

កុមារជាច្រើនអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែមតាំងពីតូច និងហានិភ័យមួយចំនួន ក្រោយចូលចិត្ត ឬញុំាអាហារដែលមានជាតិស្ករច្រើនតាំងពីក្មេង។ អាហារមួយចំនួនដែលកុមារមិនគួរញ៉ាំដោយសារតែវាប៉ះពាល់ដល់លក្ខណៈសរីរៈនៃរាងកាយរបស់ពួកគេ។ ដើម្បីសុខភាពកូនរបស់អ្នកសូមជៀសវាងនូវអាហារមួយចំនួនដូចខាងក្រោម ៖
១. ទឹកក្រូច ៖ ទឹកក្រូចគឺជាចំណង់ចំណូលចិត្តរបស់ក្មេងទូទៅ ក៏ដូចមនុស្សវ័យ។ ទឹកក្រូចកំប៉ុងមួយកែវមានជាតិស្ដរ ៥ទៅ៦ ស្លាបព្រាកាហ្វេ ។ ជាតិស្ដរដែលមាននៅក្នុងទឹកក្រូចនោះវាងាយក្នុងការចូលទៅក្នុងសសៃឈាម ធ្វើឲ្យកុមារមានបញ្ហាសុខភាព ក៏អាចមានជំងឺទឹកនោមផ្អែមតាំងពីតូចផងដែរ ប្រសិនលោកអ្នកនៅតែមិនយល់ចិត្តទុកដាក់ ។ អ្នកគួរកិនទឹកផ្លែឈើ ឬទិញទឹកផ្លែឈើធម្មជាតិ ឲ្យពួកគាត់ញុំាវាប្រសើរជាង ដោយក្នុងផ្លែឈើទាំងនោះសំបូរវីតាមីន ជាតិសរសៃរល្អសម្រាប់កុមារ ។
២. ទឹកឃ្មុំ ៖ ក្មេងអាយុក្រោម ២ ឆ្នាំមិនគួរឱ្យញ៉ាំទឹកឃ្មុំនោះទេ។ នេះមិនមែនគ្រាន់តែធ្វើឱ្យអាឡែស៊ីទេប៉ុន្តែជួនកាលទឹកឃ្មុំមានផ្ទុកបាក់តេរីដែលអាចនាំឱ្យមានជំងឺឆ្លងធ្ងន់ធ្ងរបានផងដែរ។
៣. ទំពាំងបាយជូរ ៖ ទំពាំងបាយជូរមានវីតាមីន និងសារធាតុរ៉ែដែលកុមារត្រូវការ។ ប៉ុន្តែមានហេតុផលមួយដែលអ្នកមិនគួរឲ្យកុមារញ៉ាំនោះគឺ ទំពាំងបាយជូវាធំហើយរអិល វាអាចធ្វើឱ្យកូនរបស់អ្នកស្លាក់បានដោយងាយ។
៤. ថ្នាំគ្រាប់វីតាមីនសម្រាប់កុមារ ៖ ថ្នាំវីតាមីនគឺជាប្រធានបទដ៏ចម្រូងចម្រាស អ្នកជំនាញនិយាយថា វាអាចផ្តល់ផលអាក្រក់ដល់កុមារ ប្រសិនពួកគាត់ញុំាំច្រើនលើសការកំណត់ដោយសារកំរិតវីតាមីនហួសហេតុ។ កុមារគួរទទួលវីតាមីនចាំបាច់ ដែលមានក្នុងអាហារទើបប្រសើរបំផុតសម្រាប់សុខភាពកុមារ មិនចាំបាច់ផ្តល់ឱ្យពួកគេនូវថ្នាំវីតាមីនទេព្រោះថាថ្នាំវាជាអាវុធមុខពីរ ៕