Breaking News :

nothing found
  1. Home
  2. ភាពជាអ្នកដឹកនាំ

Category: ភាពជាអ្នកដឹកនាំ

    ភាពជាអ្នកដឹកនាំ
    ចង់បានជីវិតកាន់តែប្រសើរ អ្នកត្រូវបញ្ឈប់ការនិយាយឃ្លាទាំង ៣នេះ!

    ចង់បានជីវិតកាន់តែប្រសើរ អ្នកត្រូវបញ្ឈប់ការនិយាយឃ្លាទាំង ៣នេះ!

    ពាក្យសម្ដីក្នុងជីវិតប្រចាំថ្ងៃ ដែលអ្នកតែងតែប្រើជាមួយខ្លួនឯង និងអ្នកដទៃពិតជាសំខាន់ខ្លាំងណាស់ ព្រោះវានឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងអត្តចរិតរបស់អ្នកថាអ្នកជាមនុស្សបែបណា ឬជាមនុស្សដែលមានទំនួលខុសត្រូវ ឬគ្មានទំនួលខុសត្រូវ ។ ការប្រើពាក្យសម្ដីវិជ្ជមានវានឹងធ្វើឲ្យអ្នកល្អប្រសើរ តែបើអ្នកនិយាយពាក្យសម្ដីអវិជ្ជច្រើនជាង ​អ្នកនឹងជួបតែផលវិបាក ឬបញ្ហាជាដើមដែលគ្មានដំណោះស្រាយ ។ ឃ្លាទាំង ៣ខាងក្រោមនេះ អ្នកត្រូវតែបោះបង់ចោល ដើម្បីធ្វើជាមនុស្សវិជ្ជមានក្នុងសង្គម និងមានគំនិតថ្មីៗ ធ្វើឲ្យជីវិតកាន់តែប្រសើរ ៖   1.”សប្តាហ៍ក្រោយខ្ញុំនឹងធ្វើវា! ” និង “ចាំស្អែក!” ចាំសិន, ចាំតិចទៀត, ចាំស្អែក, ចាំអាទិត្យក្រោយ, ចាំថ្ងៃចន្ទ, ចាំមានពេលចាំចាប់ផ្ដើមធ្វើការងារនោះក៏បាន វាមិនទាន់ហួសពេលនោះទេ។ បើសិនជាអ្នកតែងតែប្រើពាក្យបែបនេះមែន អ្នកគួរតែរៀនបោះបង់វាចោលខ្លះៗទៅ ព្រោះឃ្លាទាំងនោះមិនបានជួយឲ្យការងាររបស់អ្នកបញ្ចប់បាននោះទេ…

    ភាពជាអ្នកដឹកនាំ
    ផ្លាស់ប្តូរខ្សែជីវិតរបស់អ្នក១៨០ដឺក្រេ តាមទម្លាប់មហាសេដ្ឋីពីភពលោក

    ផ្លាស់ប្តូរខ្សែជីវិតរបស់អ្នក១៨០ដឺក្រេ តាមទម្លាប់មហាសេដ្ឋីពីភពលោក

    មានរឿងជាច្រើននៅជុំវិញខ្លួនយើង ដែលបានបង្រៀន និងបង្កើតទម្លាប់ដ៏ល្អ ដើម្បីអាចផ្លាស់ប្តូរទិសដៅនៃជីវិតបាន ។ទម្លាប់ជាការចាក់ឬសនៅក្នុងឥរិយាបថគំនិតរបស់មនុស្សគ្រប់ៗគ្នា ទាំងសកម្មភាព សម្តី អត្តចរិត្ត ។ យើងអាចសង្កតមើល ទម្លាប់អ្នកមាន ឬមហាសេដ្ឋី ដែលធ្វើឲ្យពួកគេអាចទទួលបានភាពមានបាន និងភាពជោគជ័យ បូករួមទាំងមានសុខភាពល្អដោយសារទម្លាប់ជាប្រចាំថ្ងៃរបស់ពួកគេនេះឯង។ ទម្លាប់៦យ៉ាងរបស់មហាសេដ្ឋី ដែលអ្នកគួរតែរៀនអនុវត្តតាម វានឹងជួយក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែមានភាពល្អប្រសើរដោយប្រើពេលក្នុងការហ្វឹកហាត់ ដែលរួមមានដូចខាងក្រោម៖ ១. ការជ្រើសរើសញ៉ាំអាហារ ដែលជំនួយដល់ខួរក្បាល ការជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវដែលសម្បូរទៅដោយសារធាតុចិញ្ជឹម វាគឺជាកត្តាជម្រុញមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ការគិត ដែលផ្តល់ថាមពល សុខភាពល្អសម្រាប់ខួរក្បាលនិងរាងកាយរបស់អ្នក។ ហើយកាលណាការគិតរបស់អ្នកបានល្អនោះលទ្ធផលដែលអ្នកនឹងទទួលបានពីកិច្ចការដែលអ្នកធ្វើក៏មានភាពល្អប្រសើរផងដែរ។ ២. មានគំនិតវិជ្ជមានជានិច្ច ការគិតមានឥទ្ធិពលខ្លាំងណាស់ក្នុងជីវិតរបស់យើង ចូលគិតវិជ្ជមានឲ្យបានច្រើនហើយប្រើការគិតតែលើរឿងអ្វីដែលអ្នកចង់ក្លាយទៅជា និងចង់ឲ្យវាកើតមានឡើង ។ ដូច្នេះឈប់គិតពីរឿងអវិជ្ជមាន ឬការស្តីបន្ទោស…

    ភាពជាអ្នកដឹកនាំ
    គំនិតរបស់​កំពូល​មនុស្ស​ជោគជ័យ​ និង​កំពូល​អ្នកមាន

    គំនិតរបស់​កំពូល​មនុស្ស​ជោគជ័យ​ និង​កំពូល​អ្នកមាន

    គំនិតចាប់យកឱកាស និងការកែប្រែគំនិតឱ្យទៅជាការពិត វាអាចដឹកនាំជីវិត ឱ្យទៅរកភាពជោគជ័យក៏បាន ឱ្យទៅឆ្ងាយពីជោគជ័យក៏បាន។ CEO របស់ក្រុមហ៊ុន Facebook ធ្លាប់និយាយថា “មនុស្សអាចមានភាពវៃឆ្លាត ឬមានជំនាញពិសេស ប៉ុន្តែបើគេមិនជឿជាក់លើអ្វី ដែលគេមាននោះទេ គេនឹងមិនព្យាយាមឱ្យដល់កម្រិតទេ”។ មនុស្សជោគជ័យបំផុតគឺជាមនុស្សធម្មតា ដែលមានផ្នត់គំនិតធំជាងជីវិត។ តាមរយៈការសម្លឹងមើលរបៀប ដែលគេយល់ដឹងអំពីពិភពលោកនេះ និងរបៀបដែលគេប្រតិកម្មតប ចំពោះពិភពលោកនេះ អ្នកក៏អាចក្លាយជាមនុស្សជោគជ័យបានដែរ។ ១, បើកចិត្តទូលាយចំពោះការរិះគន់៖ លោកស្រី Cher Wang ជា CEO ​ក្រុមហ៊ុន HTC អះអាងថា “មនុស្សយើងត្រូវការមានភាពឱនលំទោន ដើម្បីដឹងថាយើងមិនចេះគ្រប់យ៉ាងនោះទេ ហើយយើងត្រូវដឹងទៀតថា យើងត្រូវរៀននិងសង្កេតរហូត”។…

    ភាពជាអ្នកដឹកនាំ
    រឿងដែលគួរធ្វើ! មុនចូលវ័យ ៣០ឆ្នាំ ដើម្បីកុំឲ្យមានភាពស្តាយក្រោយនៅក្នុងជីវិត

    រឿងដែលគួរធ្វើ! មុនចូលវ័យ ៣០ឆ្នាំ ដើម្បីកុំឲ្យមានភាពស្តាយក្រោយនៅក្នុងជីវិត

    នៅក្នុងវ័យ២០ឆ្នាំឡើងលើ វាជាពេលមួយដែលអ្នកក្លាយជាមនុស្សធំពេញវ័យដែលអាចធ្វើរឿងគ្រប់យ៉ាងបានដោយខ្លួនឯង ហើយវាក៏ជាពេលមួយដែលអ្នកត្រូវតែយកចិត្តទុកដាក់ទៅលើអនាគតរបស់អ្នកផងដែរ។ ថ្វីត្បិតនៅក្នុងវ័យនេះជាវ័យដែលអ្នកត្រូវសប្បាយជាមួយមិត្តភក្ដិ សប្បាយជាមួយជីវិតយុវវ័យ ប៉ុន្ដែអ្នកមិនគួរសប្បាយរហូតភ្លេចគិតដល់អនាគតរបស់អ្នកទេ។ ភាពពេញវ័យមានន័យថាអ្នកអាចគ្រប់គ្រងទៅលើជីវិតរបស់អ្នកបាន និងចេះរៀបចំផែនការជីវិតរបស់អ្នកឲ្យបានល្អ។ ខាងក្រោមនេះជារឿងដែលអ្នកគួរធ្វើមុនពេលដែលអ្នកមានអាយុ៣០ឆ្នាំ៖ ១. ចូលរៀននៅមហាវិទ្យាល័យ នៅពេលដែលអ្នកចូលរៀនមហាវិទ្យាល័យអ្នកនឹងទទួលបានបទពិសោធន៍ជាច្រើនដូចជា បានជួបនូវមិត្តភក្ដិថ្មី ការចេញទៅដើរកំសាន្ដជាមួយសាលា ហើយអ្នកអាចរៀនជំនាញដែលអាចផ្ដល់ការងារល្អដល់អ្នកបាន។ បច្ចុប្បន្នការងារភាគច្រើនគឺត្រូវការសញ្ញាប័ត្រដែលបញ្ចប់មកពីមហាវិទ្យាល័យ បើសិនជាអ្នកមានវានោះអ្នកនឹងទទួលបានឱកាសការងារច្រើនជាងអ្នកផ្សេងទៀត ។ ២. ចាប់ផ្ដើមក្នុងការសន្សំសំចៃ ការសន្សំនៅក្នុងវ័យ២០ឆ្នាំ វាប្រៀបដូចជាអ្នកឆាប់គិតទៅដល់រឿងការចូលនិវត្តន៍។ តែទោះជាយ៉ាងណានៅពេលដែលអ្នកចាប់ផ្ដើមសន្សំកាន់តែឆាប់អ្នកនឹងមានប្រាក់កាន់ច្រើនសម្រាប់ប្រើប្រាស់នៅពេលដែលចាំបាច់ណាមួយ។ ប្រាក់ដែលសន្សំក្នុងវ័យ២០ឆ្នាំរបស់អ្នកស្មើនឹងរាប់លានដងនៃប្រាក់ចូលនិវត្តន៍នៅពេលអ្នកចូលនិវត្តន៍។ ៣. បង្កើនការអានឲ្យបានច្រើន ការអានមានអត្ថប្រយោជន៍ជាច្រើនដូចជាការជម្រុញការស្រមើស្រមៃរបស់អ្នក ធ្វើឲ្យប្រសើឡើងនូវជំនាញទំនាក់ទំនង ធ្វើឲ្យខួរក្បាលកាន់តែដំណើរការល្អ និងជួយឲ្យអ្នករៀនបាននូវអ្វីដែលថ្មី និងបទពិសោធន៍ថ្មីៗ។ បើសិនជាអ្នកមានទម្លាប់ក្នុងការអានសៀវភៅ អ្នកគួរតែធ្វើវាឲ្យបានពេញមួយជីវិតរបស់អ្នកវាជាកាប្រសើរ ។ ៤.…

    ភាពជាអ្នកដឹកនាំ
    មូលហេតុដែលមហាសេដ្ឋីល្បីៗបោះបង់ការសិក្សា ប៉ុន្តែទទួលជោគជ័យក្នុងជីវិត

    មូលហេតុដែលមហាសេដ្ឋីល្បីៗបោះបង់ការសិក្សា ប៉ុន្តែទទួលជោគជ័យក្នុងជីវិត

    មហាសេដ្ឋី Warren Buffet ធ្លាប់បាននិយាយថា “ការអប់រំដែលល្អបំផុតដែលអ្នកអាចទទួលបាន​នោះ​គឺ ការវិនិយោគលើខ្លួនឯង ប៉ុន្ដែមិនប្រាកដថា ត្រូវចូលរៀននៅមហាវិទ្យាល័យនោះទេ” ។ សំនួរសួរថា ហេតុអ្វីបានជាបុគ្គលទាំងនេះបោះបង់ការសិក្សានៅក្នុងថ្នាក់ ហើយទទួលបាននូវភាព​ជោគ​ជ័យ​យ៉ាង​ធំធេងបែបនេះ? ចម្លើយ មិនមែនមកពីពួកគេរៀនក្នុងថ្នាក់មិនកើតនោះទេ តែពួកគេ​ដឹងថា តើអ្វីទៅដែលជាគោលដៅ និងចំណង់ចំណូលចិត្តរបស់ខ្លួន? នៅពេលដែលពួកគេបានដឹង ហើយពួកគេបានផ្ដោតយកចិត្តទុកដាក់លើតែគោលដៅរបស់ពួកគេមួយគត់ ពោលគឺរៀនសូត្រ និង​សិក្សាតែជំនាញនោះតែប៉ុណ្ណោះ។ លោក Bill Gates បានសម្រេចចិត្តបោះបង់ការសិក្សានៅសាលាHarvard បន្ទាប់ពីរៀនបាន ត្រឹម តែ២ឆ្នាំប៉ុណ្ណោះនៅក្នុងឆ្នាំ១៩៧៥ ដើម្បីយកពេលមកសិក្សាបង្កើតក្រុមហ៊ុនយក្ស Microsoft។ លោក Mark Zuckerberg បានសម្រេចចិត្តផ្អាកការសិក្សានៅសាលាHarvard ដើម្បីបញ្ចប់​គម្រោង​របស់លោកនៅក្នុងឆ្នាំ២០០៤​…

    ភាពជាអ្នកដឹកនាំ
    នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Google មហាសេដ្ឋី Sundar Pichai បង្ហើបពីគន្លឺះជោគជ័យដ៏ធំសម្បើមរបស់ Google

    នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Google មហាសេដ្ឋី Sundar Pichai បង្ហើបពីគន្លឺះជោគជ័យដ៏ធំសម្បើមរបស់ Google

    មហាសេដ្ឋីវ័យ ៤៧ឆ្នាំ អ្នកជំនួញជនជាតិឥណ្ឌា-អាមេរិក លោក Sundar Pichai នាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្ស Google និងក្រុមហ៊ុន alphabet  បានបង្ហើបពីគន្លឺះជោគជ័យដ៏ធំសម្បើមរបស់ Google សព្វថ្ងៃនេះ ​ពីគន្លឹះទាំង ៥ ដែលបានអនុវត្តន៍ក្នុងក្រុមហ៊ុន៖ ១.គិតពីអ្វីដែលនឹងកើតឡើងនាពេលអនាគត៖ លោក Sundar បាននិយាយថា ប្រសិនបើអ្នកមិនគិតអំពីពេលអនាគតទេនោះ អ្នកនឹងត្រូវមនុស្សជំនាន់ក្រោយទាត់ចេញពីសង្វៀនជាក់ជាមិនខាន ឬនិយាយម្យ៉ាងទៀតថា មនុស្សជំនាន់ក្រោយនឹងមកដណ្តើមការរកស៊ី និងការងារដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ននេះ។ ឧទាហរណ៍ដូចជាក្រុមហ៊ុន Yahoo និងក្រុមហ៊ុន Nokiaជាដើម ក្រុមហ៊ុនទាំងពីរនេះ សុទ្ធតែជាក្រុមហ៊ុនយក្សកាលពីប៉ុន្មានឆ្នាំមុន តែដោយសារមិនបានខ្វល់ពីពេលអនាគត ទើបទទួលការបរាជ័យងើបមុខមិនរួច។ លោក Sundar…

    ភាពជាអ្នកដឹកនាំ
    ស្ថាបនិក​ក្រុមហ៊ុន Dell ប្រាប់គន្លឹះ​ ៩ចំនុច ដើម្បី​បើក​អាជីវកម្ម​ឲ្យ​ជោគជ័យ​

    ស្ថាបនិក​ក្រុមហ៊ុន Dell ប្រាប់គន្លឹះ​ ៩ចំនុច ដើម្បី​បើក​អាជីវកម្ម​ឲ្យ​ជោគជ័យ​

    លោក Michael Dell គឺ​ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម​មួយ​រូប​សញ្ជាតិ​អាមេរិក លោក​គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Dell Inc ។ ខាង​ក្រោម​នេះ​ជា​គោលការណ៍​ទាំង ៩ របស់​លោក​ដើម្បី​បង្កើត​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង ៖ ១. ត្រូវ​យល់​ពី​ចំណុច​មួយ​ណា​របស់​ខ្លួន​ ដែល​ជះ​ឥទ្ធិពល​ក្នុង​ក្រុមហ៊ុន និង ដល់​មហាជន​គ្រប់​រូប ៖ បើ​តាម​លោក Michael Dell អាជីវកម្ម​របស់​អ្នក​មិន​មែន​សម្រាប់​តម្រូវ​តែ​មនុស្ស​ម្នាក់​ ឬ មួយ​ក្រោម​តូច​នោះ​ឡើយ គឺ​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​លោក ដូច្នេះ​អ្នក​ត្រូវ​ចេះ​ស្វែង​រក​នូវ​ចំណុច​ពិសេស​ណា​មួយ​របស់​ខ្លួន​ដែល​ជះ​ឥទ្ធិពល​ ទៅ​លើ​គំនិត​របស់​ពួក​គេ​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ងាក​មក​រក​ផលិតផល ឬ សេវាកម្ម របស់​អ្នក​។   ២. ស្វែង​រក​ការ​ធ្វើ​ពិសោធន៍ ៖…

    ជីវិត និងសង្គម
    សេដ្ឋីឆ្នើម Bill Gates លាលែងពីតំណែងដ៏សំខាន់របស់លោក នៅក្រុមហ៊ុន Microsoft

    សេដ្ឋីឆ្នើម Bill Gates លាលែងពីតំណែងដ៏សំខាន់របស់លោក នៅក្រុមហ៊ុន Microsoft

    ក្រោយអស់រយៈពេល ៣៤ឆ្នាំក្នុងតំណែងដ៏សំខាន់របស់  លោក Bill Gates ដែលជាអតីតមហាសេដ្ឋី លេខ ១លំដាប់ពិភពលោក ហើយក៏ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រឈានមុនគេនៅលើពិភពលោក ​បានចាកចេញពីតំណែងក្រុមប្រឹក្សាសាធារណៈរបស់ Microsoft និង Berkshire Hathaway ។ មិនមែនមានន័យថាចាកចេញ ឬបោះបង់ចោលក្រុមហ៊ុន Microsoft ទាំងស្រុងឡើយ ។   លោក Bill Gates បានលើកឡើងពោរពេញដោយស្នាមញញឺមថា ” ក្រុមហ៊ុន Microsoft គឺជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ វាពិតជាសំខាន់ខ្លាំងណាស់ ហើយខ្ញុំស្រឡាញ់វា យើងរួមសុខទុក្ខជាមួយគ្នាតាំងពីដើមរហូតដល់បច្ចុប្បន្ន តើឱ្យខ្ញុំបំភ្លេច…

    ភាពជាអ្នកដឹកនាំ
    ចំណុចពិសេស ១០ យ៉ាងដែលអ្នកមិនដែលបានដឹង ពីភរិយារបស់ CEO Facebook

    ចំណុចពិសេស ១០ យ៉ាងដែលអ្នកមិនដែលបានដឹង ពីភរិយារបស់ CEO Facebook

    កំពូលស្រ្តីដែលមានឥទ្ធិពលបំផុតលើពិភពលោក ហើយគឺជាស្រ្តីម្នាក់ដែលតែងតែលើកទឹកចិត្ត គាំទ្រ និង ជួយឲ្យស្វាមីរបស់នាងក្លាយទៅជាមហាសេដ្ឋីលើពិភពលោក ។ បើទោះបីជានាងមានស្វាមីជាមហាសេដ្ឋីលើពិភពដែលជាស្ថាបនិករបស់ក្រុមហ៊ុនយក្ស ហ្វេសប៊ុកក៏ដោយ តែនាងនៅតែធ្វើខ្លួនសាមញ្ញបំផុត សូម្បីតែការប្រើប្រាស់របស់នាងក៏សាមញ្ញដែរ ។ លើសពីនេះទៅទៀតនោះ នាងតែងតែធ្វើការលះបង់ដើម្បីសង្គម ដើម្បីមនុស្សធម៌ ហើយ Priscilla Chan បានកែលម្អអនាគតភាពស្មើគ្នាខាងផ្លូវចិត្តនិងក្រមសីលធម៌ការងារដ៏ធំធេងនាង ។ ការពិតចំនួន ១០ ដែលអ្នកមិនធ្លាប់បានដឹងអំពីសប្បុរសជន Priscilla Chan Zuckerberg!នៅពេលដាក់ឱ្យដំណើរការកម្មវិធីគំនិតផ្តួចផ្តើម Chan Zuckerberg។ Priscilla បានធ្វើការប្តេជ្ញាចិត្តធំជាងមុនដោយសន្យាថានឹងបរិច្ចាគភាគហ៊ុនចំនួន ៩៩ ភាគរយនៃភាគហ៊ុនហ្វេសប៊ុករបស់នាងនិងស្វាមីរបស់នាងដើម្បីបុព្វហេតុមនុស្សធម៌។ ១. នាងតែងតែធ្វើអ្វីមួយឥតឈប់ឈរដើម្បីផ្ដល់ដល់សង្គមវិញ ២. Priscilla…

    ភាពជាអ្នកដឹកនាំ
    Jack Ma បង្ហើបគន្លឹះ ដែលធ្វើឱ្យគាត់ក្លាយទៅជាមហាសេដ្ឋី

    Jack Ma បង្ហើបគន្លឹះ ដែលធ្វើឱ្យគាត់ក្លាយទៅជាមហាសេដ្ឋី

    ការគិតគឺជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលមាននៅលើពិភពលោកនេះ លើកលែងតែធម្មជាតិ ដូច្នេះហើយយើងប្រកដជាដឹងហើយថាការគិតរបស់មនុស្សគឺពិតជាអស្ចារ្យខ្លាំងណាស់ ។ ហើយការគិតរបស់់មនុស្សបង្កើតបានជាថាមពលនិងអាចធ្វើអ្វីដែលអ្នកដទៃគិតថាមិនអាចទៅរួច ។ ហើយប្រសិនបើអ្នកចង់ទទួលសមិទ្ធិផលខ្ពស់ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកអាចធ្វើតាមតែជំហានទី ១ នោះគឺអ្នកត្រូវគិតវិជ្ជមានជាមុនសិន ហើយអនុវត្តនៅក្នុងជីវិតរបស់អ្នកដើម្បីទទួលជោគជ័យ ។   ១. អត់ធ្មត់ ៖ ការចេះតស៊ូ ព្យាយាមអត់ធ្មត់មិនមែនអ្នកណាៗក៏អាចធ្វើបាននោះទេ វាគឺជាលក្ខណៈពិសេសបំផុតរបស់អ្នកដែលគិតវិជ្ជមាន ពីព្រោះវាជួយឱ្យពួកគេរឹងមាំសូម្បីតែពេលលំបាកយ៉ាងណាក៏ដោយចុះ ។   ២. ការចេះដឹងគុណ ៖ ការចេះដឹងគុណគឺជាសីលធម៌ ជាគុណធម៌ដែលអ្នកមាន និងបង្កើតវាបានដោយខ្លួនឯង អ្នកចាំបាច់ត្រូវតែដឹងគុណចំពោះមនុស្សដែលជួយអ្នកនៅពេលដែលអ្នកលំបាក ឬក៏ត្រូវការជំនួយជាដើម ។   ៣. ធ្វើនៅអ្វីដែលអ្នកដទៃគិតថាមិនអាចទៅរួច ៖ មនុស្សដែលមានគំនិតបែបនេះមិនមែនជាមនុស្សធម្មតាទេ…

    ភាពជាអ្នកដឹកនាំ
    លោក Charlie Munger សេដ្ឋីវ័យ ៩៥ ថាបើមិនចង់ស្តាយក្រោយ ជៀសវាងធ្វើរឿងទាំងនេះ

    លោក Charlie Munger សេដ្ឋីវ័យ ៩៥ ថាបើមិនចង់ស្តាយក្រោយ ជៀសវាងធ្វើរឿងទាំងនេះ

    លោក Charlie Munger គឺជាដៃគូរកស៊ីក៏ដូចជា មិត្តសំលាញ់របស់ សេដ្ឋីWarren Buffett ផងដែរ។​ លោកជាគឺជាអ្នកវិនិយោគជើងចាស់ ដូចជាសេដ្ឋី Warren Buffett ដែរ ជាពិសេស លោកតែងតែ ផ្ដល់នូវយោបល់ក៏ដូចជាគំនិតល្អដល់យុវជនជំនាន់ក្រោយ។   សេដ្ឋីវ័យ ៩៥រូបនេះ បានបង្ហើបរឿង៥ ដែលអ្នកត្រូវជៀសវាង បើមិនចង់ឲ្យជីវិតអ្នករស់នៅវេទនា៖   ១. កុំប្រើប្រាស់ថ្នាំញៀន ត្រង់ចំណុចនេះ លោក បានឲ្យដឹងថាក្នុងជីវិតរបស់លោក មិនដែល រាប់អានប៉ះមនុស្សអាក្រក់នោះទេ ជាពិសេស មនុស្សដែលប្រើប្រាស់គ្រឿងញៀន។ ហើយលោកថាគ្រឿងញៀននេះពិតជាធ្វើឲ្យជីវិតមនុស្សវេទនាណាស់ ដូច្នេះបើជៀសបានគួរតែជៀសឲ្យផុតពីវា។ លោកបានសង្កត់ធ្ងន់ថា…

    ភាពជាអ្នកដឹកនាំ
    ពាក្យពេចន៍ ដ៏មានតម្លៃទាំងរបស់ ខុង ជឺ

    ពាក្យពេចន៍ ដ៏មានតម្លៃទាំងរបស់ ខុង ជឺ

    ​ខុង ជឺ (​ភាសា​អង់គ្លេស​: Confucius, ភាសា​ចិន​: 孔子) គឺជាបិតាទស្សនៈវិជ្ជាដ៏ឆ្នើមមួយរូបរបស់ប្រទេសចិន ដែលបានបន្សល់ទុកនូវទស្សនៈវិជ្ជាដ៏មានតម្លៃជាច្រើនទៅដល់មនុស្សជាច្រើនពាសពេញពិភពលោក។ តម្លៃស្នូលនៃទស្សនៈវិជ្ជារបស់លោកគឺ បានបញ្ជាក់​ពី​ចរិយា​បុគ្គល ការគ្រប់គ្រងប្រកបដោយ​សច្ចធម៌​ ​ទំនាក់ទំនង​សង្គម យុត្តិធម៌ និង​ភាពស្មោះត្រង់​។ ខាងក្រោមនេះគឺជាការដកស្រង់នូវទស្សនៈមួយចំនួនរបស់លោក ដែលអាចធ្វើឱ្យអ្នកអាន មើលឃើញពន្លឺក្នុងជីវិតជាងមុន។   ១. លើលោកនេះសូម្បីតែទេវតា ក៏មិនអស្ចារ្យដូចជាមនុស្សដែរ៖ ទស្សនៈនេះគឺលោកចង់ឱ្យមនុស្សមានការទទួលខុសត្រូវលើជីវិតរបស់ខ្លួន ចេះកំណត់ផ្លូវដើរឱ្យខ្លួនឯង និងមិនផ្ដេកផ្ដួលថាជីវិតរបស់ខ្លួនត្រូវបានរៀបចំឡើងដោយទេវតានោះទេ គឺមានតែខ្លួនគេម្នាក់គត់ដែលជាអ្នកអាចកំណត់ឱ្យជីវិតរបស់ខ្លួនក្លាយទៅជាអ្វីមួយពិតប្រាកដដែលគេចង់បាន។ ខ្សែជីវិតរបស់មនុស្សម្នាក់ៗ គឺមិនមែនជាក្រឡាអុករបស់ទេវតានោះទេ។   ២. មិនសំខាន់ថាអ្នកដើរយឺតប៉ុណ្ណាទេ ដរាបណាអ្នកមិនឈប់៖ យើងអាចដើរយឺតជាងមនុស្សដែលនៅជុំវិញខ្លួនយើង យើងអាចនឹងចំណាយពេលវេលាយូរក្នុងការសម្រេចនូវគោលដៅដែលយើងបានកំណត់ទុក ប៉ុន្តែដរាបណាយើងនៅតែបន្តធ្វើដំណើរឆ្ពោះទៅរកវាដោយមិនបោះបង់ចោល ចុងក្រោយយើងប្រាកដជាអាចទទួលបាននូវភាពជោគជ័យនិងសម្រេចនូវគោលដៅរបស់យើងជាក់ជាពុំខានឡើយ។…

    ភាពជាអ្នកដឹកនាំ
    ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ ៖ បង្ហើបគន្លឹះ 10 យ៉ាងនៃភាពជោគជ័យរបស់គាត់

    ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ ៖ បង្ហើបគន្លឹះ 10 យ៉ាងនៃភាពជោគជ័យរបស់គាត់

    បើទោះជា​អ្នកមានចំណេះដឹង មាន​សុខ​ភាពល្អ​ប៉ុនណា​ក៏ដោយ ក៏​មិន​ប្រាកដថា​អ្នកទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ជីវិត​នោះដែរ។ តើ​ហេតុអ្វី​បានជា​អ្នក​មិន​ទទួលជោគជ័យ? តើ​អ្នក​បាន​គូរ​ប្លង់ ឬ​ផែនទី​ជីវិត​ហើយ​ឬ​នៅ? ដើម្បី​អាចដឹកនាំ​ជីវិត​ទៅរក​ភាពជោគជ័យ​បាន ។   បច្ចុប្បន្ន លោកឧកញ៉ា ចិត្រ សិរីសុភ័ក្រ្ត គឺជាអ្នកជំនួញវ័យក្មេងម្នាក់ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងអំពីជោគជ័យរបស់លោក ។ លោកឧកញ៉ា មានអាជីវកម្មក្នុងដៃរហូតដល់ទៅ ១៥ កន្លែង។ ដែលអាជីវកម្មរបស់លោក គឺរកស៊ីទៅលើវិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ, ប្រឹក្សាយោបល់, គ្រឿងអលង្ការ, គ្រឿងសង្ហារឹម, សម្រស់ និងអាជីវកម្មផ្សេងមួយចំនួនទៀត ។   ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗទាំង ១០ នៃភាពជោគជ័យដែលលោក ឧកញ៉ាវ័យក្មេង ចិត្រ សេរីសុភ័ក្រ្តបានបង្ហើបប្រាប់តាមរយៈ…

    ភាពជាអ្នកដឹកនាំ
    ពាក្យ ៧ឃ្លា ដែលស្ថាបនិក Facebook តែងតែទន្ទេញពាក្យនេះរាល់ថ្ងៃ

    ពាក្យ ៧ឃ្លា ដែលស្ថាបនិក Facebook តែងតែទន្ទេញពាក្យនេះរាល់ថ្ងៃ

    ស្ថាបនិក Facebook វ័យក្មេង លោក Mark Zuckerberg ទម្រាំជោគជ័យមានទ្រព្យច្រើនវាល់លានទាំងវ័យក្មេង ក្លាយទៅជាមហាសេដ្ឋី ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលេខ ៨ លោកក៏ឆ្លាប់បានបរាជ័យជាច្រើនលើកច្រើនសារ លើអាជីវកម្ម ក៏ប៉ុន្តែលោកមិនដែលបោះបង់នោះទេពីព្រោះថាការងារដែលអស្ចារ្យ គឺប្រថុយនិងគ្រោះថ្នាក់ច្រើន។   នេះគឺជា អាថ៌កំបាំង ៧ យ៉ាងរបស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ដែលអ្នកគួរតែរៀនសូត្រតាម ៖ ១. កុំដេកចាំ​​ឪកាស ព្រោះគ្មានជោគជ័យឯណារត់មករកអ្នកងាយៗ នោះទេ ២. បរាជ័យលើកដំបូងរបស់អ្នកគឺខ្លាចមិនហ៊ានសាកល្បង ៣. បើអ្នកមិនបានរីករាយជាមួយនឹងការងារដែលអ្នកបានធ្វើ គ្មានថ្ងៃដែលអ្នកទទួលបានជោគជ័យឡើយ ៤. ប្រសិនបើបុគ្គលិករីកចម្រើន ក្រុមហ៊ុនរបស់អ្នកក៏រីកចម្រើនតាមនោះដែរ…

    ភាពជាអ្នកដឹកនាំ
    ផ្លាស់ប្ដូរខ្លួនពីមនុស្សសាមញ្ញ ក្លាយជាមនុស្សរីកចម្រើន

    ផ្លាស់ប្ដូរខ្លួនពីមនុស្សសាមញ្ញ ក្លាយជាមនុស្សរីកចម្រើន

    មនុស្សរាល់គ្នាតែងតែមានចំនុចល្អ និងអាក្រក់ ដោយសារតែទម្លាប់ប្រចាំថ្ងៃ ។ ដូចនេះទម្លាប់ គឺជាដើមហេតុនៃការផ្លាស់ប្តូររបស់អ្នក ។ ការគ្រប់គ្រងលុយ ការរិះរកស្វែងយល់ពីការច្នៃប្រឌិត ការតាមដានពត៌មានដែលផ្តល់ប្រយោជន៌ដល់ការស្វែងយល់របស់អ្នក និងចេះអភិវឌ្ឍនៅចំណុចខ្សោយទៅខ្លាំងរបស់ខ្លួនឯង ដើម្បីការរីកចម្រើន ទាំងនេះ គឺជាចំណុចពិសេសដែលអ្នកត្រូវការ សម្រាប់ភាពយុវវ័យ និងអនាគតអ្នក ។ ខាងក្រោមនេះជាចំនុចមួយចំនួនដើម្បីផ្លាស់ប្ដូរខ្លួនពីមនុស្សសាមញ្ញ ក្លាយជាមនុស្សរីកចម្រើន ៖   ១. យល់ពីពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក គ្មាននរណាល្អឥតខ្ចោះទ្បើយ ដូចនេះត្រូវរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯងឲ្យឃើញជាមុនសិន បន្ទាប់មកស្វែងរកជំនាញដែលអ្នកចូលចិត្តចេញពីបេះដូងពិតប្រាកដ កុំគិតលើជំនាញតែលុយម្យ៉ាងឲ្យសោះ ។ ឧទារហណ៏៖ អ្នកមិនសូវចេះនិយាយស្តីច្រើន ដូចនេះអ្នកគួរឧស្សាហ៌អានសៀវភៅ និងមានទំនាក់ទំនងមនុស្សថ្មីៗឲ្យបានច្រើន ។…

    ភាពជាអ្នកដឹកនាំ
    គន្លឹះ ៣ ក្នុងភាពជាអ្នកដឹកនាំដែលមានឥទ្ធិពល

    គន្លឹះ ៣ ក្នុងភាពជាអ្នកដឹកនាំដែលមានឥទ្ធិពល

    ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ភាពជាអ្នកដឹកនាំត្រូវតែមានក្នុងខ្លួនអ្នក ដើម្បីនាំខ្លួនឯង ឬមិត្តរួមក្រុមឆ្ពោះទៅគោលដៅភាពជោគជ័យ ។   ១. រាល់ជួបបញ្ហា ត្រូវតែដោះស្រាយ កុំព្យាយាមគេច ឬទុកចោល អ្នកដឹកនាំដែលអស្ចារ្យ គឺក្លាហានណាស់ក្នុងការប្រឈមនឹងរាល់បញ្ហា ដោយប្រឹងប្រែងដោះស្រាយបានយ៉ាងល្អ។ ទោះស្ថិតក្នុងកាលៈទេសៈធ្លាក់ចុះដុនដាបដល់កម្រិតណាក៏ដោយ អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពហ៊ានប្រឈមនឹងបញ្ហាទាំងនេះដោយមិនគេចវេសឡើយ។  លើសពីនេះ “បុគ្គលិកត្រូវការអ្នកដឹកនាំដែលហ៊ានតស៊ូ ប្រឈមដោះស្រាយដោយសន្តិវិធី និងឈ្នះឈ្នះ នៃរឿងពិតទាំងអស់នោះផងដែរ​“។   ២. ផ្តល់នូវភាពជឿទុកចិត្តឲ្យពួកគេ បុគ្គលិក ត្រូវបានគេដឹងថានឹងមានជំហរកាន់តែស្មោះត្រង់ និងពេញចិត្តការងារនៅក្នុងកន្លែង ឬបរិយាកាសការងារមួយដែលដឹកនាំដោយអ្នកគ្រប់គ្រងដែលពួកគាត់ជឿទុកចិត្ត។ វិធីដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ និងធ្វើបែបនេះ…

    ភាពជាអ្នកដឹកនាំ
    មូលហេតុដែលធ្វើឲ្យ Bill Gates ក្លាយទៅជាមហាសេដ្ឋីលំដាប់ពិភពលោក

    មូលហេតុដែលធ្វើឲ្យ Bill Gates ក្លាយទៅជាមហាសេដ្ឋីលំដាប់ពិភពលោក

    ដូចដែលអ្នកបានដឹងរួចមកហើយអំពីភាពជោគជ័យរបស់ស្ថាបនិក Microsoft គឺលោក Bill Gates លោក Bill Gates គឺជាមហាសេដ្ឋីលំដាប់ទី ២ របស់ពិភពលោកកាលពីឆ្នាំ ២០១៩ ថ្មីៗនេះ ។ ភាពជោគជ័យ និងទ្រព្យសម្បត្តិមហាសាលដែលអ្នកបានឃើញសព្វថ្ងៃគឺកើតចេញពីគំនិតដ៏អស្ចារ្យ ភាពជាអ្នកដឹកនាំនៅក្នុងខ្លួន និងមានមូលហេតុជាច្រើនទៀតដែលនៅពីក្រោយខ្នងភាពជោគជ័យរបស់គាត់ ។ ខាងក្រោយនេះគឺជាមូលហេតុ ក៏ដូចជាភាពជាអ្នកដឹកនាំសំខាន់ៗទាំង៤របស់មហាសេដ្ឋី Bill Gates ៖ ១. ដើរតាមទស្សនវិស័យរបស់ខ្លួន ៖ លោកសេដ្ឋីរូបនេះមានប្រសាសន៍ថា «​ ចូរអ្នកកុំធ្វើការសម្រេចចិត្ត២ដងនូវរឿងតែមួយ » ចូរអ្នកចំណាយពេលនឹកគិត ដើម្បីធ្វើឱ្យការសម្រេចចិត្តលើកទី១របស់អ្នកបានរឹងមាំ និងច្បាស់ថាមិនចាំបាច់ពិនិត្យម្ដងទៀត ។…