Breaking News :

nothing found

3 ជំហានវិធីដ៏​សាមញ្ញបំផុតដើម្បីសម្រកទម្ងន់ និងមានរាងស្អាត

ស្តាប់ទៅដូចជាងាយស្រួល គួរឲ្យរំភើប! មែនទេ? ការសម្រក់ទំងន់មិនពិបាកដូចអ្វីដែលអ្នកគិតទេ។

 

ជំហានទី 1 – ការលើកទឹកចិត្តខ្លួនឯង

ជំហានទីមួយគឺលើកទឹកចិត្តខ្លួន​ឯង ។ មនុស្សជាច្រើនព្យាយាមសម្រកទម្ងន់តាមវិធីផ្សេងៗ ប៉ុ៉ន្តែពួកគេក៏បរាជ័យដោយគ្មានការតស៊ូ។ ប្រសិនបើអ្នកបានបាត់បង់ក្តីសង្ឃឹមទាំងអស់នៃការសម្រកទម្ងន់ អ្នកនឹងមិនមានលទ្ធភាពស្រកទម្ងន់បាននោះទេ។ ដូច្នេះដំបូងបង្អស់គឺអ្នកត្រូវរៀបចំខ្លួន និងការលើកទឹកចិត្តខ្លួនឯង

 

គន្លឹះសម្រាប់លើកទឹកចិត្តខ្លួន​ឯង​ឲ្យ​ហាត់ប្រាណជា​ប្រចាំ ដោយ​យោង​លើ​ហេតុ​ផល​៖

Advertisement
Advertisement

  • រាងកាយរបស់យើងជារបស់ដែលយើងរស់នៅជាមួយវាតាំងពីក្មេងដល់ចាស់។
  • អីចឹងហើយយើងត្រូវតែថែរក្សាសុខភាពរាងកាយរបស់យើង។
  • នៅក្នុងអ្វីដែលមិនអាចទិញបានគឺសុខភាព និងពេលវេលាមិនបណ្តោយពេលឲ្យធ្លាក់ខ្លួនឈឺធ្ងន់និងសុខភាពទ្រុឌទ្រោមគឺហាត់ប្រាណ។ ​

 

ជំហានទី 2 – ​លំហាត់​ប្រាណ​ដ៏​សាមញ្ញ​ល្អ​បំផុត​ ដើរ​១​ម៉ោង​ក្នុង​១​ថ្ងៃ ជួយ​ឲ្យ​ស្រក​គីឡូ​បាន

“ដើរ ឬ​លំហាត់​ប្រាណ​ណា​មួយ គ្រាន់​តែ​ផ្នែក​មួយ​ប៉ុណ្ណោះ។ របប​អាហារក៏​សំខាន់​ដូច​គ្នា។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា របប​អាហារ​មាន​តុល្យភាព និង​លំហាត់​ប្រាណ ដូចជា ដើរ គឺ​ជា​គន្លឹះ​សំខាន់​ទប់​មិន​ឲ្យ​ឡើង​គីឡូ និង​ស្រក​គីឡូ”។

 

ដើម្បី​សុខភាព អ្នក​ត្រូវ​ចំណាយ​ពេល ២ ម៉ោង កន្លះ​ក្នុង​មួយ​សប្ដាហ៍ ហាត់​ប្រាណ​ជាមួយ​នឹង​សកម្មភាព​ល្មមៗ។ តែ​បើ​លំហាត់​ប្រាណ​ត្រូវ​ប្រើ​កម្លាំង​កាយ​ខ្លាំង អ្នក​គួរ​ហាត់​ត្រឹម ១ ម៉ោង ១៥ នាទី​ក្នុង​មួយ​សប្ដាហ៍។ ប៉ុន្តែ បើ​ចង់​ស្រក​គីឡូ អ្នក​ត្រូវ​ដើរ​ច្រើន​ជាង​នេះ។

 

ជំហានទី 3 – ហូបបន្លែ​ផ្លែឈើដែលសម្បូរ Fiber

បន្លែ​ផ្លែឈើ ៥ ប្រភេទ មាន​លក់​ស្រុក​ខ្មែរ សម្បូរ Fiber ជួយ​ឲ្យ​ស្រក​គីឡូអាហារ​ដែល​មាន​ជាតិ​សរសៃ​កាន់​តែ​ច្រើន អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន ។ញ៉ាំ fiber យ៉ាង​ហោច​ណាស់ ៣០ ក្រាម​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ស្រក​ទម្ងន់​បាន​ច្រើន។

 

ខាង​ក្រោម​នេះ ជា​អាហារ ៥ យ៉ាង​ដែល​សម្បូរ fiber ច្រើន​បំផុត​ដែល​ជួយ​ឲ្យ​ស្រក​គីឡូ៖

  1. ប៉ោម៖ ប៉ោម​មួយ​ផ្លែ ជា​ទូទៅ​មាន​ជាតិ Fiber ពី ៤ ទៅ ៥ ក្រាម​អាស្រ័យ​លើ​ទំហំ​ផ្លែ។ ក្រៅ​ពី fiber ប៉ោម​ក៏​សម្បូរ​វីតាមីន C និង​សារធាតុ​រ៉ែ​ប៉ូតាស្យូម​ផង​ដែរ។
  2. សណ្ដែក​បៃតង៖ ពពួក​បន្លែ​សណ្ដែក​បៃតង​មួយ​កូន​ពែង មាន​ជាតិ fiber ៤ ក្រាម និង​វីតាមីន C ជួយ​ស្បែក​ផង​ដែរ។
  3. ដំឡូង​ជ្វា៖ ដំឡូង​ជ្វា​ដុត​ទាំង​មូល​មួយ​ដុំ មាន fiber ៥ ក្រាម ហើយ​សម្បូរ​ដោយ​វីតាមីន A ជួយ​ភ្នែក វីតាមីន C វីតាមីន E រ៉ែ​ប៉ូតាស្យូម ដែក និង​ម៉ាញ៉េស្យូម។
  4. ល្ពៅ៖ ល្ពៅ​ឆ្អិន​មួយ​កូន​ពែង មាន fiber ៣ ក្រាម វីតាមីន A, C, E និង​ប៉ូតាស្យូម។
  5. Strawberry៖ Strawberries មួយ​កូន​ពែង មាន fiber ៣ ក្រាម វីតាមីន C ច្រើន​លើសលប់។

 

នៅពេលដែលអ្នកចាប់ផ្តើមធ្វើតាមវិធីទាំង ៣ជំហានខាងលើនេះ ចូរតាមដានពិនិត្យទម្ងន់របស់អ្នកយ៉ាងហោចណាស់ ១ខែ។ អ្នកអាចរំពឹងថាអាចសម្រកទម្ងន់បាន ៣ ទៅ ៤ គីឡូ ក្នុងរយៈពេល 3 ខែ។ ប៉ុន្តែប្រសិនបើអ្នកបន្ត ឬរក្សារបបអាហារបានត្រឹមត្រូវ អ្នកអាចស្រក​គីឡូបន្ថែមទៀត ឬអាចឃើញលទ្ធផលត្រឹមតែ ១ខែកន្លះ ៕

 

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

៦ ចំនុចនេះ! អ្នកគួរតែទទួលទាន «ទឹករ៉ែធម្មជាតិ» គឺផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើមដល់សុខភាព

Read Next

៧ ចំនុចពីការរៀបចំមាតិកា​ Facebook Page ឲ្យបានត្រឹមត្រូវសម្រាប់អាជីវកម្មរបស់អ្នក

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments