទាំងអស់ ដូចច្នេះហើយវាអាចសន្សំសំចៃថវិការ ពេលវេលា និងមានតម្លាភាព។ ចាប់ពីពេលនេះតទៅអ្នកបង់ប្រាក់ធុនមធ្យម និងធុនធំអាចដាក់ឯកសារ ឬប្រកាសពន្ធប្រាក់ខែរបស់និយោជិករបស់ពួកគេទាំងអស់ ដោយដកហូតពន្ធអាករលើតម្លៃបន្ថែមប្រតិបត្តិការសំខាន់ៗ ព័ត៌មាន និងពន្ធផ្សែងៗតាមរយៈគេហទំព័អេឡិចត្រូនិចប្រចាំខែរបស់ GDT បាន។ សេវាកម្មពន្ធអេឡិចត្រូនិចជាច្រើនរួមមាន ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិច ការផ្ទុកឯកសារតាមប្រព័ន្ធអេឡិចត្រូនិច ការបញ្ចូលឯកសារតាមប្រព័ន្ធអេឡិចត្រូនិច​ និងការបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិច។ ទោះយ៉ាណាក៍ដោយ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យអ្នកបង់ពន្ធធុនធម្យម និងធុនធំត្រូវធ្វើប្រព័ន្ធដាក់ឯកសារអេឡិចត្រូនិចនិងប្រើប្រាស់ប្រព័ន្ធមួយនេះក្នុងការបង់ពន្ធផងដែរ។ ប្រសិនបើពួកគេមិនបានយល់ពីរបៀបប្រើប្រាស់បានច្បាស់លាស់ទេនោះ ពួកគេអាចស្វែងរកព័ត៌មានបន្ថែមពីនាយកដ្ឋានពន្ធដារឬដាក់លិខិតទៅនាយកដ្ឋា​នពន្ធដារបានសម្រាប់ការផ្ទៀងផ្ទាត់ឬក៏បណ្តុះបណ្តាលពួកគេឱ្យកាន់តែយល់ច្បាស់ពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចមួយនេះ។

    ជីវិត និងសង្គម
    កម្ពុជាបានចុះហត្ថលេខាជាមួយចិន នាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិន

    កម្ពុជាបានចុះហត្ថលេខាជាមួយចិន នាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិន

    រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិន ដែលធ្វើទ្បើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទីផ្សារនៃផលិតផលស្វាយរបស់កម្ពុជា នឹងត្រូវបាននាំចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ។ ក្រៅពីនេះ វិស័យ ផលិតកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនថែមទៀត។   គួររំលឹងដែលថា វិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនការនាំចូលអង្ករពីកម្ពុជាដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លង ចិនក៏បានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិនដែលត្រូវការ ៨លានតោនក្នុង១ឆ្នាំ ហើយភាគីទាំងពីរបានកំពុងពិភាក្សាអំពីពីនីតិវិធីនិងលក្ខខ័ណ្ឌតម្រូវ ហើយនិងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័តលើឯកសារសំណើនាំចេញ ម្រេច មានប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថាកិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។   ​ភាគីទាំងពីរបានឈានដល់ ការសម្រេចអនុម័តចុះហត្ថលេខាលើពិធីសារស្តីពី…

    អាជីវកម្ម
    គ្រាន់តែការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅអាមេរិក ក្រុមហ៊ុន Amazon កើបលុយពាន់លាន

    គ្រាន់តែការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅអាមេរិក ក្រុមហ៊ុន Amazon កើបលុយពាន់លាន

    តាំងពីមានការផ្ទុះឡើងនូវជំងឺ កូវីដ១៩ នៅអាមេរិកមកមានម្ចាស់ក្រុមហ៊ុនអាជីវកម្មតូច ធំៗ ជាច្រើនបានជួបបញ្ហាក្ស័យធន និងអាជីវកម្មមួយចំនួនត្រូវសំរេចចិត្តកាត់បន្ថយបុគ្គលិក ឬត្រូវបិទទ្វាបុ៉ណ្តោះ  ដោយគ្មានអតិថិជនចេញចូលដូចពីមុន ស្របពេលដែលអាជីវកម្មជាច្រើនជួបវិបត្តិនេះ ប៉ុន្តែបែរជាក្រុមហ៊ុន Amazon កំពុងសង្ងំកើបលុយទៅវិញ ។ ការផ្ទុះឡើងនូវជំងឺ កូវីដ១៩ នៅអាមេរិកកន្លងមកនេះ បែរជាក្រុមហ៊ុនលក់ទំនិញ Amazon មានសន្ទុះការលក់កាន់តែកើនឡើងជាលំដាប់ រហូតបានជួលបុគ្គលិកបណ្តោះអាសន្នចំនួន ១៧៥,០០០ នាក់ត្រូវបំពេញការងារបន្ទាន់តាមតម្រូវការរបស់អតិថិជន ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក។ ហើយការលក់របស់ក្រុមហ៊ុន Amazon នៅឆ្នាំនេះបានបង្កើនទ្រព្យសម្បត្តិរបស់លោក Jeff Bezos ចំនួន ២៥ ពាន់លានដុល្លារចាប់តាំងពីថ្ងៃទី ១…

    អាជីវកម្ម
    រកចំណូលបន្ថែម នៅរដូវកាលកូវីដ១៩ ដោយមិនចាំបាច់ចេញក្រៅផ្ទះ

    រកចំណូលបន្ថែម នៅរដូវកាលកូវីដ១៩ ដោយមិនចាំបាច់ចេញក្រៅផ្ទះ

    សម័យកាលកូវីដ១៩ សម្រាប់អ្នកធ្វើការងារនៅផ្ទះ ឬចង់ស្វែងរកប្រាក់ចំណូលបន្ថែម អ្នកអាចមើលអាជីវកម្មតូចៗមួយចំនួន ដែលអ្នកគិតថាអាចធ្វើបាន ប្រសើរជាងនៅផ្ទះអត់មានអ្វីធ្វើ ឬដើម្បីកាត់បន្ថយភាពធុញទ្រាន់ផងដែរ។ វិធីសាស្រ្តទាំងនោះរួមមាន៖   ១. លក់ផលិតផលតំណាលចែកចាយ ឬផលិតផលផ្សេងៗ៖ សព្វថ្ងៃយើងដឹងហើយថា បច្ចេកវិទ្យាបានជួយសំរួលដល់មនុស្សជាច្រើន ទាំងការទិញ និងលក់នៅលើប្រព័ន្ធ Online ហើយមនុស្សសព្វថ្ងៃក៏គ្មានពេលដើរផ្សារ ឬទៅទិញផ្ទាល់នៅក្នុងហាងដែរ ។ ដូចនេះអ្នកអាចស្វែងរកផលិតផលផ្សេងៗយកមកលក់ ដែលអ្នកអាចដាក់លក់លើ Facebook ឬ នៅលើវេបសាយដូចជា My Phser , Khmer24 , Phzar,… ដែលជួយដល់ការផ្សព្វផ្សាយលក់របស់អ្នក ។   ២.…