តើនឹងមានរឿងអ្វីកើតឡើង នៅពេលផែនដីឈប់វិល? ពេលណាផែនដីឈប់វិល?
អ្នកប្រហែលចងចាំបទចម្រៀងមួយបទ ដែលច្រៀងដោយលោក ឆន សុវណ្ណរាជ ដែលមានចំណងជើងថា ផែនដីវិលរកកន្លែងឈប់ ដែលបទនេះត្រូវបានគ្រាំទ្រយ៉ាងខ្លាំងពីទស្សនិជន ក្នុងឆ្នាំ២០០៤ ។ ងាយមកមើលរឿងនេះវិញ ប្រសិនផែនដីវិលរកកន្លែងឈប់ ឬផែនដីឈប់វិល តើយើងគ្រប់គ្នាអាចរស់នៅបានដូចសព្វថ្ងៃដែរ ឬទេ? ផែនដីអាចនឹងឈប់វិលដែលពេល មានភពដ៏ធំមួយជាង មកប៉ះទង្កិន ប៉ុន្តែរឿងនេះត្រូវបានអ្នកវិទ្យាសាស្រ្ត ទស្សន៍ទាយថា ១លានឆ្នាំខាងមុខទៀត ទើបរឿងនេះអាចកើតទ្បើង ។ ប៉ុន្តែប្រសិនជាផែនដីស្រាប់តែឈប់វិលនោះ តើវានឹងមានរឿងអ្វីកើតឡើង? តាមវិទ្យាសាស្រ្ត និងរូបមន្តទំនាញ អ្នកវិទ្យាសាស្រ្តអាចកំណត់រឿងទាំង៧នេះនឹងកើតឡើង ប្រសិនជាផែនដីពិតជាឈប់វិលមែន៖ ១. គ្រប់យ៉ាងនៅលើផែនដីនឹងចាប់ផ្តើមអណ្តែត លែងគ្មានទំនាញ ៖ មនុស្សគ្រប់គ្នាអាចដើរជាប់នឹងដីបានដោយសារតែទំនាញផែនដី…