Breaking News :

nothing found

៦ ចំនុចនេះ! អ្នកគួរតែទទួលទាន «ទឹករ៉ែធម្មជាតិ» គឺផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើមដល់សុខភាព

រាងកាយរបស់យើង មិនអាចរស់នៅដោយគ្មានទឹកបានទេ។ ក្នុងមួយថ្ងៃក្នុង ខ្លួនមនុស្សយើងត្រូវការទឹក ២លីត្រដើម្បីបំពេញតម្រូវការ ជួយឱ្យប្រព័ន្ធផ្សេងៗមានដំណើរការល្អ។​ តើអ្នកធ្លាប់បានដឹង នូវប្រភេទទឹករ៉ែដែរឬទេ?

ទឹករ៉ែមួយប្រភេទនេះ គឺជាទឹកបានមកពីធម្មជាតិ ដូចជា ទឹកក្រោមដី ទឹកជ្រោះ និងទឹកធ្លាក់ក្រោមថ្ម ជាដើម ដែលសម្បូរទៅដោយជាតិរ៉ែសំខាន់ៗ រួមមាន ស័ង្កសី ម៉ាញ៉េស្យូម សូដ្យូម កាល់ស្យូម និងប៉ូតាស្យូម សម្រាប់ជួយទ្រទ្រង់សុខភាពរាងកាយ ខុសពីទឹកសុទ្ធ ឬទឹកដាំដែលយើងនិយមទទួលទានជាប្រចាំថ្ងៃ។

អត្ថបទទាក់ទង :ទឹករ៉ែធម្មជាតិ ៥ប្រភេទដែលមានសារធាតុរ៉ែចិញ្ចឹមសមស្របល្អបំផុតសម្រាប់អ្នក និងកូន >>>

 

ចុះ​​ទឹក​រ៉ែ និង​​ទឹក​ធម្មតា មួយ​ណា​ល្អ​ជាង? គុណ​ប្រយោជន៍​​អ្វី​ខ្លះ?

ទោះ​បច្ចុប្បន្ន មនុស្ស​​ច្រើន​មាន​ទឹក​ស្អាត​ប្រើ​ក៏​ពិត​មែន ប៉ុន្តែ​មាន​មួយ​ចំនួន​ធំ បាន​ជ្រើស​ទឹក​រ៉ែ​សម្រាប់​ផឹក ដើម្បី​ទទួល​បាន​គុណ​ប្រយោជន៍​សុខភាព។ នៅខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏វិសេសវិសាល ការទទួលទានទឹករ៉ែធម្មជាតិ ៖

 

១. ជំនួយឆ្អឹង

ទឹករ៉ែ សម្បូរទៅដោយជាតិកាល់ស្យូមពីធម្មជាតិ ដែលសំខាន់សម្រាប់ជំនួយឆ្អឹងឱ្យរឹងមាំ និងការពារជំងឺពុកឆ្អឹងផងដែរ។ ជាពិសេស វាថែមទាំងអាចធ្វើឱ្យក្រចក និងសរសៃសក់រឹងមាំបានល្អដូចគ្នា។ ក្រៅពីនេះ ទឹករ៉ែ មានប្រយោជន៍សម្រាប់ជំនួយដល់សុខភាពទាំងមូល និងជំនួយដល់ឆ្អឹងសម្រាប់ស្ត្រី ដែលដល់វ័យអស់រដូវផងដែរ។

 

២. រក្សាសម្ពាធឈាម

នៅក្នុងទឹករ៉ែមានសារធាតុជាតិម៉ាញ៉េស្យូម និងកាល់ស្យូម  អាចជំនួយដល់សុខភាពខួរក្បាល និងដំណើរការនៃសុខភាពរាងកាយទាំងមូល។ ជាពិសេស សារធាតុអេឡិចត្រូលីត្រទាំងនេះថែមទាំងអាចជួយ​រក្សាសម្ពាធឈាម ឱ្យស្ថិតក្នុងសភាពប្រក្រតី និងធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះផងដែរ។

***សម្រាប់អ្នកដែលកើតជំងឺលើសឈាម ប្រសិនជាអ្នកទទួលទានទឹករ៉ែជាមធ្យម ១លីត្រក្នុងមួយថ្ងៃ នឹងជួយឱ្យកម្រិតសម្ពាធឈាមធ្លាក់ចុះបាន។

 

៣. ការពារ និងកាត់បន្ថយជំងឺបេះដូង

ជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូមដែលមាននៅក្នុងទឹករ៉ែ ត្រូវបានគេដឹងថា អាចជួយធ្វើឱ្យបេះដូងមានសុខភាពល្អ កាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អ ពីក្នុងរាងកាយ (LDL) ថែមទាំងអាចការពារ ជំងឺទាក់ទងនឹងបេះដូងដូចជា៖ ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

 

៤. កាត់បន្ថយគ្រួសក្នុងតម្រងនោម

ការដែលទទួលទានទឹករ៉ែជាប្រចាំ អាចជួយធ្វើឱ្យតម្រងនោមដំណើរការល្អ ចៀសឆ្ងាយពីផលប៉ះពាល់ផ្សេងៗ ចំពោះតម្រងនោម។ ជាពិសេស គឺក្រួសតម្រងនោមតែម្តង។ នោះដោយសារតែ ជាតិកាល់ស្យូម និងម៉ាញ៉េស្យូម អាចជួយកម្ចាត់ Calcium Oxalate ដែលធ្វើឱ្យកើតមានបញ្ហាក្រួសតម្រងនោមបានយ៉ាងប្រសើរ។

 

៥. ជំនួយស្បែក

ទឹករ៉ែថែមទាំងមានកម្រិតជាតិស៊ីលីកា (Silaca) ខ្ពស់ ដែលត្រូវបានគេដឹងថា វាគឺជាអាថ៌កំបាំងសម្រស់ ដ៏ស្រស់ស្អាតមួយប្រភេទ។ ជាតិស៊ីលីកា (Silica) អាចជួយទៅបង្កើនកម្រិតខូឡាជែនក្នុងរាងកាយ ដែលអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ស្មាមអុចខ្មៅ និងផ្ទៃមុខដែលខ្មៅស្រអាប់ផងដែរ។ លើសពីនេះ ការទទួលទានទឹករ៉ែជាប្រចាំ ថែមទាំងជំនួយឱ្យស្បែកមានសុខភាពល្អ មានសំណើម មានភាពស្រស់ថ្លា ទន់ និងភ្លឺរលោងស្រស់ស្អាតទៀតផង។

៦. កាត់បន្ថយជាតិអាស៊ីត

ការទទួលទានទឹករ៉ែ ជួយធ្វើឱ្យជាតិអាល់កាឡាំង កម្រិត pH និងកម្រិតជាតិអាស៊ីតក្នុងឈាមមានតុល្យភាព ខុសពីទឹកម៉ាស៊ីន ដែលអ្នកទទួលទានបែរជាមានជាតិរ៉ែទាប និងជាតិអាស៊ីតខ្ពស់ ដែលអាចធ្វើឱ្យអ្នកឡើងជាតិអាស៊ីត ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារទៅវិញ។ ដូច្នេះ ទឹករ៉ែពិតជាពិសេស សម្រាប់អ្នកដែលមានជំងឺឡើងជាតិអាស៊ីត ៕

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

ការងារ ៣ប្រភេទដែលទទួលប្រាក់ចំណូលខ្ពស់

Read Next

3 ជំហានវិធីដ៏​សាមញ្ញបំផុតដើម្បីសម្រកទម្ងន់ និងមានរាងស្អាត

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments