Breaking News :

nothing found
  1. Home
  2. ជីវិត និងសង្គម

Category: ជីវិត និងសង្គម

    ជីវិត និងសង្គម
    គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ត្រៀមចុះហត្ថលេខានៅដើមខាងមុខនេះ

    គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ត្រៀមចុះហត្ថលេខានៅដើមខាងមុខនេះ

    បើតាមការបង្ហើបឱ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនដែលនឹងក្លាយជាផ្លូវល្បឿនលឿនទី២ក្នុងប្រទេសកម្ពុជា តភ្ជាប់​ពីរាជ​ធានីភ្នំពេញទៅកាន់ក្រុងបារវិត ខេត្តស្វាយរៀង ព្រំប្រទល់ប្រទេសវៀតណាម នឹងធ្វើការ​ចុះហត្ថលេខា​នៅដើម​ឆ្នាំ២០២៣​ខាងមុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា អន្តរក្រសួង និងភាគីពាក់ព័ន្ធបានធ្វើការប្រជុំពិភាក្សានៅ​លើ​ចំណុច​សំខាន់ៗមួយចំនួនដើម្បីដោះស្រាយលើបញ្ហានានា និងធ្វើយ៉ាងណាឱ្យសេចក្តីព្រាងនៃកិច្ចសន្យាភាពជា​ដៃគូរវាងរដ្ឋ និងឯកជនមានខ្លឹមសារគ្រប់ជ្រុងជ្រោយដើម្បីអាចអនុវត្តការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតទៅបានដោយរលូន ។     គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា​បន្ទាប់​ពីផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុ​ប​ប្រមាណជា​១៣៨គ.ម ដោយផ្តើមចេញពីរាជធានី​ភ្នំពេញ​ត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ៕ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការចុច Like ឬ…

    ជីវិត និងសង្គម
    រដ្ឋាភិបាលស្រីលង្កា ប្រកាសថា គ្មានលទ្ធភាពក្នុងការសងបំណុលបរទេស ៥០ពាន់លានដុល្លារ

    រដ្ឋាភិបាលស្រីលង្កា ប្រកាសថា គ្មានលទ្ធភាពក្នុងការសងបំណុលបរទេស ៥០ពាន់លានដុល្លារ

    ជាក់ស្តែង ប្រទេសដែលស្ថិតនៅអាស៊ី ខាងត្បូងមួយនេះ កំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីទទួលបានឯករាជ្យពេញលេញពីប្រទេសអង់គ្លេស នៅឆ្នាំ ១៩៤៨ ជាមួយនឹងកង្វះខាតយ៉ាងធ្ងន់ធ្ងរ ចំពោះទំនិញសំខាន់ៗជាច្រើន រួមទាំងការដាច់ចរន្តអគ្គិសនីជាប្រចាំ ដែលបង្កឱ្យមានផលលំបាកដល់ប្រជាជនជាទីបំផុត ។ ក្នុងនោះដែរ ចិនជាម្ចាស់បំណុលដ៏ធំបំផុតរបស់ប្រទេសស្រីលង្ហា និងទី ២ គឺបំណុលឥណ្ឌា ។ ក្នុងឆ្នាំ ២០១៧ ដោយសារការជំពាក់បំណុលធំបំផុតពីប្រទេសចិន ស្រីលង្ហាបានកាត់កំពង់ផែឲ្យក្រុមហ៊ុនចិនជាអ្នកគ្រប់គ្រងដើម្បីដោះបំណុល ។ មូលហេតុដែលធ្វើឲ្យប្រទេសស្រីលង្ហាធ្លាក់ក្នុងវិបត្តិហរិញ្ញាវត្តុធ្ងន់ធ្ងនបែបនេះ គឺដោយសារការបរាជ័យគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិ វិស័យកសិកម្ម និងវិបត្តិកូវីដ១៩ ដែលធ្វើឲ្យបំណុលបរទេសកើន ។   ទន្ទឹមនឹងនេះ អាជ្ញាធរ កំពុងតែទទួលរងនូវភាពខឹងសម្បារយ៉ាងខ្លាំង ពីសាធារណ:ជន ដោយថែមទាំងផ្ទុះការតវ៉ា…

    ជីវិត និងសង្គម
    សម្តេចហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យលទ្ធភាពកែលម្អរផ្លូវរថភ្លើងចាស់ ជំនួសដោយផ្លូវរថភ្លើងល្បឿនលឿនវិញ

    សម្តេចហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យលទ្ធភាពកែលម្អរផ្លូវរថភ្លើងចាស់ ជំនួសដោយផ្លូវរថភ្លើងល្បឿនលឿនវិញ

    សៀមរាប៖ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សម្តេច ហ៊ុន សែន បានប្រាប់ឱ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពកែលម្អរផ្លូវរថភ្លើងចាស់ ជំនួសដោយផ្លូវរថភ្លើងល្បឿនលឿនវិញ។ សម្ដេច ហ៊ុន សែន បាននិយាយថា ស្ថានភាពផ្លូវរថភ្លើងនៅសៀមរាប មិនសមស្រមតាមការអភិវឌ្ឍជាក់ស្ដែងនៅក្នុងតំបន់នេះឡើយ ខណៈរថភ្លើង អាចរត់បានតែចម្ងាយពី២០ ទៅ៣០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយសារខេត្តសៀមរាប ជាតំបន់ទេសចរណ៍បុរាណដ៏ប្រណិត គួបផ្សំនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់នេះ ទើបសម្ដេច ហ៊ុន សែន ចង់ឱ្យអភិវឌ្ឍន៍ផ្លូវរថភ្លើងថែមទៀត ដើម្បីងាយស្រួលក្នុងដំណើរការដឹកជញ្ជូន។ ប្រមុខរដ្ឋាភិបាល បានបញ្ជាឱ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ…

    ជីវិត និងសង្គម
    ទោះបីនៅលើទីផ្សារមានប្រភេទទឹករ៉ែច្រើនប្រភេទប្រកួតប្រជែង! ទឹករ៉ែធម្មជាតិសាំងតាម៉ង់នៅតែជាជំរើសដំបូងរបស់អតិថិជន!

    ទោះបីនៅលើទីផ្សារមានប្រភេទទឹករ៉ែច្រើនប្រភេទប្រកួតប្រជែង! ទឹករ៉ែធម្មជាតិសាំងតាម៉ង់នៅតែជាជំរើសដំបូងរបស់អតិថិជន!

    បើយើងដើរសំលឹងមើលប្រភេទទឹករ៉ែជាច្រើនប្រភេទដែលមានដាក់លក់នៅតាមហាងនានា ផ្សារទំនើប នៅលើទីផ្សារស្រុកខ្មែរ យើងប្រាកដជាពិបាកសំរេចចិត្តជ្រើសរើសហើយ ព្រោះសុទ្ធសឹងជាផលិតផលស្រដៀងគ្នា តម្លៃក៏ប្រហាក់ប្រហែលគ្នាដែរ ។ ប៉ុន្តែបើងាកមកមើលប្រ៊េនម៉ាកយីហោដ៏ល្បីរបស់ប្រទេសបារាំង ទឹករ៉ែធម្មជាតិសាំងតាម៉ង់វិញ ដែលអាចឈរជើងលក់នៅលើទីផ្សារស្រុកខ្មែរបានរហូតដល់ជាង ២០ឆ្នាំជាងនេះ មិនមែនជារឿងងាយស្រួលនោះទេ បើទោះបីមានប្រភេទទឹករ៉ែជាច្រើនម៉ាកយីហោងមកលក់យូរឆ្នាំក៏ដោយ ឬទើបនាំចូលមកលក់ប្រកួតប្រជែង ក៏មិនអាចឈរជើងបានយូរ រហូតមកដល់បច្ចុបន្ននេះបានដែរ ។   ហេតុអ្វីបានជាប្រភេទទឹករ៉ែធម្មជាតិសាំងតាម៉ង់ ម៉ាកយីហោងនៅក្រៅប្រទេស ទទួលបានជោគជ័យក្នុងស្រុកខ្មែរ បើទោះបីមានដៃគូប្រកួតប្រជែងគ្រប់ច្រកល្ហក់? ត្រង់សំនួរនេះ ត្រូវបានគេសង្កេតឃើញមានលក្ខណៈពិសេសរបស់ទឹករ៉ែធម្មជាតិសាំងតាម៉ង់ ដែលនាំឲ្យម៉ាកយីហោសាំងតាម៉ង់នេះ មានអតិថិជនគ្រាំទ្រច្រើន រហូតដល់ទល់ពេលបច្ចុប្បន្ន ដែលប្រភេទទឹករ៉ែដទៃគ្មាន គឺបើនិយាយពីគុណភាពវិញនៅក្នុងទឹករ៉ែធម្មជាតិសាំងតាម៉ង់ មានអត្ថប្រយោជន៍ច្រើនលើសលប់សំបូរទៅដោយសារធាតុសំខាន់ៗ ដែលល្អសម្រាប់សុខភាព និងសារពាង្គកាយត្រូវការជាចាំបាច់ ។ ជាពិសេសបាតុភូកដ៏កម្ររបស់សាំងតាម៉ង់ មានប្រភពចេញពី…

    ជីវិត និងសង្គម
    រដ្ឋាភិបាលកម្ពុជាឱ្យប្រើឧទ្ធម្ភាគចក្រ ប្រតិបត្តិការតាមចាប់ពួកជនល្មើសនេសាទ

    រដ្ឋាភិបាលកម្ពុជាឱ្យប្រើឧទ្ធម្ភាគចក្រ ប្រតិបត្តិការតាមចាប់ពួកជនល្មើសនេសាទ

    ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថា-ប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវរួមសហការស្រាវជ្រាវ ទប់ស្កាត់ និង បង្រ្កាបបទល្មើសព្រៃឈើ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងព្រមានប្រើធម៌ក្ដៅដោយប្រើឧទ្ធម្ភាគចក្រ នឹងកងកម្លាំងប្រដាប់អាវុធចុះបង្ក្រាបដោយផ្ទាល់ផងដែរ ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់បន្ថែមថា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចេះយោគយល់ សម្របសម្រួល…

    ជីវិត និងសង្គម
    បើកុមារតូចៗ ឆ្លង OMICRON នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ!

    បើកុមារតូចៗ ឆ្លង OMICRON នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ!

    បើទោះបីជា Omicron បានវិវត្តយ៉ាងឆាប់រហ័ស និងឆ្លងជាងប្រភេទវីរុសបំប្លែងខ្លួនផ្សេងទៀតដល់ទៅ ៣ ទៅ ៤ ដងក្ដីប៉ុន្តែអត្រានៃការឆ្លងក្នុងចំណោមកុមារ បានកើនឡើងនៃចំនួនអ្នកឆ្លងជារៀងរាល់ថ្ងៃ ។ វេជ្ជបណ្ឌិត Passorn Bunyahotra គ្រូពេទ្យកុមារផ្នែកជំងឺឆ្លង មន្ទីរពេទ្យ Samitivej Sukhumvit នៅប្រទេសថៃ បញ្ជាក់ថា បើប្រៀបធៀបអាការៈរបស់កុមារ ជាមួយមនុស្សធំ ដែលបានចាក់វ៉ាកសាំងកូវីដ វាហាក់ដូចមនុស្សពេញវ័យមានរោគសញ្ញាតិចជាង។   ដោយសារតែភាពធ្ងន់ធ្ងរនៃជំងឺនេះ ត្រូវបានកាត់បន្ថយក្រោយចាក់វ៉ាក់សាំងកូវីដ។ ប៉ុន្តែការពិត ភាពធ្ងន់ធ្ងរនៃ omicron លើកុមារ គឺកម្រណាស់។ ការសិក្សាបានរកឃើញថាការឆ្លង omicron ចំពោះកុមារគឺស្រាល។ ប៉ុន្តែវ៉ាក់សាំងកូវីដ…

    ជីវិត និងសង្គម
    ប្រទេស​ថៃ​ បាន​ឆ្លង​អូ​មី​ក្រុងបំប្លែងថ្មី BA.2 ស្ទើរពាក់កណ្តាលប្រទេស

    ប្រទេស​ថៃ​ បាន​ឆ្លង​អូ​មី​ក្រុងបំប្លែងថ្មី BA.2 ស្ទើរពាក់កណ្តាលប្រទេស

    ក្រុង​បាងកក ៖ ​វេជ្ជបណ្ឌិត Chakrarat Pittayawong Anon​ថ្លែងពត៍មានថា Omicron BA.2 ឆ្លង​លឿន​ជាង​មុន ១,៤​ដង ដែល​បញ្ជាក់​ថា ​ភាគរយ​អ្នក​ឆ្លង​នៅ​ថៃ ​កើន​ជាង ៥០​ភាគរយ និង​សុំឲ្យប្រជាជន​ថៃ ព​ន្លឿ​នទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ហើយលោក​ណែនាំ​ថា ​បើ​ឈឺបំពង់ក ឬ​ក្អក ​ត្រូវ​ទៅ​ពិនិត្យ ម៉ាស៊ីន​ធំ ATK តេស្ត​រក​មេរោគ​ភ្លាម​ៗ ​នេះ​បើ​យោង​តាម​កាសែត​ថៃ រ៉ាត់ ។   កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ច​ក្រា រ៉ាត់ ជា​ប្រធាន​នាយកដ្ឋាន​រោគឆ្លង…

    ជីវិត និងសង្គម
    ដាក់​ឲ្យប្រើប្រាស់​កម្មវិធី​វាស់ស្ទង់ល្បឿន​​អ៊ីនធឺណិត របស់ក្រសួងប្រៃសណីយ៍ ​ បើ​ខុស​ប្រក្រតី​អាច​​រាយការបាន​ភ្លាមៗ

    ដាក់​ឲ្យប្រើប្រាស់​កម្មវិធី​វាស់ស្ទង់ល្បឿន​​អ៊ីនធឺណិត របស់ក្រសួងប្រៃសណីយ៍ ​ បើ​ខុស​ប្រក្រតី​អាច​​រាយការបាន​ភ្លាមៗ

    បើ​តាម​សេចក្តីប្រកាស​របស់​ក្រសួង​ដែល​ចេញពីម្សិលមិញនេះ កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់ដំណើរការអឺនធឺណិតនៅគ្រប់ ទីកន្លែង និងគ្រប់ពេលវេលា ដោយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់​អឺនធឺណិតប្រចាំថ្ងៃ។ ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាអឺនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយ មិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចយកលទ្ធផលនោះជាភស្តុតាងសម្រាប់រាយការណ៍មកនិយ័តករ ទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អីមែល qos@trc.gov.kh ដើម្បីប្តឹងតវ៉ា (Complaint) និងស្វែងរកដំណោះស្រាយ។ ក្រសួងជំរុញ​​ឲ្យ​សាធារណជន អាចទាញយកកម្មវិធីនេះមកប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ…

    ជីវិត និងសង្គម
    ខេត្តកោះកុង ទទួលបានការបោះទុនអភិវឌ្ឍន៍ទីក្រុងទំនើបឆ្លាតវៃតម្លៃ ៦០០ពាន់លានដុល្លារ

    ខេត្តកោះកុង ទទួលបានការបោះទុនអភិវឌ្ឍន៍ទីក្រុងទំនើបឆ្លាតវៃតម្លៃ ៦០០ពាន់លានដុល្លារ

    លោក ដេននីស កូកូវីច ប្រធានក្រុមហ៊ុន BilderBerg Investment Group ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះនាសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងក្រុងភ្នំពេញ បានគូសបញ្ជាក់ថា៖ “កម្ពុជាជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានបើកទូលាយ សម្រាប់អ្នកវិនិយោគក្នុង និងក្រៅស្រុក ដែលនេះគឺជាកត្តាចម្បង ធ្វើឱ្យក្រុមហ៊ុនលោកសម្រេចចិត្តប្រកាសពីគម្រោងវិនិយោគមួយនេះឡើង។ លោក ដេននីស កូកូវីច បានបន្តថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិ និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ។ ក្នុងគម្រោង «អនាគត» របស់លោកផ្ទាល់ គឺផ្តោតលើការអភិវឌ្ឍយ៉ាងពេញទំហឹង លើវិស័យធំបី៖ មានវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម។…

    ជីវិត និងសង្គម
    វ៉ាក់សាំង ២ប្រភេទ ដែល WHO បន្ថែមចាក់ដូ​សទីបី​ដល់​មនុស្សចាស់​

    វ៉ាក់សាំង ២ប្រភេទ ដែល WHO បន្ថែមចាក់ដូ​សទីបី​ដល់​មនុស្សចាស់​

    ការចាក់​វ៉ាក់សាំង​លើក​ទី ៣​គួរ​ផ្តល់​ជូន​ដល់​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​កម្រិត​មធ្យម​​និង​ធ្ងន់ធ្ងរ​ដែល​បាន​ចាក់​ជាមួយ​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ WHO​។​ មនុស្ស​នៅក្នុង​ក្រុម​ទាំង​ពីរ​នេះ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​មេរោគ​ កូវីដបន្ទាប់​ពី​ការចាក់ពីរ​ដូស​តាម​ស្តង់ដារ ។   អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​​ថា​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩​បន្ថែម​មួយ​ដូស​​ទៀត​គួរតែ​ផ្តល់ជូន​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ ​ដោយ​ប្រើ​វ៉ាក់សាំង Sinovac ឬ Sinopharm​។​   WHO ​មិន​ណែនាំ​ឱ្យ​ប្រើ​ដូស​ជំរុញ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រសិទ្ធភាព​ថយ​ចុះ​ ឬ​ផល​ប៉ះពាល់​នៃ​មេរោគ​បំប្លែង​ខ្លួនទេ​។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ផ្តល់​អនុសាសន៍​ឱ្យ​ចាក់​​ដូស​ជំរុញ​ជា​ផ្នែក​មួយ​នៃ “​វ៉ាក់សាំង​បន្ថែម​” សម្រាប់​ក្រុម​មនុស្ស​ដែល​មិន​មាន​ការឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​បាន​គ្រប់គ្រាន់​ ក្រោយចាក់២ដូស ៕

    ជីវិត និងសង្គម
    Ford ដីឥដ្ឋនៅខ្មែរ កក្រើកល្បីដល់អ្នកលេងឡានល្បីលំដាប់ពិភពលោក Alexandra Mary Hirschi

    Ford ដីឥដ្ឋនៅខ្មែរ កក្រើកល្បីដល់អ្នកលេងឡានល្បីលំដាប់ពិភពលោក Alexandra Mary Hirschi

    ថ្មីៗនេះដែរ នៅលើគណនីផេក Supercar Blondie ដែលជារបស់អ្នកកំពូល Review ទ្បានល្បីៗលំដាប់ពិភពលោក បានធ្វើការយកវីដេអូអ្នករកលុយតាម YouTube នៅខ្មែរ ដែលធ្វើវីដេអូឡាន Ford ពីដីឥដ្ឋ យកទៅ reaction ហើយទទួលបានចំណាប់អារម្មណ៍ច្រើនមែនទែន ព្រោះវាថ្មីនៃការកែច្នៃឡាន Ford ម៉ូឌែល F150 Raptor ស៊េរី ២០២១ ចេញពីដីឥដ្ឋ។ កំពូលស្ដ្រីតែម្នាក់គត់លើលោក ដែលយល់ដឹងច្បាស់ពីវិស័យរថយន្ដ ដែលគេដឹងថាឆ្នាំនេះនាងមានអាយុ ៣៥ ឆ្នាំហើយឈ្មោះ Alexandra Mary Hirschi ជាជាតិអូស្រ្ដាលី ចាប់វិស័យជាអ្នកធ្វើបទបង្ហាញអំពីរថយន្ដ និងវិស័យអចលនទ្រព្យខ្លះៗដែរ…

    ជីវិត និងសង្គម
    ឧត្តមសេនីយ៍ទោសុខ សំសោភ័ណ ផ្ញើសារជូនពរឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន ក្នុងឱកាសឆ្លងឆ្នាំសកល ២០២១

    ឧត្តមសេនីយ៍ទោសុខ សំសោភ័ណ ផ្ញើសារជូនពរឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន ក្នុងឱកាសឆ្លងឆ្នាំសកល ២០២១

    ភ្នំពេញ៖ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២១ សូមលើកហត្ថឧទ្ទិសបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរជូន ឯកឧត្តម និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីថែមទៀត ដើម្បីរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ្របកបដោយសន្តិភាព និរន្តភាព និងភាពថ្តុំថ្កើង សម្បូរសប្បាយជារៀងរហូត។ សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជាទីស្រទ្បាញ់ជួបប្រទះតែ សេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង…

    ជីវិត និងសង្គម
    ឧត្តមសេនីយ៍ទោសុខ សំសោភ័ណ ផ្ញើសារជូនពរឯកឧត្តមសេង យូអ៊ាន់ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២១

    ឧត្តមសេនីយ៍ទោសុខ សំសោភ័ណ ផ្ញើសារជូនពរឯកឧត្តមសេង យូអ៊ាន់ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២១

    ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ឧត្តមសេនីយ៍ទោសុខ សំសោភ័ណ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ ព្រមទាំងមន្ត្រីនរគបាលជាតិកម្ពុជា បានផ្ញើសារគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលមាំមួន ប្រាជ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីថែមទៀត ដើម្បីរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ប្រកបដោយសន្តិភាព និរន្តភាព និងភាពថ្តុំថ្កើន សម្បូរសប្បាយជារៀងរហូត ។ ខាងក្រោមនេះជាខ្លឹមសារលិខិតជូនពរក្នុងឱកាសឆ្លងឆ្នាំសកល ២០២១ ទាំងស្រុង គោរពជូនពីឧត្តមសេនីយ៍ទោ សុខ សំសោភ័ណ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ៖…

    ជីវិត និងសង្គម
    សមិទ្ធិផលប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជាយើង​ ដែលទទួលបានជោគជ័យក្នុងការទាញយកដំណក់ប្រេងដំបូងរបស់កម្ពុជា

    សមិទ្ធិផលប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជាយើង​ ដែលទទួលបានជោគជ័យក្នុងការទាញយកដំណក់ប្រេងដំបូងរបស់កម្ពុជា

    នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដំណឹងលើទំព័រហ្វេសប៊ុកថា កម្ពុជា ចាប់ផ្តើមមានដំណក់ប្រេងរបស់ខ្លួនជាលើកដំបូងហើយ។ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ទៅសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ឲ្យយកដំណក់ប្រេងនេះ ទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះ ដើម្បីទុកជាប្រវត្តិសាស្រ្ត។ ប្រមុខរដ្ឋាភិបាល ចាត់ទុកការចាប់ផ្តើមផលិតកម្មប្រេងនេះ ថាជាពរជ័យសម្រាប់កម្ពុជា និងជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតសមត្ថភាពជាតិ ខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និង ថាមពលនៅកម្ពុជា។ ប្រមុខរដ្ឋាភិបាល មើលឃើញថា ផលប្រយោជន៍សំខាន់ៗ រួមមាន ចំណូលថវិកាជាតិ និង ផលសេដ្ឋកិច្ច ដែលទទួលបានពីខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាតនេះជាដើម។ ប្រជាពលរដ្ឋទូទៅ…

    ជីវិត និងសង្គម
    មកដល់ថ្ងៃទី ៣០ វិច្ឆិកានេះ! មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៨នាក់

    មកដល់ថ្ងៃទី ៣០ វិច្ឆិកានេះ! មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៨នាក់

    ថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៨នាក់​ (ពាក់ព័ន្ធទីនឹងព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា)​ និងមិនមានអ្នកជាសះស្បេីយ ។ តាមសារសម្លេងណែនាំរបស់ស្ដេច ហ៊ុន  សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ពាក់ព័ន្ធនឹងករណីវិជ្ជមានវីសុសកូវីដ១៩ រកឃើញក្នុងពេលថ្មីៗនេះ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសូមឲ្យប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធជាមួយនឹង “ព្រឹត្ដិការណ៍សហគមន៍ ២៨ វិច្ឆិកា” ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ថ្មី មានដូចជាអ្នកប៉ះពាល់នៅផ្សារទំនើបអ៊ីនន១ សាលារៀនមួយចំនួន និងកន្លែងផ្សេងៗដែលប៉ះពាល់ជាមួយអ្នកជំងឺនៅក្នុងរាជធានីភ្នំពេញ ខេត្ដបន្ទាយមានជ័យ ខេត្ដបាត់ដំបង ខេត្ដស្ទឹងត្រែង ខេត្ដមណ្ឌលគិរី ខេត្ដព្រះវិហារ…

    ជីវិត និងសង្គម
    ទ័ពអាកាសកម្ពុជាបានបង្ហាញភាពជោគជ័យដល់បរទេសពីការបើកយន្តហោះចម្បាំង(Airforce)យ៉ាងស្ទាត់ជំនាញ (មានវីដេអូ)

    ទ័ពអាកាសកម្ពុជាបានបង្ហាញភាពជោគជ័យដល់បរទេសពីការបើកយន្តហោះចម្បាំង(Airforce)យ៉ាងស្ទាត់ជំនាញ (មានវីដេអូ)

    យោងតាមគណនីហ្វេកប៊ុកដែលមានឈ្មោះថា សុទ្ធ ឧត្តម បានបង្ហោះសារពីភាពជោគជ័យ និងមានមោទនភាព​ ដែលបានលើកទង់ជាតិកម្ពុជាបង្ហាញនៅបរទេសពីភាពជោគជ័យ ពីការបើកយន្តហោះចម្បាំង Airforce យ៉ាងស្ទាត់ជំនាញនៅដែនអាកាស នៅក្នុងប្រទេសចិនកាលពីកន្លងមកនេះ។ ក្នុងនោះមានក្រុម Pilot កម្ពុជាដែលបានទៅហ្វឺនហាត់ បណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍ បានលើកទង់ជាតិកម្ពុជា បង្ហាញដល់បរទេស ដើម្បីបង្ហាញពីភាពជោគជ័យរបស់ជនជាតិខ្មែរ ។   គួររំលឹកផងថា ការពីអតីតកាល ទ័ពអាកាសកម្ពុជាក៏មិនចាស់បរទេសប៉ុន្មានដែរ ប៉ុន្តែដោយការឆ្លងកាត់សង្គ្រាមរាំរៃអស់ប៉ុន្មានទស្សវន៍ ត្រូវបង្ខំទុកប្រភេទយន្តចម្បាំងចោលរហូតខូចដល់បច្ចុប្បន្ន និងមួយចំនួនទៀតត្រូវបានបំផ្លាញចោលដោយសារសង្គ្រាម ។ ដោយការដឹកនាំ និងប្រទេសមានសន្តិភាពពេញលេញ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនទ័ពអាកាសកម្ពុជាជាច្រើនរូបទៅហ្វឺនហាត់ បណ្តុះបណ្តាលនៅក្រៅប្រទេស រហូតទទួលបានភាពជោគជ័យជាច្រើននាក់លើឆាតអន្តរជាតិ  និងបានចាប់ផ្តើមកុម្ម៉ងយន្តចម្បាំងប្រភេទ Airforce ពីប្រទេសចិន…

    ជីវិត និងសង្គម
    ប្តូរអាជីពពីអ្នកប្រណាំងទ្បាន ​មក​ថត​រឿង​កូន​ជ្រូក រកប្រាក់បានរាប់មុឺនក្នុង ១ថ្ងៃ

    ប្តូរអាជីពពីអ្នកប្រណាំងទ្បាន ​មក​ថត​រឿង​កូន​ជ្រូក រកប្រាក់បានរាប់មុឺនក្នុង ១ថ្ងៃ

    ​Renee Gracie ​ជា​នារី​ប្រណាំង​ឡាន​ជនជាតិអូស្ត្រាលីម្នាក់ បាន​ប្ដូរ​ចិត្ត​មក​ប្រឡូក​វិស័យ​រឿង​កូន​ជ្រូក​វិញ ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​។ ​ស្រី​ស្អាត​អូស្ត្រាលីរូបនេះ ​ប្រឡូក​ក្នុង​អាជីព​ប្រណាំង​ឡាន​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​មិន​ជោគជ័យ​ឡើយ ហើយ​ថែម​ទាំង​ខ្វះ​មុខ​ខ្វះ​ក្រោយ​ថែម​ទៀត ​មិន​សម្រេច​បាន​ក្ដី​ស្រមៃ​ឡើយ។ ​កត្តា​នេះ​ហើយ ​ទើប​នាង​សម្រេច​ចិត្ត​ប្ដូរ​មុខ​របរ​វិញ។ ​ដោយសារ​តែ​សម្រស់​ស្រស់​ស្អាត ​និង​មាន​ភាព​ទាក់ទាញ​ខ្លាំង ​ស្រី​ស្រស់​វ័យ​២៥​ឆ្នាំ​បាន​បង្កើត​ជា​ប្លុក​មួយ ដោយ​ថត​រួប​ខ្លួន​ឯង ​និង​ផលិត​ជា​វីដេអូ​លក់​វិញ។ ​   ក្នុង​វិស័យ​សិច​នេះ​ហើយ ​​Renee Gracie អាចរក​ប្រាក់បាន​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃ ​ពី​ការ​ផលិត​វីដេអូ​កូន​ជ្រូក​នេះ ។ ​បច្ចុប្បន្ន​នេះ ​នាង​មិន​ខ្វល់​ពី​សម្ដី​អ្នក​ដទៃ​ឡើយ សំខាន់​បំផុត​នាង​អាច​រក​ប្រាក់​បាន​ច្រើន ដើម្បី​ខ្លួន​ឯង​ និង​គ្រួសារ ៕ ***បញ្ជាក់អត្ថបទនេះមិនបានបង្ខំ ឬលើកទឹកចិត្តក្នុងការផ្លាស់ប្តូរជីវភាពទ្បើយ ។

    ជីវិត និងសង្គម
    អាជីវកម្មជាប់ពន្ធធុនមធ្យម និងធុនធំអាចប្រកាសពន្ធតាមប្រព័ន្ធអេឡិចត្រូនិចបានហើយ

    អាជីវកម្មជាប់ពន្ធធុនមធ្យម និងធុនធំអាចប្រកាសពន្ធតាមប្រព័ន្ធអេឡិចត្រូនិចបានហើយ

    ពីមុខសហគ្រាស ឬក្រុមហ៊ុននានាប្រកាសឬដាក់ពន្ធនិងឯកសារផ្សែងៗតាមក្រដាស ប៉ុន្តែឥឡូវនេះអគ្គនាយកដ្ឋានពន្ធដារបានបង្កើតកម្មវិធីសម្រាប់ការដាក់ឯកសារអេឡិចត្រូនិចទាំងអស់ ដូចច្នេះហើយវាអាចសន្សំសំចៃថវិការ ពេលវេលា និងមានតម្លាភាព។ ចាប់ពីពេលនេះតទៅអ្នកបង់ប្រាក់ធុនមធ្យម និងធុនធំអាចដាក់ឯកសារ ឬប្រកាសពន្ធប្រាក់ខែរបស់និយោជិករបស់ពួកគេទាំងអស់ ដោយដកហូតពន្ធអាករលើតម្លៃបន្ថែមប្រតិបត្តិការសំខាន់ៗ ព័ត៌មាន និងពន្ធផ្សែងៗតាមរយៈគេហទំព័អេឡិចត្រូនិចប្រចាំខែរបស់ GDT បាន។ សេវាកម្មពន្ធអេឡិចត្រូនិចជាច្រើនរួមមាន ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិច ការផ្ទុកឯកសារតាមប្រព័ន្ធអេឡិចត្រូនិច ការបញ្ចូលឯកសារតាមប្រព័ន្ធអេឡិចត្រូនិច​ និងការបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិច។ ទោះយ៉ាណាក៍ដោយ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យអ្នកបង់ពន្ធធុនធម្យម និងធុនធំត្រូវធ្វើប្រព័ន្ធដាក់ឯកសារអេឡិចត្រូនិចនិងប្រើប្រាស់ប្រព័ន្ធមួយនេះក្នុងការបង់ពន្ធផងដែរ។ ប្រសិនបើពួកគេមិនបានយល់ពីរបៀបប្រើប្រាស់បានច្បាស់លាស់ទេនោះ ពួកគេអាចស្វែងរកព័ត៌មានបន្ថែមពីនាយកដ្ឋានពន្ធដារឬដាក់លិខិតទៅនាយកដ្ឋា​នពន្ធដារបានសម្រាប់ការផ្ទៀងផ្ទាត់ឬក៏បណ្តុះបណ្តាលពួកគេឱ្យកាន់តែយល់ច្បាស់ពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចមួយនេះ។