៥ ចំនុចដែលយើងគួរចាប់ផ្តើមអាជីវកម្មលើ ONLINE ក្នុងឆ្នាំ២០២០នេះ!
ក្នុងសម័យនេះ ស្ទើរអាជីវកម្មមួយចំនួនធំកំពុងពង្រីកខ្លួន វិឌ្ឍន៍ចូលទៅក្នុងអនឡាញ ដើម្បីឆ្លើយតបនឹងតំរូវការរបស់អតិថិជន។ អ្នកប្រើប្រាស់Online មានការកើនឡើងយ៉ាងគំហុក ម្យ៉ាងទៀតមនុស្សម្នាក់ៗក៏គ្មានពេលគ្រប់គ្រាន់ចេញទៅក្រៅដូចពីមុនដោយសារបញ្ហាជំងឹឆ្លងកូវីដ១៩ ដែលតំរូវឲ្យពូកគេប្រុងប្រយ័ត្ន និងបារម្ភពីសុខភាព ដូចនេះម្នាក់ៗ បានឆ្លៀតឱកាសទាញយកផលចំនេញរៀងៗខ្លួន ក្នុងវិស័យនេះ។ យើងឃើញថា ការលក់ផលិតផលតាមអនឡាញ កំពុងមានសន្ទុះយ៉ាងខ្លាំងគួរឱ្យកត់សំគាល់ ដែលភាគច្រើនមាន សិស្ស និស្សិត អ្នកធ្វើការ អ្នករកស៊ី បាននិងកំពុងឆ្លៀតពេលទំនេររបស់ខ្លួនដើម្បីបង្កើនចំណូលបន្ថែម ។ ការចាប់ផ្តើមលើអាជីវកម្មតាមរយៈ Online នេះ បានផ្តល់ផលចំនេញយ៉ាងច្រើន និងមានប្រសិទ្ធភាពខ្លាំងចំគោលដៅលឿនរហ័ស ដែលនេះជាមូលហេតុដែលអ្នកគួរចាប់ផ្តើមអាជីវកម្មលើ Online ៖ 1.ចំណាយទុនតិច ៖ អ្នករកស៊ីអនឡាញជាច្រើនបានចំនាយទុនតិចតួចបំផុតសម្រាប់ការទិញផលិតផលដាក់ក្នុងស្តុកដើម្បីលក់នៅលើអនឡាញ រីឯអ្នកខ្លះទៀតទៅចរចារជាមួយម្ចាស់អាជីវកម្មផ្សេងៗដើម្បីយកឥវ៉ាន់របស់គេយកទៅលក់បន្ត ដោយមិនចាំបាច់ទិញស្តុកឡើយ…