គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ត្រៀមចុះហត្ថលេខានៅដើមខាងមុខនេះ
បើតាមការបង្ហើបឱ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនដែលនឹងក្លាយជាផ្លូវល្បឿនលឿនទី២ក្នុងប្រទេសកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបារវិត ខេត្តស្វាយរៀង ព្រំប្រទល់ប្រទេសវៀតណាម នឹងធ្វើការចុះហត្ថលេខានៅដើមឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា អន្តរក្រសួង និងភាគីពាក់ព័ន្ធបានធ្វើការប្រជុំពិភាក្សានៅលើចំណុចសំខាន់ៗមួយចំនួនដើម្បីដោះស្រាយលើបញ្ហានានា និងធ្វើយ៉ាងណាឱ្យសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនមានខ្លឹមសារគ្រប់ជ្រុងជ្រោយដើម្បីអាចអនុវត្តការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតទៅបានដោយរលូន ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៨គ.ម ដោយផ្តើមចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ៕ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការចុច Like ឬ…