Breaking News :

nothing found

ស្រ្តីពរពោះតែងតែជួបបញ្ហាទល់លាមក លែងជាបញ្ហាហើយ!…

ការទល់លាមកជាបញ្ហាទូទៅមួយនៅអំឡុងពេលមានផ្ទៃពោះ។ ប្រហែលជា៥០%នៃស្រ្តីមានផ្ទៃពោះមានអាការៈទល់លាមកនៅពេលណាមួយនៃការមានផ្ទៃពោះ។

មូលហេតុនៃការទល់លាមកសម្រាប់ស្ត្រីមានផ្ទៃពោះគឺដោយសារតែអរម៉ូនប្រូសេស្តេរ៉ូនកើនឡើង ដែលវាធ្វើឲ្យសាច់ដុំរលីងនៅក្នុងរាងកាយ រួមមានប្រព័ន្ធរំលាយអាហារសម្រាក។ ជាហេតុធ្វើឲ្យអាហារឆ្លងកាត់ពោះវៀនយឺត។

 

បញ្ហានេះអាចកើតមានកាន់តែញឹកញាប់នៅពេលជិតសម្រាលដោយសារតែសម្ពាធរបស់ស្បូនរីកធំសង្កត់ទៅលើចុងពោះវៀនធំ។ ការប្រើថ្នាំជាតិដែកក្នុងកម្រិតខ្ពស់ក៏អាចធ្វើឲ្យការទល់លាមកកាន់តែធ្ងន់ធ្ងរផងដែរ៕

 

ខាងក្រោមនេះជាវិធីដោះស្រាយបញ្ហាស្រ្តីពរពោះដែលជួបបញ្ហាទល់លាមក៖

 

• បរិភោគអាហារសំបូរសរសៃ៖  ការបរិភោគអាហារដែលសម្បូរដោយសរសៃ អាចធ្វើឲ្យអ្នកបន្ទោបង់បានស្រួល ។ អាហារដែលសម្បូរដោយសរសៃមានដូចជាកន្ទក់ ស្ពៃក្រោប ផ្លែបឺរី ផ្កាខាត់ណា សឺលឺរី(Celery) ផ្លែឈើស្រស់ បន្លែបៃតង ផ្សិត គ្រឿងក្នុង សណ្តែក គ្រាប់ធញ្ញជាតិ ស្រូវសាលីគ្រាប់រុក្ខជាតិ ដំឡូង សារ៉ាយសមុទ្រខ្ទឹមបារាំង។ល។

Advertisement
Advertisement

***ចៀសវាងការបរិភោគគ្រាប់ធញ្ញជាតិដែលត្រូវបានកែច្នៃរួចដូចជា នំប៉័ងធ្វើពីម្សៅ បាយស និងផាស្តាជាដើម។

 

• ញុំទឹកឲ្យបានច្រើន៖  ការខ្វះជាតិទឹកអាចបណ្តាលឲ្យទល់លាមក។ នៅពេលដែលខ្លួនប្រាណអ្នកខ្វះទឹក យន្តការនៃការរក្សាជាតិទឹកនឹង ធ្វើឡើងដោយធ្វើការស្រូបទឹកកាន់តែច្រើនពីកាកសំណល់ដែលមានក្នុងពោះវៀនធំរបស់អ្នក ហើយលាមកនឹងក្លាយទៅជារឹងជាងមុន។ ដូចនេះអ្នកគួរផឹកទឹក ៨កែវក្នុងមួយថ្ងៃ ដែលត្រូវគេចាត់ទុកថាជាបរិមាណដែលអាចឲ្យខ្លួនប្រាណយើងបាន។

 

កាន់តែងាយស្រួល និងទទួលបានប្រសិទ្ធភាពល្អឆាប់រហ័ស លោកអ្នកអាចមកសាកពិសាទឹករ៉ែធម្មជាតិ សាំង អាំងតូនីន (Saint Antonin )ជាផលិតផល​សុទ្ធ​ពីប្រទេស​បារាំង ១ថ្ងៃ ១ដប ដែលរួមបញ្ចូលគ្នានូវសារធាតុរ៉ែដ៏កម្រ ជាមួយនឹងភាពបរិសុទ្ធពិសេស កាល់ស្យូម និងសូដ្យូមជាសារធាតុដែលសំខាន់សម្រាប់ការធ្វើឲ្យមានភាពទៀងទាត់នៃចលនា របស់ពោះវៀន ដោះស្រាយបញ្ហាទល់លាមក​ ,​មានអារម្មណ៍​តានតឹង​ស្រ្តេស​, ឈឺក្បាល… ដែលស្រ្តីពពោះភាគច្រើនតែងតែជួបប្រទេះ និងជួយដល់សុខភាពម្តាយទារកបានយ៉ាងល្អ ។
ទឹករ៉ែធម្មជាតិ សាំង អាំងតូនីនលោកអ្នកអាចរកទិញបាននៅតាមផ្សារទំនើប ហាងបេប៊ីសប និងដេប៉ូលក់ទំនិញនានា ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងតាមលេខទូរស័ព្ទ Tel: 088 567 6368  និងទំព័រហ្វេកប៊ុកផ្លូវការ Saint Amand Cambodia

 

 

• ឧស្សាហ៍ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណ ជាវិធីល្អបំផុតក្នុងការធ្វើឲ្យចលនាពោះវៀនដើរធម្មតាវិញ និងដោះស្រាយបញ្ហាទល់លាមក។​ វាជួយឲ្យ ចលនាកន្ត្រាក់ចុះក្រោមរបស់ពោះវៀនមកធម្មតាវិញ នោះបញ្ហាទល់លាមកត្រូវបានដោះស្រាយ។ ការធ្វើសកម្មភាពរាងកាយ ធ្វើឲ្យសរីរាង្គខាងក្នុង មានសុខភាពល្អ បង្កើនការធ្វើមេតាបូលីស និងព្យាបាលបញ្ហាទល់លាមក។

 

• បរិភោគប្រេង៖ ប្រេងល្អ គឺសំខាន់សម្រាប់ការរក្សាទម្លាប់នៃការបន្ទោរបង់។ ប្រេងម៉ូណូ និងប៉ូលីសាក់ការីតដែលមាននៅក្នុងប្រេងផ្លែប៊័រ ប្រេងអូលីវប្រេងគ្រាប់ផ្លែឈើ ប្រេងនៃថ្លើមត្រីម័ររុយ ប្រេងធ្មៃ ប្រេងផ្កាព្រីមរ៉ូស(evening primrose) ប្រេងប្លេកខឺរ៉េន (blackcurrant) ឬប្រេងបូរ៉េក(borage oil) អាចជួយក្នុងពេលអ្នកទល់លាមក ដោយវាបង្កើនចលនារុញចុះក្រោមរបស់ពោះវៀន ៕

 

ដកស្រង់អត្ថបទដោយ Dr. Anna Roslyakova

 

 

0 0 votes
Article Rating

Chaw Nhchy

សួស្ដី! ខ្ញុំ startup editor បេសសកម្មធំបំផុតរបស់ខ្ញុំ គឺពាំនាំនូវគន្លឺះ ,ព័ត៌មានអំពីគំនិតអាជីវកម្ម ,ភាពជោគជ័យ និងការកម្សាន្ត មកចែករំលែងនៅខេមបូដេលីនេះ ដើម្បីជាការលើកទឹកចិត្ត និងការស្វែងយល់ជូនទៅដល់ប្រជាជនខ្មែរ ។លោកអ្នកមានបំណងចង់ផ្សព្វផ្សាយអាជីវកម្មនៅទីនេះ ឬចង់ចែករំលែកគំនិតរបស់អ្នក សូមទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយៈ Telegram: 093 822 080 ។ សូមអរគុណ!

Read Previous

​ក្រុមហ៊ុន Nokia ប្រកាស​ដាក់​ឲ្យ​ដំណើការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បណ្ដាញ​ 5G ក្នុង​សហរដ្ឋ​អាមេរិក​

Read Next

រាជ​រដ្ឋាភិបាល​កម្ពុជា ​ត្រៀមជ្រើសរើស​ក្របខណ្ឌនគរបាលជាតិបន្ថែម​ចំនួន ១៧០០​កន្លែង

Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments